Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0752
KDI0752
Name :
ឈ្មោះ :
ប៉ែន សាយ
Last Name :
នាមត្រកូល :
Pen
First Name :
នាមខ្លួន :
Say
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K07481
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 63]
«សម័យខែ្មរក្រហមអាយុ ៦៣ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
08100706, Kandal, Sa-ang, Prek Ambel, Anlung Tasek
០៨១០០៧០៦ ខេត្ដកណ្ដាល, ស្រុកស្អាង, ឃុំព្រែកអំបិល, ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
He volunteered to join the revolution.
គាត់ស្ម្រ័គចិត្ដបម្រើបដិវត្ដន៍។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពក្រសួងឧស្សាហ៍កម្មរដ្ឋ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កម្មករ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0752 20041021, Anlung Tasek village, Prek Ambel sub-district, Sa-ang district, Kandal province. Interviewed by Pheng Pong Rasy. Notes: The biography owner disappeared. Interviewed with the biography owner's son Say Sary.
ខេឌីអាយ០៧៥២ ២០០៤១០២១ ភូមិងន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ ជួបសម្ភាសជាមួយនឹង សាយ សារិ ត្រូវជាកូនប្រុស។
Summary :
សេចក្ដីសង្ខេប :
ប៉ែន សាយ ភេទប្រុស អាយុ៦៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សាយ សារិ អាយុ៥៧ឆ្នាំត្រូវ ជាកូនប្រុស។ សាយ មានឪពុក ឈ្មោះ ប៉ែន ធូ ម្ដាយឈ្មោះ គឹម មូល មានស្រុកកំណើតនៅភូមិ អន្លុងតាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។ សាយ កាលពីតូចមិនថា រៀនបានត្រឹម ថ្នាក់ទេ។ នៅឆ្នាំ១៩៧០ សាយ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមចូលពៃ្រដើម្បីវាយជា មួយទាហានលន់ នល់។ សាយ ដោយសារមានការឈឺចាប់និង ស្រឡាញ់សមេ្ដចឪ ក៏បានចូលពៃ្រ ចោលប្រពន្ធនិងកូនចំនួន៧នាក់។ នៅឆ្នាំ១៩៧០ ចលនាខែ្មរក្រហមកើតឡើងមានខែ្មរយើងនិង ទាហាន វៀតណាមចូលមកពេញភូមិ នៅសួរកងទ័ពវៀតណាមថា មានទាហានវៀតណាមចូលមកច្រើនមេ្លះ ពេលនោះទាហាន វៀតណាមឆេ្លីយប្រាប់ថា ចូលមកជួយសមេ្ដចឪ។ សាយ ក៏បានសហការណ៍ជាមួយ ទៅទាហានវៀតណាមរហូត តែក្រោយ មកទាហានវៀតណាមនិងយោធាខែ្មរក្រហមមិនសូវត្រូវគ្នាទេ ចេះតែមានទំនាស់គ្នាបន្ដិចម្ដងៗរហូតដល់ឆ្នាំ១៩៧៣ ដេញ ទាហានវៀតណាមទៅប្រទេសគេវិញ។ សាយ ចូលធ្វើជាយោធា ជាមួយតាណាត ប្រធានកងពលដែលមានស្រុកកំណើតជិតគ្នា ក្រោយមក ដោយសារ សាយ មានវ័យចាស់ តាណាត ឈប់ឱ្យចូលទៅប្រយុទ្ធក្នុងសមរភូមិមុខ គឺចាត់តាំង សាយ ឱ្យចូលទៅខាងសេដ្ឋកិច្ចវិញ។ នៅឆ្នាំ១៩៧៥ អង្គការបាន ចាត់តាំង សាយ ឱ្យទៅធ្វើការងារ នៅភ្នំពេញ ជាប្រធាន រោងចក្រភួយ។ ក្រោយមកអង្គការចាត់តាំងឱ្យកាន់ខាងសេដ្ឋកិច្ចវិញ មានពេល មករកបនែ្លនៅតាមភូមិបានជួបកូនពីរបីដងដែរ។ ក្រោយមកទៀតមុនបែកវៀតណាមចូលឆ្នាំ១៩៧៩ ប្រហែលជា ពីរបីខែ ដឹងថា ឪពុកឈ្មោះ សាយ អង្គការចាប់ខ្លួន តាំងពីនោះ មកបាត់ខ្លួនរហូត។ បើតាមប្រវត្ដិរូប សាយ អង្គការចាប់ខ្លួន នៅថៃ្ងទី៦ ខែ១២ ឆ្នាំ១៩៧៨ យកមកដាក់នៅ មន្ទីរស២១ ទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា