Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0454
KDI0454
Name :
ឈ្មោះ :
ប្រាក់ មឿន
Last Name :
នាមត្រកូល :
Prakk
First Name :
នាមខ្លួន :
Moeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K07271
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 27]
«សម័យខែ្មរក្រហមអាយុ ២៧ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
08101009, Kandal, Sa-ang, Sa-ang Phnom, Ta Nou
០៨១០១០០៩ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំស្អាងភ្នំ, ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Associates :
អ្នកពាក់ព័ន្ធ :
Ta Soung, chief of sub district
តាសូង, ប្រធានឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0454 20031124, Ta Nou village, Sa-ang Phnom sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea and Meas Bunthan. Notes: The biography owner disappeared. Interviewed with his father named Prakk Mao.
ខេឌីអាយ០៤៥៤ ២០០៣១១២៤ ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា និង មាស ប៊ុនថាន។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ ជួបសម្ភាសជាមួយនឹង ប្រាក់ ម៉ៅ ត្រូវជាឪពុក។
Summary :
សេចក្ដីសង្ខេប :
ប្រាក់ មឿន ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប្រាក់ ម៉ៅ អាយុ៧៤ឆ្នាំត្រូវ ជាឪពុកនិងម្ដាយឈ្មោះ ជា។ មឿន មានបងប្អូន៧នាក់ សព្វថៃ្ងនៅសល់៣នាក់ មានស្រុកកំណើត នៅភូមិតានូ ឃុំស្អាង ស្រុកស្អាង ខេត្ដកណ្ដាល។ មឿន កាលពីតូចមិនថារៀនបានត្រឹមណាទេ ពេល ប្រទេសជាតិកើតមានសង្គ្រាមក៏ឈប់មកនៅផ្ទះជួយធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៤ មឿន បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម។ មុនដំបូងនៅក្នុងនេសាទនៅតំបន់២៥ ម្ដុំកោះខ្សាច់ជន្លា ក្រោយមក ទៀតដឹងថា អង្គការបញ្ជូនឱ្យចូលជាយោធាភូមិភាគពិសេស។ នៅឆ្នាំ១៩៧៥ អង្គការបានរំសាយ យោធាមួយចំនួនធំឱ្យចូលធ្វើការងារក្នុងរោងចក្រ។ មឿន អង្គការចាត់តាំងឱ្យធ្វើការនៅក្នុងរោងចក្រ ដែកគោលឪដ៥ឱភ្នំពេញ។ មឿន អង្គការបានរៀនការប្រពន្ធឈ្មោះ សេ្រង បុង មានស្រុក កំណើតនៅសំប៉ាន ស្រុកកោះធំ ដែលជាកម្មកររោងចក្រឪដ៥ឱដូច គ្នា។ មឿន ធ្លាប់មកលេងស្រុក កំណើតបានពីទៅបីដងដែលនៅ ក្នុងឆ្នាំ១៩៧៦ ក្រោយមកទៀត មឿន បានឡើងជាប្រធានរោងចក្រ ជំនួសប្រធានចាស់ដែលអង្គការចាប់ខ្លួនដោយចោទថាក្បត់។ ម៉ៅ បានធ្លាប់ទៅលេងកូនឈ្មោះ មឿន នៅរោងចក្រដែរ ព្រោះ ម៉ៅ ជាឪពុកជំនាន់ខែ្មរក្រហមបានធ្វើការក្នុងរោងចក្រនៅម្ដុំចាក់អង្រែ។ ម៉ៅ បានទៅជួបឈ្មោះ វ៉ន ដែលជាប្រធានធំហើយបានប្រាប់ឈ្មោះ វ៉ន ថា វ៉ន ឯកឱ្យកូនខ្ញុំឡើង ឋានៈដូចជាឱ្យកូនខ្ញុំទៅស្លាប់ចឹង។ មិនយូរប៉ុន្មាន នៅឆ្នាំ១៩៧៧ មឿន និងប្រពន្ធកូន អង្គការចាប់ខ្លួន រួមទាំងប្រធានកងហាកងរយមួយចំនួនទៀតប្រហែលជា៤៩នាក់ យកទៅដាក់គុកមិនឃើញត្រឡប់មក វិញ បាត់ខ្លួនមកដល់សព្វថៃ្ងនេះ បើសិនជានៅរស់ប្រាកដជាមករកស្រុកកំណើតហើយ តាមតែ ម៉ៅ ធ្លាប់ដឹងកន្លងមក ខែ្មរក្រហមតែចាប់ហើយមិនអាចរួចខ្លួនទេ មានផ្លូវម្យ៉ាងគឺស្លាប់។ បើតាមប្រវត្ដិរូប មឿន ជាប្រធានរោង ចក្រឪដ៥ឱ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៧ យកមកដាក់គុកនៅ មន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា