Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0768
KDI0768
Name :
ឈ្មោះ :
ណាត គង់
Last Name :
នាមត្រកូល :
Nat
First Name :
នាមខ្លួន :
Kung
Other Name :
ឈ្មោះផ្សេង :
Thim
ធីម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02800
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 44]
«បច្ចុប្បន្នអាយុ ៤៤ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
08080920, Kandal, Phnom Penh, Mkak, Beng
០៨០៨០៩២០ ខេត្ដកណ្ដាល, ស្រុកភ្នំពេញ, ឃុំម្កាក់, ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1976????
១៩៧៦????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យ៦មករា ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Associates :
អ្នកពាក់ព័ន្ធ :
Ta Yav, chief of sub district
តាយ៉ាវ, ប្រធានឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0768 20041107, Beng village, Mkak sub-district, Angsnuol district, Kandal province. Interviewed by Oeur Rattana. Notes: Interviewed with the biography owner.
ខេឌីអាយ០៧៦៨ ២០០៤១១០៧ ភូមិបេង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភាសដោយៈ អឿ រតនា។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ណាត គង់ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ណាត គង់ ហៅ ធីម ភេទស្រី អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ គង់ មានឪពុកឈ្មោះ ចាន់ ម្ដាយ ឈ្មោះ យឹង មានបងប្អូន៥នាក់ ស្រី១ប្រុស៤ មានស្រុកកំណើតនៅភូមិសឹង ឃុំម្កាក់ ស្រុកអង្គ ស្នួល ខេត្ដកណ្ដាល។ គង់ មានកាលពីតូចមិនបានរៀនសូត្រទេ ព្រោះពេលធំពេលវ័យប្រទេសជាតិកើតមាន សង្គ្រាម នៅផ្ទះ ជួយមើលប្អូន កាលនោះម្ដាយស្លាប់ចោលទៀត។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានប្រមូលជាប្រជាជនឱ្យ ធ្វើការងាររួមហូបបាយរួមនៅតាមសហករណ៍។ គង់ នៅតូចអង្គការប្រមូលចូលកងកុមារឱ្យដើរប្រមូលអាចម៌គោយកទៅធ្វើជីនិងចាំចាបកុំឱ្យស៊ីស្រូវ។ នៅឆ្នាំ១៩៧៦ ប្រធានឃុំប្រមូល កុមារមួយចំនួនឱ្យមកធ្វើការនៅភ្នំពេញ ពេលឡើងឡានអង្គការមិន បានប្រាប់មុនថា យកទៅធ្វើទៅការងារអីទេ ចេះតែមាន អារម្មណ៍ភ័យខ្លាច ព្រោះមកឆ្ងាយពីស្រុក កំណើត ពេលមកដល់ ភ្នំពេញ បានដឹងថា អង្គការបានឱ្យធ្វើការងារនៅក្នុងមន្ទីរ៦មករា ដោយសារតែ គង់ មិនចេះអក្សរណាមួយនៅកេ្មងតូច អង្គការ ចាត់តាំងឱ្យរែកទឹកដាក់តាមអគារសម្រាប់ឱ្យអ្នកជំងឺផឹក ក្នុងមួយ ថៃ្ងរែកបីពេល ពេលព្រឹម ពេលថៃ្ងត្រង់និងពេលល្ងាច។ គង់ បានដឹងថា នៅមន្ទីរពេទ្យ៦ មករាសម្បូរមនុស្សត្រូវរបួសច្រើន ណាស់និងឃើញស្លាប់ជារៀងរាាល់ថៃ្ង។ នៅឆ្នាំ១៩៧៩ គង់ បាន រត់តាមអង្គភាពចូលពៃ្រឡើងភ្នំទៅរហូតដល់ត្រពាំងកំពីងពួយ ខេត្ដបាត់ដំបង។ នៅពេលមួយមានកង ទ័ពវៀតណាមចូល ទៅដល់បានត្រឡប់មកស្រុកកំណើតវិញ តាមរយៈអ៊ំម្នាក់នៅខេត្ដ កំពត គាត់ជាអ្នក ជូនមករកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថានៅក្នុងមន្ទីរពេទ្យមានមនុស្សស្លាប់ច្រើន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា