| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0769
|
|
Name :
ឈ្មោះ :
|
ហឺ
|
|
First Name :
នាមខ្លួន :
|
Heu
|
|
Other Name :
ឈ្មោះផ្សេង :
|
Hoeun
ហឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03094
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
50 years old
អាយុ៥០ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06060606, Kampong Thom, Sandan, Ngorn, Ngorn
០៦០៦០៦០៦ ខេត្ដកំពង់ធំ ស្រុកសណ្ដាន់ ឃុំងន ភូមិងន
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Ta Pork, commander of 1st division, Central zone.Ta Oeun, commander of Division 310 (formerly 1st di
តាពក ប្រធានកងពលទី១ ភូមិភាគឧត្ដរ។ តាអឿន ប្រធានកងពល ៣១០ (ដំបូងកងពលទី១)។ សឿន ប្រធានក្រុមរត់សំបុត្រ។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Nin and Yim.
នីន,យ៉ីម។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0769, 20050216, interviewed with Hoeun, 60, biography owner, at Ngorn village, Ngorn subdistrict, Sandan district, Kampong Thom province. Interviewed by Sarin Vireak.
ខេធីអាយ០៧៦៩ ២០០៥០២១៦ នៅភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយ ហឿន អាយុ ៥០ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហឺ ហៅ ហឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ហឺ មានប្រពន្ធឈ្មោះ ខន មានកូន៧ នាក់ស្រី៦ប្រុស១ ប្រកបរបរធ្វើ ស្រែចម្ការ សព្វថៃ្ងរស់នៅភូមិងន ឃុំងន ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ ហឺ មានឪពុកឈ្មោះ ហោ ម្ដាយឈ្មោះ ឌីន មានបងប្អូន២នាក់ ស្រី១ប្រុស១។ ហឺ មានកំរិត វប្បធម៌ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារខឹងលោកគ្រូវាយខ្លាំងពេក ឈប់រៀនមកជួយ ធ្វើ ស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ មានចលនាខែ្មរ ក្រហមចូលមក ឃោសនាតាមភូមិ។ នៅឆ្នាំ១៩៧២ ហឺ មិនបានស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហម ទេ ចូលតាមការចាតតាំងបើយើងមិន ចូលកង់តែគេចាប់។ ហឺ ចូលដំបូងអង្គការបញ្ជូនខេត្ដកំពង់ធំ ធ្វើ ជានិរសារត់សំបុត្រពីខេត្ដទៅស្រុកស្ទោង ស្រុកបល័្លង្គ ភូមិភាគឧត្ដរ ជាពិសេសរត់ទៅដល់ ខេត្ដកំពង់ ចាម មានគ្នាចំនួន៣០នៅជាមួយកែ ពក ជាគណៈភូមិភាគឧត្ដរ។ នៅឆ្នាំ១៩៧៤៧៥ ហឺ បាន ចេញមកធ្វើនិរសាឱ្យកងពលវិញ នៅក្នុងកងពលទី១ប្រធានកងពលឈ្មោះ អឿន។ រត់សំបុត្រ ទៅដល់ សមរភូមិម្ដុំព្រែកក្ដាមរហូតបានវាយចូលដល់ទីក្រុង ភ្នំពេញ។ នៅពេលរបបខែ្មរក្រហមបានឡើងកាន់ អំណាចកង ពលទី១ដូរទៅជាកងពល៣១០ប្រធានកងពលឈ្មោះ អឿន ដដែល។ ហឺ មិនបានចូលរួម ជម្លៀសប្រជាជនទេ តែបានឃើញ ប្រជាជននាំគ្នារត់ចេញទាំងក្រុមគ្រួសារមានរបស់របររយីងរយោង ស្ពាយតាមខ្លួនសំដៅទៅស្រុកស្រែចម្ការ។ នៅក្នុងឆ្នាំ១៩៧៥ យោធាទាំងអស់ដើរបោសសម្អាតទី ក្រុងបន្ទាប់អង្គការចាត់តាំង យោធា មួយក្រុមតូចឱ្យទៅធ្វើផ្ទះនៅខេត្ដកំពង់ចាម អស់រយៈពេលពីរខែអង្គ ការឱ្យត្រឡប់មកភ្នំពេញវិញ ធ្វើស្រែនៅម្ដុំកប់ស្រូវ។ នៅឆ្នាំ១៩៧៧ ឃើញមានឡាន មកចាប់មនុស្ស មួយចំនួននៅទួលគោកយកទៅបាត់។ នៅក្នុងឆ្នាំ១៩៧៧ ហឺ អង្គការយកទៅលុតដំឱ្យធ្វើព្រលានយន្ដ ហោះនៅខេត្ដកំពង់ឆ្នាំង គាស់គល់ឈើនិងនាំគ្នាចាក់បេតុង ដែលមានជំនាញការចិនជាអ្នកមើលការខុស ត្រូវ។ នៅឆ្នាំ១៩៧៨ អង្គការបានទៅយកយោធាមួយចំនួនធំឱ្យមកភ្នំពេញវិញ សម្រាកបានមួយ យប់ អង្គការបញ្ជូនទៅក្រុងកំពង់សោម ដើម្បីវាយយួនតែមិនទាន់បានវាយផង យួនចូលមកដល់នៅឆ្នាំ ១៩៧៩ នាំគ្នារត់ទៅដល់ស្រែអំបិល កោះកុង រហូតចុហឡើងធ្លាក់ដល់ភ្នំវាយចាម ខេត្ដបាត់ដំបង។ ហឺ តស៊ូនៅក្នុងពៃ្រជាមួយយោធាខែ្មរក្រហមបន្ដទៀត កាលនោះកងទ័ពយួនវាយសម្រុកគ្រប់កនែ្លង ពិបាករស់នៅពេក ក៏ចូលមកសារភាពវិញ ពេលនោះកងទ័ពយួនយកទៅរៀន សូត្រហើយបញ្ជូនមក ស្រុកកំណើតវិញ នៅឆ្នាំ១៩៨០។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Evacuation people out of Phnom Penh.
The arrest of some comamders from chif of small cell, big cel ជមេ្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ ការចាប់ខ្លួនមេបញ្ជាការមួយចំនួនចាប់ពីប្រធានកងតូច កងធំ និងប្រធានវរៈ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”