Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0458
KDI0458
Name :
ឈ្មោះ :
ផាន់ ខុន
Last Name :
នាមត្រកូល :
Phann
First Name :
នាមខ្លួន :
Khon
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K00949/K07925
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 21. Present aged: 48]
«សម័យខែ្មរក្រហមអាយុ ២១ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08101001, Kandal, Sa-ang, Sa-ang Phnom, Prek Sleng
០៨១០១០០១ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំស្អាងភ្នំ, ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាការពារនៅពោធិចិនតុង ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0458 20031127, Peam Sala village, Sa-ang Phnom sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: The biography owner disappeared. Interviewed with his father named Phann Phet.
ខេឌីអាយ០៤៥៨ ២០០៣១១២៧ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ ជួបសម្ភាសជាមួយ នឹង ផាន់ ភេទ ត្រូវជាឪពុក។
Summary :
សេចក្ដីសង្ខេប :
ផាន់ ខុន ភេទប្រុស អាយុ២១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ផាន់ ភេទ អាយុ៧៤ឆ្នាំត្រូវជា ឪពុក។ ខុន មានម្ដាយឈ្មោះ ទំ ស៊ុក មានបងប្អូន៨នាក់ស្រី៣ប្រុស៥ មានស្រុកកំណើតនៅភូមិ ព្រែក សែ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។ ខុន កាលពីតូចនៅបាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាស្អាងភ្នំ ពេលឈប់ រៀនបានបួសជាព្រះសង្បនៅវត្ដតាខ្មៅបានមួយវស្សាបាន សឹក ត្រឡប់មកផ្ទះវិញជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ សង្គ្រាមបានចាប់កើតមាន ឡើងទូទាំងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ការរស់ នៅរបស់ប្រជាជនមិនបានសុខសប្បាយទេ បើមានកូនប្រុសស្រី ពេញរូបរាងគ្រប់អាយុចូលធ្វើ ធ្វើទាហាន ត្រូវតែចូលបើមិនខាងលន់ នល់ ចាប់ក៏ខាងខែ្មរក្រហមអូសទាញដែរ។ នៅខែ២ឆ្នាំ១៩ ៧៥ ខុន បានស្ម្រ័គចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ព្រោះមិនចង់ឱ្យខាង ទាហានលន់ នល់ ចាប់។ នៅឆ្នាំ១៩៧៥ ដឹងថា អង្គការបញ្ជូនកូន ឈ្មោះ ខុន ឱ្យទៅធ្វើការនៅពោធិចិនតុងភ្នំពេញ។ ក្រោយ មកទៀតមិនដឹងជាឆ្នាំណាទេ ឃើញមានខាងថ្នាក់លើមកធ្វើប្រវត្ដិរូប ឈ្មោះ ខុន កាលនោះឪពុកខុន ធ្វើការនៅរោងបាយតាមសហករណ៍។ កាលនោះឃើញយោធាបីនាក់ ជិះម៉ូតូមកមានស្ពាយកាំភ្លើង ផង ហើយយករូបថតបីសន្លឹកឱ្យមើលហើយសួរថា កូនតាឯងមួយណា? ពេលនោះឆេ្លីយថា កូនខ្ញុំនៅ កណ្ដាល តាឯងមានធ្វើទាហានទេ? អត់ទេ ខ្ញុំធ្វើស្រែ។ ពេលយោធាទាំងនោះសួរចប់ក៏ចេញទៅវិញ មិនដឹងថា នៅសួរនៅម្ដុំណាទៀតទេ។ តាំងពីនោះមកមិនដែលឃើញ កូនឈ្មោះ ខុន មកលេងផ្ទះឬសរ សេរសំបុត្រមកទេ បាត់ឈឹងរហូត មកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា