Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0621
KDI0621
Name :
ឈ្មោះ :
តេង គឹម សួន
Last Name :
នាមត្រកូល :
Teng Kim Suon
Other Name :
ឈ្មោះផ្សេង :
Teng Kim Aun
តេង គឹមអូន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00721
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 26. Present aged: 46]
«សម័យខែ្មរក្រហមអាយុ ២៦ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៦ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08100508, Kandal, Sa-ang, Kraing Yauv, Ampil
០៨១០០៥០៨ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំក្រាំងយ៉ូវ, ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាធ្វើស្រែនៅពៃ្រស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ហ៊ុយ
Associates :
អ្នកពាក់ព័ន្ធ :
Pok chief of village
ប៉ុក, ប្រធានភូមិ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0621 20040926, Ampil village, Kraing Yauv sub-district, Sa-ang district, Kandal province. Interviewed by Noy Sophary and Pheng Pong Rasy. Notes: Interviewed with the biography owner Teng Kim Suon.
ខេឌីអាយ០៦២១ ២០០៤០៩២៦ ភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ណយ សុផារី និង ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង តេង គឹមសួន ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
តេង គឹមសួន ហៅ អូន ភេទស្រី អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ គឹម សួន មានឪពុកឈ្មោះ តេង សុន ម្ដាយឈ្មោះ សាន់ ឡុច មានបងប្អូន៧នាក់ប្រុស៣ស្រី៤ មានស្រុកកំណើតនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ដកណ្ដាល។ គឹមសួន កាលពីតូចមិន បានរៀនសូត្រទេ ព្រោះឪពុកម្ដាយ ក្រពេក ពេលធំពេញវ័យជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់ សមេ្ដចសីហនុ ពេលនោះមានចលនាខែ្មរក្រហមចូលមករស់ នៅធ្វើសកម្មភាពតាមភូមិ។ នៅឆ្នាំ១៩ ៧៣ គឹមសួន បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈឈ្មោះ ប៉ុក។ ពេលចូលទៅអង្គការ ឱ្យហាត់រៀនវគ្គនយោបាយនិងរៀនបាញ់ កាំភ្លើង។ ពេលរៀនចប់អង្គការបានបញ្ជូនទៅសមរភូមិវាយ ជាមួយទាហានលន់ នល់ នៅម្ដុំសត្បូតាមដងទនេ្លបាសាក់។ គឹមសួន មិនបានឡើងវាយផ្ទាល់ទេ ព្រោះ នារីភាគច្រើនជួយជញ្ជូនស្បៀង គ្រាប់និងត្រឡប់មកពីសមរភូមិវិញសែងអ្នករបួសនិងអ្នកស្លាប់។ នៅឆ្នាំ ១៩៧៥ ខែ្មរក្រហមឡើងកាន់អំណាច គឹមសួន អង្គការចាត់តាំងឱ្យចូលនៅភ្នំពេញ ម្ដុំឫស្សីកែវ ដើរ បោសសម្អាតផ្ទះសំបែង។ គឹមសួន បន្ទាប់មកទៀតអង្គការចាត់តាំងឱ្យនៅ អង្គភាពកាត់ដេរខោអាវឱ្យ យោធានិងសម្រាប់កម្មាភិបាលខែ្មរ ក្រហម។ ក្រោយមកទៀតមានរឿងរ៉ាវចាប់កម្មាភិបាលធំៗនៅ តាមក្រសួងរហូតដល់កម្មករដែលមិនបានដឹងអីផង។ គឹមសួន អង្គការហៅឡើងឡានយកមកលុតដំនៅ មន្ទីរពៃ្រស ខាងស្ទឹងមានជ័យ ធ្វើស្រែដកស្ទូង លើកទំនប់ប្រឡាយគ្មានពេល សម្រាក គ្មានអាហារហូប ចុកគ្រប់គ្រាន់ និងធ្លាប់ឃើញយោធាខែ្មរ ក្រហមចាប់មនុស្សមួយចំនួនឡើងឡានយកទៅបាត់។ នៅឆ្នាំ ១៩៧៩ គឹមសួន បាត់រត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហម ឡើងភ្នំចុះសេ្ទីរស្លាប់រហូតដល់ព្រំដែន ថៃ ខាងស្រុកម៉ាឡៃ។ ក្រោយមក គឹមសួន គិតថា ឈឺចាញ់ពិបាកពេករកផ្លូវចូល សារភាពនៅខាង ស្រុកមោង ខេត្ដបាត់ដំបង។ នៅឆ្នាំ១៩៧៩ មានម៉ែធម៌នៅស្រុកមោង បានរៀបចំឱ្យមានប្ដីរហូត ដល់មានកូន ចំនួន៣នាក់។ នៅឆ្នាំ១៩៩៣ ពេលអ៊ុនតាក់មករៀបចំការ បោះឆ្នោតបានត្រឡប់មករស់ នៅស្រុកកំណើតវិញរហូត ដល់ពេលនេះ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
She witnessed the patients were forced to work at
គាត់បានឃើញគេអូសអ្នកជម្ងឺយកទៅធ្វើការនៅមន្ទីរពៃ្រស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា