Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0624
KDI0624
Name :
ឈ្មោះ :
ណៃ អឿន
Last Name :
នាមត្រកូល :
Nai
First Name :
នាមខ្លួន :
Oeun
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 13. Present aged: 44]
«សម័យខែ្មរក្រហមអាយុ ១៣ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៤ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
08011802, Kandal, Kandal Stung, Rorleang Ken, Cham
០៨០១១៨០២ ខែត្ដកណ្ដាល, ស្រុកកណ្ដាលស្ទឹង, ឃុំរលាំងកែ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល២៧០ ស្វាយរៀង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
តាម៉ន ,តារ៉ែន។
Associates :
អ្នកពាក់ព័ន្ធ :
Soth Sat, chief of village
សុទ្ធ សាធ, ប្រធានភូមិ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0624 20040910, Chamka Ta Nget village, Rorleang Ken sub-district, Kandal Stung district, Kandal province. Interviewed by Phann Sochea, Stev Header, and Ly Sokheang. Notes: Interviewed with the biography owner.
ខេឌីអាយ០៦២៤ ២០០៤០៩១០ ភូមិចំការតាង៉ែត ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា, ស្ទីវ ហែតឌ័រ និង លីសុខឃាង។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ណៃ អឿន។
Summary :
សេចក្ដីសង្ខេប :
ណៃ អឿន ភេទប្រុស អាយុ៤៤ឆ្នាំ ក្រៅប្រវត្ដិរូប។ អឿន មានឪពុកឈ្មោះ ណៃ ណម ម្ដាយ ឈ្មោះ ឡុង ណម មានបងប្អូន៤ នាក់ មានស្រុកកំណើតនៅភូមិចំការតាង៉ែត ឃុំរលាំងកែន ស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល។ អឿន កាលពីតូចមិនបានរេផនសូត្រទេ ព្រោះឪពុកម្ដាយក្រ រស់នៅជា មួយយាយ។ អឿន បានស្ម័គ្រ ចិត្ដចូលធ្វើជាយោធាខែ្មរក្រហមនៅឆ្នាំ១៩៧៣ ជាមួយយុវជនក្នុង ភូមិជាច្រើននាក់ផេ្សងទៀត។ អឿន មុនដំបូងធ្វើជានិរសានៅត្រឹម ឃុំរលាំងកែន ឱ្យឈ្មោះ ឈន បានរយៈពេលបីខែឡើងទៅទ័ពស្រុក ធ្វើជានិរសាស្រុកទៀត គណៈស្រុកឈ្មោះ សំបួរ រត់សំបុត្រពី ស្រុកទៅឃុំ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យឡើងទៅតំបន់ គណៈតំបន់ឈ្មោះ រិន។ អឿន បានចូលរួមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ តាមបញ្ជារបស់ តា ម៉ុក។ នៅក្នុងពេលជម្លៀសប្រជាជនឱ្យតែឃើញឬដឹងថា ជាទាហានលន់ នល់ បាញ់ចោលឬចាប់ខ្លួន យកទៅបាត់។ ក្រោយមកទៀត អឿន អង្គការចាត់តាំងឱ្យធ្វើការនៅព្រលានយន្ដ ហោះពោធិចិនតុង ជាអ្នកការពារព្រលានយន្ដហោះ។ នៅឆ្នាំ១៩ ៧៦ អង្គការចាត់តាំងឱ្យមកធ្វើស្រែនៅម្ដុំភ្នំខែ្លង ខេត្ដតា កែវ ប៉ុនែ្ដធ្វើស្រែតែនៅក្នុងអង្គភាពយោធាដែលមានឈ្មោះ រ៉ែន ប្រធានកងពលទី២។ នៅឆ្នាំ១៩ ៧៨ អឿន អង្គការបញ្ជូនទៅ ព្រំដែនវៀតណាមខាងខេត្ដស្វាយរៀង ភូមិភាគបូព៌ាធ្វើសង្គ្រាម ជាមួយ យួន វាយយួនរហូតដល់ឡុងប៊ិន ខេត្ដក្រមុះជ្រូកដុត កំទេចផ្ទះយួនខ្ទិចអស់គ្មានសល់ទេ។ ពេលហ្នឹងនៅ ក្នុងកងពល តូច២៧០ ប្រធានឈ្មោះ តាម៉ន។ នៅឆ្នាំ១៩៧៩ កងទ័ពវៀត ណាមវាយសម្រុកខ្លាំងធ្វើ ឱ្យកម្លាំងយោធាខែ្មរក្រហមបាក់ទ័ពចុះ ចាញ់ ស្លាប់និងរបួសតាមផ្លូវរាប់ពាន់នាក់។ អឿន បាក់ទ៏ពរត់ តាមអ្នកលឿងឆ្លងកាត់ភ្នំពេញរត់ចូលពៃ្រឡើងភ្នំ ពិបាកពេកក៏រត់ ត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញយោធាខែ្មរក្រហមបាញ់ទាហានលន់ នល់ នៅពេលជម្លៀស ប្រជាជនចេញពីភ្នំពេញនៅឆ្នាំ១៩៧៥។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា