Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0779
KDI0779
Name :
ឈ្មោះ :
ស សៅ
Last Name :
នាមត្រកូល :
Sa
First Name :
នាមខ្លួន :
Sao
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09901
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 50]
«សម័យខែ្មរក្រហមអាយុ ៥០ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
08020402, Kandal, Kean Svay, Kampong Svay, Kampong
០៨០២០៤០២ ខេត្ដកណ្ដាល, ស្រុកកៀនស្វាយ, ឃុំកំពង់ស្វាយ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពអ្នកទោស ទួលសែ្លង ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Subordinates :
ថ្នាក់ក្រោម :
Phon, messenger
ផុន, និរសា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0779 20041118, Kampong Svay village, Kampong Svay sub-district, Kean Svay district, Kandal province. Interviewed by Sok Vannak. Notes: The biography owner disappeared. Interviewed with his son Sao Ol.
ខេឌីអាយ០៧៧៩ ២០០៤១១១៨ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ភាស ដោយៈ សុខ វណ្ណៈ។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជា មួយនឹង សៅ អុល ត្រូវជាកូន។
Summary :
សេចក្ដីសង្ខេប :
ស សៅ ភេទប្រុស អាយុ៥០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សៅ អុល អាយុ៥៧ឆ្នាំ ត្រូវជា កូន។ សៅ មានឪពុកឈ្មោះ ចាន់ ស ម្ដាយឈ្មោះ គុយ ជា មានស្រុកកំណើតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ខេត្ដកណ្ដាល។ សៅ មុនចូលធ្វើបដិវត្ដ មានប្រពន្ធ ឈ្មោះ ណិប ឆាយ មានកូនចំនួន ១១ នាក់។ អុល បានដឹងប្រវត្ដិ ឪពុកតាមម្ដាយនិយាយប្រាប់ថា ឪពុកឈ្មោះ សៅ ធ្លាប់រៀនបាន ច្រើននិងបានបួសជាព្រះសង្ឃនៅវត្ដថ្មីជាច្រើនវស្សា ក្រោយមក សឹកមកវិញបានរៀបការ។ នៅឆ្នាំ ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ មានចលនារំដោះជាតិ កាលនោះមានលោកខៀវ សំផន ទៅឃោសនាផងដែរ។ សៅ បានស្ម័គ្រចិត្ដចូលបម្រើចលនា បដិវត្ដតាមរយៈឈ្មោះ សុខ ឈ្មោះ តាជ័យ ជាគណៈតំបន់។ មុនដំបូង សៅ ធ្វើការងារនៅក្នុងភូមិ ពេលធ្វើការងារល្អបានឡើង ឡើងឋានៈជាប្រធានយោធាស្រុកលើកដែក។ នៅឆ្នាំ១៩៧៤៧៥ គាត់ឡើងបានឡើងឋានៈទៀត ប្រជាជននៅក្នុងស្រុកភូមិ ស្រឡាញ់គាត់ណាស។ នៅខែ១១១២ មានសំបុត្រពីថ្នាក់លើ ហៅគាត់ ពេលនោះមាននិរសាឈ្មោះ ផុន ជាអ្នកឌុបម៉ូតូឡើងទៅ នេះបើតាមនិរសាត្រឡប់មកវិញបាននិយាយ ប្រាប់ថា បានឌុប អ៊ំសៅ ទៅដល់វត្ដយក្សរួចហើយគាត់ឱ្យចាំនេះ ថាចូលមួយភេ្លចទេ ដល់ចាំរហូត ដល់ម៉ោង១២ថៃ្ងត្រង់ក៏មិនឃើញមក ក៏ត្រឡប់មក មន្ទីរស្រុកវិញក៏មិនឃើញ មានចិត្ដភ័យខ្លាចអ៊ំខឹង ព្រោះមិនចាំគាត់ ណាមួយមិនទាន់ហូបបាយផងក៏ត្រឡប់ទៅរកអ៊ំវិញក៏មិនឃើញ ក៏ជិះម៉ូតូមកដល់វិញ លើកដែកម្ដងទៀត ឃើញយោធាចេញមក ដកកាំភ្លើងនិងម៉ូតូយកវិញ។ ផុន គិតក្នុងចិត្ដថា ពិតជាមាន បពា្ហាអីហើយ មិនឃើញអ៊ំត្រឡប់មកវិញ បាត់ឈឹងរហូតគ្មាន ដំណឹងអីទេ ពេលសួររកអង្គការប្រាប់ថា កុំសួរអីនាំឱ្យគាត់មានគ្រោះ ថ្នាក់ ក្រោយមកឮពាក្យថា ឪសក់ណាក្បាលអាហ្នឹងឱ កាលនោះ សំណាងដែរ អង្គការមិនបានចាប់អង្គរក្សនិងក្រុមគ្រួសារទុកឱ្យរស់មក ដល់សព្វថៃ្ងនេះ។ បើតាមប្រវត្ដិរូប សៅ មានឋានៈជាគណៈ ស្រុក១៤ អង្គការចាប់ខ្លួននៅថៃ្ងទី២៤ខែ១២ឆ្នាំ១៩៧៥យកមក ដាក់ទោសនៅទួល សែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា