PROMOTING ACCOUNTABILITY
Ly Pauy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0744
KDI0744
|
|
Name :
ឈ្មោះ :
|
លិ ប៉ូយ
|
|
Last Name :
នាមត្រកូល :
|
Ly
|
|
First Name :
នាមខ្លួន :
|
Pauy
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K05517/K09032
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 51]
«សម័យខែ្មរក្រហមអាយុ ៥១ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08100403, Kandal, Sa-ang, Koh Khsach Tunlea, Kanda
០៨១០០៤០៣ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំកោះខ្សាច់ទន្ល
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងការពារនៅមន្ទីរស២១ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
ឌុច
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0744 20041018, Kandal Koh village, Koh Tunlea sub-district, Sa-ang district, Kandal province. Interviewed by Sarin Vireak and Noy Sophary. Notes: Interviewed with the biography owner.
ខេឌីអាយ០៧៤៤ ២០០៤១០១៨ ភូមិកណ្តាលកោះ ឃុំកោះ ខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ សារិន វីរៈ និង ណយ សុផារី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ ជាមួយនឹង លី ប៉ូយ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
លី ប៉ូយ ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ប៉ូយ មាន ប្រពន្ធឈ្មោះ ទុំ មានកូនពីរនាក់ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកណ្ដាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្ដ កណ្ដាល។ ប៉ូយ មានឪពុកឈ្មោះ ហឹង ម្ដាយឈ្មោះ មិញ មានបងប្អូន១០នាក់ ស្រី៣ប្រុស៧។ ប៉ូយ កាលពីតូចរៀនបានត្រឹម ថ្នាក់ទី១០ចាស់ ពេលឈប់រៀនបានបួសជាព្រះបានពីរវស្សា ក្រោយ មកសឹកមករស់នៅជាមួយឪពុកម្ដាយ ដោយមើលឃើញថា ឪពុកម្ដាយក្រក៏មករស់នៅភ្នំពេញ ស៊ី ឈ្នួលលក់គុយទាវឱ្យចិន។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុក៏ត្រឡប់ មករស់នៅ ស្រុកកំណើតវិញ។ នៅឆ្នាំ១៩៧៤ ក៏ស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហមតាមការអប់រំពីឈ្មោះ សុត ជាប្រធាន ភូមិ។ ប៉ូយ ដំបូងអង្គការបញ្ជូនឱ្យទៅរៀនសូត្រវគ្គនយោបាយ និងរៀនបាញ់កាំភ្លើង បោកគ្រាប់បែកនៅម្ដុំកោះទឹកវិល តំបន់២៥។ ពេលរៀនចប់អង្គការបញ្ជូនទៅសមរភូមិវាយជាមួយ ទាហានលន់ នល់ តាមព្រែកអំបិលសំដៅទីក្រុងភ្នំពេញ។ ប៉ូយ នៅក្នុងកងពលលេខ១២ វាយជាមួយ ទាហានលន់ នល់ រហូតបានទទួលជ័យជម្នះនៅឆ្នាំ១៩៧៥។ នៅពេលខែ្មរក្រហម បានឡើងកាន់អំណាច ប៉ូយ និងយោធាខែ្មរក្រហមរាប់ពាន់ផេ្សង ទៀត អង្គការបញ្ជូនទៅធ្វើស្រែនៅក្រុងតាខ្មៅនិងអូរបែកក្អម ភ្នំពេញ។ នៅក្នុងសម័យខែ្មរក្រហមអង្គការមិនឱ្យគោរព សាសនាអ្វីទាំងអស់ ឱ្យជឿទៅលើបដិវត្ដតែ មួយគត់។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ប៉ូយ អង្គការបញ្ជូនឱ្យមកធ្វើការ នៅមន្ទីរស២១ទួលសែ្លង ជាអ្នកយាម ប៉ូយ មានតួនាទីជាអនុក្រុម កងការពារនៅមន្ទីរស២១ កាលនោះយាមខាងក្រៅមិន មែន យាមការពារតាមបន្ទប់ទេ ប៉ូយ ធ្លាប់ឃើញឡានធំដឹកចេញចូលសេ្ទីរ តែរាល់ថៃ្ង តែឡានមួយៗ បិទជិតមិនឱ្យពីណាឃើញទេ នៅជំនាន់ ខែ្មរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ដឹងថា មានចាប់ មនុស្ស មកដាក់គុកនិងសម្លាប់ចោលតែមិនបានឃើញផ្ទាល់ភ្នែកទេ។ នៅពេលកងទ័ពវៀតណាមវាយ ចូលមកប្រទេសកម្ពុជានៅឆ្នាំ១៩ ៧៩ កម្មាភិបាលទាំងអស់នាំគ្នារត់ចូលពៃ្រឡើងភ្នំ ជួបការ លំបាកអត់ មានអាហារហូបចុកគ្រប់គ្រាន់ស្លាប់តាមផ្លូវជាហូរហែរ។ ប៉ូយ រត់ទៅដល់ត្រឹមខេត្ដពោធិសាត់ ក៏រកផ្លូវ រត់ត្រឡប់មកស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សដាក់គុកនិងសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”