PROMOTING ACCOUNTABILITY
Sun Aun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0768
|
|
Name :
ឈ្មោះ :
|
សុន អូន
|
|
Last Name :
នាមត្រកូល :
|
Sun
|
|
First Name :
នាមខ្លួន :
|
Aun
|
|
Other Name :
ឈ្មោះផ្សេង :
|
Khoeun
ឃឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03335
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
1963 (42 years old)
១៩៦៣ (៤២ឆ្នាំ)
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06070501, Kampong Thom, Santuk, Kraya, Kraya
០៦០៧០៥០១, ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំក្រយា ភូមិក្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1978????
១៩៧៨????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Medical staff of P-3 Hospital in Phnom Penh
អង្គភាពបុគ្គលិកពេទ្យ ព៣ នៅភ្នំពេញ
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Voeun, chief of a children hospital in Phnom Penh. Vann, village chief. Thim, chief of children unit
វឿន ប្រធានមន្ទីរពេទ្យកុមារនៅភ្នំពេញ។ វ៉ាន់ ប្រធានភូមិ។ ធីម ប្រធានកងកុមារ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0768, 20050204, interviewed with Son Aun, age 42, biography owner, at Kraya village, Kraya sub-district, Santuk district, Kampong Thom province. Interviewed by Sarin Vireak.
ខេធីអាយ០៧៦៨ ២០០៥០២០៤ សម្ភាសជាមួយ សុន អូន អាយុ៤២ឆ្នាំ ម្ចាស់ប្រវត្តិរូប ភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។
|
|
Summary :
សេចក្ដីសង្ខេប :
|
អូន ហៅ ឃឿន ភេទស្រី អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ អូន មានប្ដីឈ្មោះ ឆាន មានកូន១ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់ នៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្ដកំពង់ធំ។ អូន មាន ឪពុកឈ្មោះ សុន ម្ដាយឈ្មោះ ហម មានបងប្អូន៥នាក់ ស្រី២ប្រុស៣។ អូន ពិីតូចដល់ធំមិនបាន រៀនសូត្រទេ ធំពេញវ័យជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ប្រទេសជាតិកើតមានសង្គ្រាមវាយជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានរៀនចំភូមិឃុំឡើងវិញ និងឱ្យប្រជាជនធ្វើការងារជារួមហូបបាយរួម ទ្រព្យសម្បត្ដិដី ធ្លីស្រែ ចម្ការជារបស់អង្គការ។ នៅឆ្នាំ១៩៧៥ អូន មុនដំបូងអង្គការ ចាត់តាំងឱ្យចូលកង កុមារបែកចេញពីឪពុកម្ដាយ។ អង្គការ បានឱ្យធ្វើការងារពេលថៃ្ងរៀននៅពេលយប់ មានអ្នកគ្រូប ង្រៀន ឈ្មោះ វ៉ាន់ តែរៀនមិនចេះទេ។ បន្ទាប់មកទៀត អូន មានវ័យជំទង់ អង្គការបញ្ជូនឱ្យទៅធ្វើ ការតាមកងចល័តលើកទំនប់៦មករា ភូមិភាគឧត្ដរ តំបន់៤៣។ នៅឆ្នាំ១៩៧៨ អង្គការបានមក ជ្រើសរើសឱ្យទៅធ្វើការងារនៅភ្នំពេញ។ អូន បានសុំប្រធាន ឈ្មោះ ធីម ថាសុំច្បាប់ទៅប្រាប់ឪពុក ម្ដាយឱ្យបានដឹងផង តែប្រធានមិនអនុញ្ញាតឱ្យទៅទេ ដោយប្រាប់វិញថា មិនអីទេ ចាំប្រាប់តាម ក្រោយយើងទៅត្រឹមខេត្ដកំពង់ធំ ពេលដល់ខេត្ដ កំពង់ធំ ចេញទៅខេត្ដកំពង់ចាម ចេញពីកំពង់ចាម បានមក ដល់ភ្នំពេញ តែមិនបានស្គាល់ថា ជាភ្នំពេញទេ ដល់នៅយូរ ទៅបានដឹងថាទីក្រុងភ្នំពេញ។ ពេល មកដល់អង្គការចាត់តាំង ឱ្យធ្វើការងារនៅក្នុងក្រសួងសង្គមកិច្ច។ អូន ពីតូចដល់ធំរៀន មិនចេះអក្សរទេ បែរជាអង្គការចាត់តាំងឱ្យធ្វើពេទ្យជា បុគ្គលិកមន្ទីរពេទ្យព៣ ដែលមានប្រធានឈ្មោះវឿង។ អូន អង្គការចាត់តាំងឱ្យចូលរៀនមុខវិជ្ជាពេទ្យដូចជា រៀនចាក់ថ្នាំ រៀនវះកាត់ អស់រយៈពេ់បីខែ។ ពេល រៀនចប់អង្គការចាត់ តាំងឱ្យមើលថែទាំកុមារតូចៗជាច្រើនអ្នក យប់ឡើងកេ្មងយំឱ្យ បៅទឹកដោះគោចឹង ទៅ ពេលថៃ្ងជួយដើរចែកថ្នាំនិងបោសសម្អាតមន្ទីរពេទ្យ កាលនោះមានធ្វើប្រវត្ដិរូបថែមទៀត។ នៅ ឆ្នាំ១៩ ៧៩ មុនយួនចូលមកដល់ប្រធានឈ្មោះ វឿង ប្រាប់ឱ្យឈ្មោះ អូន យកកុមារតូចៗដាក់លើ ឡានហើយដឹកយកទៅដាក់លើរថភ្លើង ឱ្យហើយ ព្រោះយួនវាយចូលជិតដល់ហើយ កុមារទាំងនោះមិន ដឹងជាឪពុកម្ដាយនៅឯណាទេ ចេះតែយកដាក់លើរថភ្លើងឱ្យ ហើយទៅ ចេញដំណើរទៅខេត្ដបាត់ដំបង។ អូន ទៅដល់ខេត្ដដំបង គេថាយួនចូលមកដល់ហើយ រត់បំបែកគ្នាចោលកូនកេ្មងទាំងអស់ រត់យកតែរួច ខ្លួន។ អូន រត់ទៅដល់ស្រុកបវេល រួចហើយរត់ សំដៅទៅដល់ស្រុកសំឡូតទៀត ឃើញមានមនុស្ស ច្រើនកុះករ អ្នកពិការក៏មានអ្នកជំងឺតាមផ្លូវក៏មានពិកបាកចិត្ដមែនទែន នឹកឃើញថា ទៅមុខទៀតរឹតតែ ពិបាកក៏សមេ្រចចិត្ដដើរត្រឡប់ ក្រោយសុំបាយបងប្អូនអ្នកភូមិហូប ចេះតែបន្ដដើររហូតមកដល់ខេត្ដ កំពង់ធំវិញ បានជួបឪពុកមាឈ្មោះ លន ជូនមកដល់ផ្ទះវិញ នៅក្នុងឆ្នាំ១៩៧៩ដដែល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”