PROMOTING ACCOUNTABILITY
Nim Im
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0560
KDI0560
|
|
Name :
ឈ្មោះ :
|
នឹម អ៊ឹម
|
|
Last Name :
នាមត្រកូល :
|
Nim
|
|
First Name :
នាមខ្លួន :
|
Im
|
|
Other Name :
ឈ្មោះផ្សេង :
|
Nim Sreang
នឹម ស្រ៊ាង
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K08791
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present age: 55]
«បច្ចុប្បន្នអាយុ៥៥ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08100109, Kandal, Sa-ang, Khporp, Prey Torting
០៨១០០១០៩ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំខ្ពប, ភូមិពៃ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ទួលសែ្លង ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ជាងថតរូប
|
|
Superiors :
ថ្នាក់លើ :
|
Ta Nat and Ta Rith were chief of Division 703. Duch was a chief of S-21 office. Hor was a deputy chi
តាណាត និង តារិទ្ធ ជាប្រធានកងពល៧០៣។ ឌុច ជាប្រធាន មន្ទីរស២១។ ហ៊ ជាអនុប្រធានមន្ទីរស២១។ ចាន់ ហៅណៃ ជាសមាជ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Koey, Ta Ye, Nat, Song and Mean were photographer with him in Division 703. His brother, Nim Khom, w
កើយ, តាយេ, និត, សុង និង មាន ជាជាងថតរូបជាមួយគាត់ នៅកងពល៧០៣។ នឹម ខុម ជាប្អូនរបស់គាត់ ធ្វើជាអ្នកដាំបាយន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0560 20031122, 20070914, Prey Torting village, Khporp sub-district, Sa-ang district, Kandal province. Notes: Interviewed by Phann Sochea. Interviewed with Nim Run. We learnt that the biography owner is alive. He currently is imprisoned in Kampong Cham province.
Second interviewed by Long Dany and Prum Phalla. Notes: Interviewed with Nim Im, 55, biography owner. ខេឌីអាយ០៥៦០ ២០០៣១១២២, ២០០៧០៩១៤, ភូមិពៃ្រទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ កំណត់សំគាល់ៈ ចុះស្រាវជ្រាវដោយ ផាន់ សុជា។ ជួបសាកសួរជាមួយនឹង នឹម រុន។ ពត៌មានដែល ទទួលបានៈ នៅរស់។ សព្វថៃ្ងជាប់គុកនៅ ខេត្តកំពង់ចាម។
សម្ភាសន៍លើកទី២ដោយ ឡុង ដានី និង ព្រំផល្លា។ កំណត់ សម្គាល់ៈ ជួបជាមួយ នឹម អ៊ឹម អាយុ៥៥ឆ្នាំ ជាម្ចាស់ប្រវត្តិ រូប។ |
|
Summary :
សេចក្ដីសង្ខេប :
|
នឹម អ៊ឹម ហៅ ស្រ៊ាង ភេទប្រុស អាយ៥៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អ៊ឹម មានប្រពន្ធឈ្មោះ វ៉ាត មានកូនចំនួន៤នាក់ប្រុស២ស្រី២ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិពៃ្រទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្ដកណ្ដាល។ អ៊ឹម មានឪពុកឈ្មោះ ឌឹក នឹម ម្ដាយឈ្មោះ វង្ស ឌៀប មានបងប្អូន៧ នាក់ប្រុស៤ស្រី៣។ អ៊ឹម កាលពីតូចរៀននៅ សាលាបឋមសិក្សាខ្ពបត្រឹមថ្នាក់ទី៨ឪចាស់ឱឈប់រៀន ហើយបួស ជាព្រះសង្សមួយវស្សា។ អ៊ឹម បានលាចាកសិក្ខាបទមកវិញ ដោយ សារកើតមានរដ្ឋប្រហារ ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧០ អ៊ឹម បានស្ម័គ្រចិត្ដចូលធ្វើចលនាខែ្មរក្រហមចូលពៃ្រម៉ាគីតាមការ ប្រកាសរបស់សមេ្ដចសីហនុពីក្រុងប៉េកាំង។ មុនដំបូងអង្គការឱ្យ ធ្វើជាកងឈ្លបនៅឃុំខ្ពបតំបន់២៥ ដើម្បីការពារភូមិកាលនោះមាន ទាហានលន់ នល់ វាយចូលមកក្នុងភូមិ។ នៅឆ្នាំ១៩៧២ អ៊ឹម បាន ចូលធ្វើជាយោធាអង្គការបញ្ជូនទៅរៀនវគ្គនយោបាយនិង ក្បួនយុទ្ធសាស្រ្ដនៅខេត្ដកំពង់ស្ពឺ គ្រូបង្រៀន ឈ្មោះ ម៉ាត់ ជាជនជាតិចាម។ ពេលរៀនចប់អង្គការបញ្ជូនចូលសមរភូមិនៅ ក្នុងកងពល៧០៣ ប្រធានកងពលឈ្មោះ ណាត ឈ្មោះ ពិន ឈ្មោះ រិទ្ធ។ នៅឆ្នាំ១៩៧៣៧៤ អង្គការបញ្ជូនចូល សមរភូមិវាយ ជាមួយទាហានលន់ នល់ តាមដងទនេ្លបាសាក់ តាមព្រែកកុយ តាមស្រែអំពិល។ នៅពាក់កណ្ដាលឆ្នាំ១៩៧៤ អ៊ឹម ត្រូវរបួសដេក ពេទ្យអស់រយៈពេល៥២ថៃ្ង បានជាសះស្បើយអង្គ ការបញ្ជូនចូល សមរភូមិបន្ដទៀត តែ អ៊ឹម មានរបួសអង្គការចាត់តាំងឱ្យកាន់ខាង សេដ្ឋកិច្ច។ នៅថៃ្ងទី ១៧មេសា ឆ្នាំ១៩៧៥ អ៊ឹម បានវាយចូលទី ក្រុងភ្នំពេញ ឃើញប្រជាជនជម្លៀសចេញតាមផ្លូវ សំដៅទៅតាម ស្រុកស្រែចម្ការ។ ពេលប្រជាជនចេញអស់ អ៊ឹម ស្នាក់នៅម្ដុំផ្សារ ថ្មីបោសសម្អាតផ្ទះ សំបែងនិងធ្វើស្រែ។ នៅឆ្នាំ១៩៧៦ តាណាត ដឹងថា អ៊ឹម ជាជនពិការមិនអាចធ្វើការងារធ្ងន់បានក៏ ហៅឱ្យជួយ ធ្វើការនៅមន្ទីរស២១ទួលសែ្លង ឱ្យរៀនជាជាងថតរូប។ អ៊ឹម បានធ្វើការនៅមន្ទីរស២១ ដឹងថា មានអ្នកទោសជាច្រើន និងដឹងថា ប្រធានកងពលមួយចំនួនអង្គការចោទថាក្បត់ត្រូវចាប់ ខ្លួនយក ដាក់គុកទួលសែ្លង តែពេលយកទៅសម្លាប់មិនបានដឹងទេ។ អ៊ឹម ដឹងថា អ្នកទោសជាច្រើនរាប់ ពាន់នាក់ត្រូវថតរូបនៅទួលសែ្លង អ្នកទោស មុខពេលថតត្រូវមានអត្ដលេខច្បាស់លាស់និងកត់ឈ្មោះឱ្យ បានត្រឹមត្រូវ ប្រធានគុកឈ្មោះ ឌុច ឈ្មោះ ចាន់ ឈ្មោះ ហ៊ និងមានប្រធានផ្នែកជាច្រើននាក់ផេ្សង ទៀត។ នៅឆ្នាំ១៩៧៩ អ៊ឹម និងយោធាខែ្មរក្រហមរាប់រយនាក់ផេ្សងទៀតត្រូវចូលពៃ្រឡើងភ្នំរស់ នៅលំបាកវេទនាមានអ្នកខ្លះស្លាប់តាមផ្លូវតាមពៃ្រភ្នំ។ នៅឆ្នាំ១៩ ៨០ អ៊ឹម បានរត់ត្រឡប់មកស្រុក កំណើតវិញ ដើម្បីជួបជុំឪពុក ម្ដាយបងប្អូន។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He khew that Cuba's foreigners were arrested from Koh Kong to S-21 office.
គាត់បានដឹងថា ជនជាតិគុយបា ត្រូវបានចាប់ពីកោះកុងយកមក ដាក់នៅមន្ទីរស២១។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”