PROMOTING ACCOUNTABILITY
Prak Sokhm
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI1137
KDI1137
|
|
Name :
ឈ្មោះ :
|
ប្រាក់ សុខុម
|
|
Last Name :
នាមត្រកូល :
|
Prak
|
|
First Name :
នាមខ្លួន :
|
Sokhm
|
|
Other Name :
ឈ្មោះផ្សេង :
|
Mon
ម៉ុន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K08837
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
She was born in the year of the horse.
កើតនៅឆ្នាំមមីរ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08020702, Kandal, Kean Svay, Korky Thum, Korky Thu
០៨០២០៧០២ ខេត្ដកណ្ដាល ស្រុកកៀនស្វាយ ឃុំគគីរធំ ភូមិគ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកាត់ដេរ បឹងត្របែង ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Solder
យុទ្ធនារី
|
|
Superiors :
ថ្នាក់លើ :
|
អៀង
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Meut, Garment Fatory at Boeng Trabek High School
ឈ្មោះមឺត នៅកាត់ដេរនៅវិទ្យាល័យបឹងត្របែក។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI1137 20041221, Korky Thum village, Korky Thum sub-district, Kean Svay district, Kandal province. Interviewed by Phann Sochea. Notes: Prak Sokhom is alive.
ខេឌីអាយ១១៣៧ ២០០៤១២២១ នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ភាសដោយៈផាន់ សុជា កំណត់សំគាល់ៈប្រាក់ សុខុម នៅរស់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ប្រាក់ សុខុម ហៅ ម៉ុន ភេទស្រី អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សុខុម មានប្ដីឈ្មោះ នឹម មាន កូនចំនួន៤នាក់ ស្រី១ប្រុស៣ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិគគីរធំ ឃុំគគីរធំ ស្រុក កៀនស្វាយ ខេត្ដកណ្ដាល។ សុខុម មានឪពុកឈ្មោះ ប្រាក់ ញឹម ម្ដាយឈ្មោះ អែម នាង មានបង ប្អូន១០នាក់។ សុខុម កាលពីតូចរៀនត្រឹមថ្នាក់ទី១១ឪចាស់ឱនៅសាលាបឋម សិក្សារាំង ដេក ឈប់ រៀននៅពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ឆ្នាំ១៩៧០។ ពេលឈប់រៀនមកជួយរកស៊ីធ្វើ ស្រែចម្ការជា មួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហមតាមរយៈ ឈ្មោះ លន់ កាលនោះបើយើងមិន ចូលក៏ពិបាករស់នៅក្នុងភូមិដែរ។ សុខុម ចូលដំបូងអង្គការបាន បញ្ជូនមកហាត់រៀនវគ្គនយោបាយនិងរៀនក្បួនយុទ្ធសាស្រ្ដយោធា នៅស្រុកកោះធំ តំបន់២៥។ ពេល រៀនចប់អង្គការបញ្ជូនចូលទៅ សមរភូមិមុខវាយជាមួយទាហានលន់ នល់ តាមដងទនេ្លបាសាក់ រហូត សំដៅទីក្រុងភ្នំពេញតាមច្បារអំពៅ។ សុខុម ជាអ្នករែក
បាយស្មុគនិងជាអ្នកសែងរបួសនៅក្នុងកងពល ៧០៣ ប្រធានកងពលឈ្មោះ ណាត ឈ្មោះ ពីន។ ពេលធ្វើសង្គ្រាមជា មួយទាហាន លន់ នល់ ឃើញមនុស្សស្លាប់និងរបួសច្រើនពេកមាន ការភ័យខ្លាចក៏នាំគ្នានារីៗរត់មកស្រុកកំណើតវិញ បានរយៈ ពេលមួយខែ ខាងអង្គភាពចាត់តាំងឈ្មោះ ពៅ ឱ្យមកហៅត្រឡប់ ចូលអង្គភាពវិញនៅស្រុកកោះធំ តំបន់២៥។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ សុខុម មិនបានចូលទីក្រុងភ្លាមទេ រយៈបួនខែក្រោយ បានអង្គការបញ្ជូនមកភ្នំពេញ នៅម្ដុំអូរឫស្សីដើរបោសសម្អាត ផ្ទះសំបែង កាលនោះគ្មានឃើញប្រជា ជនរស់នៅទេ ឃើញតែ យោធាខែ្មរក្រហមសេ្លÃៈកពាក់ខោអាវខ្មៅទាំងអស់។ នៅឆ្នាំ១៩៧៦ អង្គការ បានជ្រើសរើសនារីកាត់ដេរមួយចំនួនឱ្យមករៀននៅវិទ្យាល័យបឹងត្របែក កាលនោះមានគ្រូបង្រៀន កាត់ដេរខោអាវជាជនជាតិចិន។ នៅឆ្នាំ១៩៧៧ សុខុម បាន ឃើញឡានមកចាប់យកមកមនុស្សនៅ ក្នុងអង្គភាពកាត់ដេរ ជាពិសេសចាប់មេៗដូចជាឈ្មោះ អៀង ចាប់ចងបិទមុខជិត បោះដាក់ឡាននិងមាន ចាប់មនុស្សជាច្រើនផេ្សងទៀត។ សុខុម បាននៅមន្ទីរកាតដេរនៅសាលាវិទ្យាល័យបឹងត្របែករហូត និងមានការភ័យខ្លាចជារៀងរាល់ថៃ្ង ព្រោះជាញឹកញាប់ឃើញឡាន ចូលមកដឹកមនុស្សជាប្រចាំ។ នៅ ឆ្នាំ១៩៧៩ សុខុម បានរត់ ជាមួយកម្មាភិបាលខែ្មរក្រហមជាច្រើនផេ្សងទៀតដល់ត្រឹមខេត្ដ ពោធិសាត់ ពិបាកពេកគ្មានអាហារហូបចុកណាមួយនឹកឪពុកម្ដាយ បងប្អូនក៏សមេ្រចចិត្ដរត់មកស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
At about 7 pm at Boeng Trabek High School, she witnessed the Khmer Rouge in a jeep car came to arres
នៅម៉ោងប្រហែល៧យប់នៅក្នុងសាលាវិទ្យាល័យបឹងត្របែក មីង
បានឃើញមានឡានហ្ស៊ីបមួយ មកចាប់ប្រធានក្រុមប្រធានកង ដោ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”