PROMOTING ACCOUNTABILITY
Um Sun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0617
KDI0617
|
|
Name :
ឈ្មោះ :
|
អ៊ុំ ស៊ុន
|
|
Last Name :
នាមត្រកូល :
|
Um
|
|
First Name :
នាមខ្លួន :
|
Sun
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I10465
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 33]
«សម័យខែ្មរក្រហមអាយុ ៣៣ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08101209, Kandal, Sa-ang, Svay Prateal, Po Ta Pang
០៨១០១២០៩ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំស្វាយប្រទាល,
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោសមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0617 20040915, Po Ta Pang village, Svay Prateal sub-district, Sa-ang district, Kandal province. Interviewed by Sarin Vireak and Pheng Pong Rasy. Notes: The biography owner disappeared. Interviewed with his younger brother in-law Chhut Tit.
ខេឌីអាយ០៦១៧ ២០០៤០៩១៥ ភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ សារិន វីរៈ និង ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ម្ចាស់ ប្រវត្តិរូបបាត់ខ្លួន។ ជួបសម្ភាសជាមួយនឹង ឈុន ទិត ត្រូវជាប្អូនថៃ្លប្រុស។
|
|
Summary :
សេចក្ដីសង្ខេប :
|
អ៊ុំ ស៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឈុន ទិត ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាប្អូនថៃ្ល។ ស៊ុន មានឪពុកឈ្មោះ អ៊ុំ ស៊ុំ ម្ដាយឈ្មោះ ជិន លើ មានបងប្អូន៥នាក់ មានស្រុក កំណើតនៅភូមិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល។ ស៊ុន កាលពីតូចមិនដឹងថា រៀន សូត្របានត្រឹម ណាទេ។ នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមនៅតំបន់២៥ តាមរយៈការឃោសនាអប់រំ។ ទិត ក៏បានចូលធ្វើជាយោធាខែ្មរក្រហមមួយឈ្មោះ ស៊ុន ដែរ ពេល នោះអង្គការឱ្យរៀនវគ្គនយោបាយនិងរៀនយុទ្ធសាស្រ្ដយោធាចប់ អង្គការបញ្ជូនឡើងសមរភូមិវាយជា មួយទាហានលន់ នល់។ កាលនោះនៅក្នុងកងពល១២ តំបន់២៥ បន្ទាប់មកទៀតតាម សមរភូមិចល័ត តាមផ្លូវភូមិព្រែកតូចតាមដងទនេ្លបាសាក់ តាមតាខ្មៅសំដៅចូលទីក្រុងភ្នំពេញ។ នៅពេលធ្វើសង្គ្រាមជា មួយទាហាន លន់ នល់ ស្លាប់និងរបួសច្រើនណាស់ ទំរាំវាយបែក ចូលភ្នំពេញ។ នៅឆ្នាំថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ បានវាយចូល ដល់ទីក្រុងភ្នំពេញ ពេលនោះឃើញប្រជាជនជម្លៀសចេញទៅតាមទី ជនបទ នៅពេលប្រជាជនចេញអស់ គ្រប់កងពលទាំងអស់ចូលមក រស់នៅទីក្រុងភ្នំពេញ។ ស៊ុន នៅក្នុងកងពល ១២ ក្រោយមក ដាក់ថា កងពល៧០៣វិញ នៅម្ដុំផ្សារថ្មី។ ស៊ុន បានឡើងជាប្រធាន កងហា នៅឆ្នាំ ១៩៧៦ កម្មាភិបាលយោធាថ្នាក់កងពលត្រូវ អង្គការចាប់ខ្លួន ពេលនោះក៏បាត់ឈ្មោះ ស៊ុន លែង ឃើញដែរ។ តាំងពីនោះរហូតមកដល់ពេលនេះ ទិត បានត្រឡប់ផ្ទះវិញ តែមិន ឃើញឈ្មោះ ស៊ុន ទេ បាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៦ យកមកដាក់គុកនៅ មន្ទីរស២១ ទួលសែ្លង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”