PROMOTING ACCOUNTABILITY
Bun Run
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0623
KDI0623
|
|
Name :
ឈ្មោះ :
|
ប៊ុន រុន
|
|
Last Name :
នាមត្រកូល :
|
Bun
|
|
First Name :
នាមខ្លួន :
|
Run
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I08352
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 18. Present aged: 44]
«សម័យខែ្មរក្រហមអាយុ ១៨ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08101202, Kandal, Sa-ang, Svay Prateal, Reusei Chr
០៨១០១២០២ ខេត្ដកណ្ដាល, ស្រុកស្អាង, ខុំស្វាយប្រទាល,
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធានៅមន្ទីរស២១ ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Veat, chief of village
វាទ, ប្រធានភូមិ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0623 20040919, Prek Ta Chor village, Svay Prateal sub-district, Sa-ang district, Kandal province. Interviewed by Pheng Pong Rasy. Notes: Interviewed with the biography owner Bun Run.
ខេឌីអាយ០៦២៣ ២០០៤០៩១៩ ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ប៊ុន រុន ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ប៊ុន រុន ភេទប្រុស អាយុ៤៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រុន មាន ប្រពន្ធឈ្មោះ ពេញ កង មានកូន ចំនួន៥នាក់ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល។ រុន មានឪពុកឈ្មោះ អ៊ុក ប៊ុន ម្ដាយឈ្មោះ រឿង គុណ មានបងប្អូន៥នាក់។ រុន កាលពីតូចមិនបាន ចូលរៀនសូត្រទេ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ នៅផ្ទះ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលធ្វើយោធាខែ្មរក្រហមតាមរយៈ ឈ្មោះ វ៉ាត។ ពេលចូលដំបូងនៅក្នុងតំបន់២៥ អង្គការបញ្ជូនឱ្យ ទៅរៀនវគ្គនយោបាយនៅវត្ដទឹកវិល ស្រុកស្អាង កាលមិនចេះ អក្សរទេ ចេះតែស្ដាប់ទៅ សំខាន់ជាងគេចាំបានថា យើងទាំងអស់ គ្នាខំប្រឹងត ស៊ូដើម្បីប្រទេសជាតិ កាលហ្នឹងមានយន្ដហោះខាងលន់ នល់ ទម្លាក់ខ្លាំងណាស់។ រុន ចូលនៅកងពល លេខ១២ វរសេនាតូចលេខ១៦ វរសេនាធំលេខ៦៨ មួយវរសេនាតូច មានកម្លាំង៣០០នាក់។ មុន ដំបូងអង្គការបញ្ជូនចូលទៅសមរភូមិ វាយជាមួយទាហានលន់ នល់ នៅខាងក្អមសំណ។ កាលនោះមាន មនុស្សស្លាប់ច្រើននិងរបួសក៏ច្រើន ទំរាំកម្លាំងខែ្មរក្រហមបានទទួល ជ័យជម្នះនៅឆ្នាំ១៩៧៥។ នៅឆ្នាំ ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់អំណាច រុន អង្គការឱ្យឈរយាមនៅម្ដុំក្បាលថ្នល់រយៈ ពេលពីរខែ អង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅព្រែកហូរ។ ក្រោយមកទៀត រុន អង្គការចាត់តាំងឱ្យមកយាមគុកនៅ មន្ទីរស២១ រហូត។ ប៉ុនែ្ដ រុន ជាកងកាពារនៅខាងក្រៅរបងគុកទួលសែ្លង យាមតាមផ្លូវថ្នល់ច្រក ចូលគុក មានផ្នែកខុសគ្នាខ្លះយាមខាង ក្នុងខ្លះយាមខាងក្រៅ។ យាមមានម៉ោងផ្លាស់ផ្ដូគ្នា ដូចថា យាម ចាប់ពីម៉ោង១១ថៃ្ង រហូតដល់ម៉ោង៦ល្ងាច ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១២យប់ ចាប់ពីម៉ាង១២ យប់ រហូតដល់ម៉ោង៧ព្រឹក។ រុន បានឃើញឡានច្រើនដឹកចេញចូលគុកទួលសែ្លង ដោយមានក្លុំបិត ជិតមើលមិនឃើញថា មានអីខ្លះទេ។ នៅឆ្នាំ១៩៧៩ រត់ចូលពៃ្ររ ហូតទៅដល់ខេត្ដកំពង់ស្ពឺ រួចហើយ រកផ្លូវត្រឡប់មកផ្ទះវិញ។ ក៏ត្រូវខាងរដ្ឋអំណាចយកទៅរៀនសូត្ររហូតដល់ឆ្នាំ១៩៨១ បានឱ្យត្រឡប់ មកស្រុកកំណើតវិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”