PROMOTING ACCOUNTABILITY
Sreng Thy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0453
KDI0453
|
|
Name :
ឈ្មោះ :
|
សេ្រង ធី
|
|
Last Name :
នាមត្រកូល :
|
Sreng
|
|
First Name :
នាមខ្លួន :
|
Thy
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 17. Present aged: 48]
«សម័យបច្ចុប្បន្នអាយុ ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨ឆ្
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08100904, Kandal, Sa-ang, Rorka Khpuos, Prek Khsie
០៨១០០៩០៤ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំរកាខ្ព្ពស់, ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ភូមិភាគបូព៌ា ខេត្ដស្វាយរៀង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដស្វាយរៀង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Ta Lvey, chief of division 502
សុន សេន,តាលៃ្វ, ប្រធានកងពល៥០២
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
But Chamraen, chief of district
ប៊ុត ចំរើន, ចៅហ្វាយស្រុក
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0453 20031024, Prek Khsiev village, Rorka sub-district, Sa-ang district, Kandal province. Interviewed with Phann Sochea and Ie Meng Try. Notes: Interviewed with the biography owner.
ខេឌីអាយ០៤៥៣ ២០០៣១០២៤ ភូមិព្រែកខេ្សវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា និង អៀ ម៉េងទ្រី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង សេ្រង ធី។
|
|
Summary :
សេចក្ដីសង្ខេប :
|
សេ្រង ធី ភេទប្រុស អាយុ៤៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ធី មានឪពុក ឈ្មោះ កាំង សេ្រង ម្ដាយឈ្មោះ ហាក់ ឡោ មានស្រុកកំណើត នៅភូមិព្រែកខេ្សវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល។ ធី កាលពីតូចរៀននៅសាលាបឋមសិក្សាក្រែខេ្សវត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារតែគ្រួសារ មានជីវភាពខ្វះខាតឪពុកមិនបាន រស់នៅជាមួយម្ដាយកូន គាត់ទៅរស់នៅភ្នំពេញ។ ធី រស់នៅជា មួយជី ដូននៅឯស្រុកកំណើត។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិចាប់ ដើមមានបពា្ហា។ នៅឆ្នាំ១៩៧២ នៅក្នុងឃុំរកាខ្ពស់ ម្ខាងជាដីខាងរំដោះម្ខាងដីខាង លោកលន់ នល់។ ធី បានមករស់នៅខាងដីរំដោះ ដោយយល់ឃើញថា ខាងទាហានលោក លន់ នល់ ធ្វើបាបប្រជាជន ព្រមទាំងមានយន្ដហោះ ទម្លាក់គ្រាប់បែកសឹងតែគ្រប់កនែ្លង។ នៅឆ្នាំ១៩៧២ ធី បានស្ម័គ្រ ចិត្ដចូល បម្រើចលនាខែ្មរក្រហមតាមការប្រកាសរបស់សមេ្ដចសីហនុ ប្រាប់ឱ្យកូនចៅចូលពៃ្រដើម្បីរំដោះជាតិ។ ធី មុនដំបូងធ្វើជាកង ឈ្លបការពារភូមិឃុំ ដល់ក្រោយមកអង្គការចាត់តាំងឱ្យចូលធ្វើជា យោធានៅតំបន់ ២៥ ក្រោយមកឡើងធ្វើជាយោធានៅភូមិភាគ ពិសេស កងពល១២ ប្រធានកងពលឈ្មោះ ណាត ឈ្មោះ ពីន។ នៅឆ្នាំ១៩៧៤ ធី បានចូលទៅក្នុងកងពលលេខ១១ ប្រធានកង ពលឈ្មោះ សោម នៅភូមិភាគនិរតី។ ធី បានវាយចូលទីក្រុងភ្នំពេញ ផ្លូវជាតិលេខ២ ចូលតាមពោធិចិនតុង ឃើញប្រជា ជនរត់ចេញពីទី ក្រុងសំដៅតាមផ្លូវជាតិលេខ៤និងផ្លូវផេ្សងៗជាច្រើនទៀត នៅក្នុង ហេតុការណ៍មាន យោធាខែ្មរក្រហមមានសម្ដីមិនសមរម្យនិងប្រើ អំណាចដ្ដាច់ការ។ ធី អង្គការបញ្ចូនឱ្យមកស្នាក់នៅម្ដុំទួល គោក ក្រោយមកទៀតអង្គការថ្នាក់លើបានរំសាយកងពលមួយចំនួនដូចជាកងពលលេខ១២ឱ្យអគ្គសេ នាធិការភ្នំពេញ កងពលលេខ១១ រំសាយទៅជាកងពល៥០២ កងទ័ពអាកាស។ ធី អង្គការឱ្យធ្វើ ការងារនៅកងទ័ពអាកាសនៅពោធិចិនតុង។ នៅឆ្នាំ១៩៧៦៧៧ អង្គការបានចាប់ប្រធានកងពលនិង កម្មាភិបាលជាន់ខ្ពស់ជាច្រើនយក ទៅដាក់គុកទួលសែ្លងហើយយកទៅសម្លាប់ចោល។ ក្រោយពីចាប់ ប្រធានកងពល ធី អង្គការបញ្ជូនទៅដុតដំធ្វើស្រែនិងក្រោយ មកអង្គការបញ្ជូនទៅធ្វើព្រលានយន្ដហោះ ទៅខេត្ដកំពង់ឆ្នាំង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ អង្គការបានទៅជ្រើសរើសយោធា មួយចំនួនធំនៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង បញ្ជូនឱ្យទៅ សមរភូមិខាងខេត្ដស្វាយរៀង ភូមិភាគបូព៌ាដើម្បីវាយជា មួយប្រទេសវៀតណាម ពេលនោះមានយោធាខែ្មរក្រហម បានស្លាប់ជាច្រើននាក់។ នៅឆ្នាំ១៩៧៨ ជិតចូលដល់ឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមកាន់តែចុះខ្សោយទៅៗធ្វើឱ្យយោធាខែ្មរក្រហមចាញ់សង្គ្រាម វៀតណាមរត់ជាន់ជើងគ្នា។ ធី បានរត់កាត់តាមអ្នក លឿង ហែលឆ្លងទនេ្លមេគង្គហើយសំដៅមកស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ខែ្មរក្រហមបានចាប់មនុស្សយកទៅដាក់គុកនិងសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”