Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0878
KDI0878
ឈ្មោះ :
គក ស្រស់
Last Name :
Korn
First Name :
Srass
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K05462
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 28. Present aged: 54]
«សម័យខែ្មរក្រហមអាយុ២៨ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៤ឆ្នា
ភូមិកំណើត/ទីលំនៅ :
០៨០៤០២០៥ ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំជ្រោយតាកែវ,ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ឋជន
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0878 20041204, Lek Pram village, Chroy Ta Keo sub-district, Koh Thom district, Kandal province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner.
ខេឌីអាយ០៨៧៨ ២០០៤១២០៤ ភូមិលេខ៥ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ សារិន វីរះ។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយឈ្មោះ គក ស្រល់ អាយុ៥៤ឆ្នាំ ម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
គក ស្រល់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស្រល់ មានប្រពន្ធឈ្មោះ យៀវ មានកូន ចំនួន៥នាក់ស្រីទាំងអស់ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការរស់នៅភូមិលេខ៥ ឃុំជ្រោយតាកែវ ស្រុក កោះធំ ខេត្ដកណ្ដាល។ ស្រល់ មានឪពុកឈ្មោះ ចក់ គក ម្ដាយឈ្មោះ ហ៊ុន ឡូ មានបងប្អូន១០ នាក់ ប្រុស៦ស្រី៤។ ស្រល់ កាលពីតូចរៀនបានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀននៅពេលកើតមាន រដ្ឋប្រហារទម្លាក់ សមេ្ដច សីហនុ មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧១ មានយន្ដ ហោះទម្លាក់គ្រាប់បែកពីទាហាន លន់ នល់ ចូលមកក្នុង ភូមិធ្វើឱ្យខូចខាតទ្រព្យសម្បត្ដិប្រជាជនអស់ជា ច្រើន ឪពុករបស់ ស្រល់ ត្រូវគ្រាប់ស្លាប់នៅទាហានយួនធៀវគីផ្លោងចូលក្នុងភូមិ នៅក្នុងឆ្នាំ១៩៧០។ ស្រល់ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរ ក្រហមនៅឆ្នាំ១៩៧៣ អង្គការបានចាត់តាំងឱ្យចូលរៀនវគ្គ នយោបាយនិងក្បួនយោធានៅក្នុងតំបន់២៥ ស្រុក១៨ឪស្រុកស្អាងឱ។ ស្រល់ ពេលរៀនចប់អង្គការ បញ្ជូនឱ្យទៅសម រភូមិមុខវាយជាមួយទាហាន លន់ នល់ តាមផ្លូវលេខ២១។ ស្រល់ នៅក្នុងវរសេនា តូចលេខ១៣៨ កងពល៧០៣ប្រធានកងពល ឈ្មោះ ណាតនិងឈ្មោះ ពិន។ ស្រល់ បានវាយចូលទី ក្រុងភ្នំពេញ មុនគេ នៅថៃ្ងទី១៧មេសាឆ្នាំ១៩៧៥ ក្រោយមកឃើញកង ពល៥០២ចូលមកតាម ក្រោយទៀត តែមានកងពលខ្លះមិនបានចូល ក្នុងទីក្រុងទេ ព្រោះនៅការពារក្រវ៉ាត់ក្រុង។ ស្រល់ បាន នៅរស់ នៅភ្នំពេញបាន៣ទៅ៤ខែបានដឹងថា អង្គការបានរៀបចំការបោះឆ្នោត មានខៀវ សំផន មាន នួន ជា អៀង សារី ហ៊ូ នឹម ហ៊ូ យន់ តែមិនឃើញលោកប៉ុល ពត លាក់ខ្លួនមិនបានចេញមុខ ពេលបោះដឹងជាប់លោកខៀវ សំផន។ នៅឆ្នាំ១៩៧៥ ដដែល អង្គការបានបញ្ជូនឈ្មោះ ស្រល់ និង យោធាជាច្រើននាក់ផេ្សងទៀតឱ្យទៅធ្វើស្រែនៅស្លាគូជិតព្រែកត្នោត។ ស្រល់ បានទៅធ្វើ ស្រែបានតែ ពីរខែអង្គការចាត់តាំងឱ្យមកភ្នំពេញវិញ ដើម្បីរៀប កម្លាំងទៅការពារព្រំដែនកម្ពុជាវៀតណាម មួយ ចំនួនទៀត ជ្រើសរើសឱ្យមកធ្វើការងារនៅមន្ទីរស២១ ចំនួន២០០នាក់ ក្នុងនៅនោះមានស្រល់ម្នាក់ ដែរ ប្រធានវរៈឈ្មោះ ខន ប្រធាន មន្ទីរស២១ឈ្មោះ ឌុច។ ស្រល់ មានតួនាទីយាមការពារអ្នក ទោសនៅមន្ទីរស២១ ខ្លះអង្គការឱ្យទៅរៀនខាងសួរចម្លើយ ទៅបែងចែកគ្នាជាក្រុមៗ។ ស្រល់ ឃើញមានដឹកអ្នកទោសចេញ ចូលជារៀងរាល់ថៃ្ងចាប់តាំងពីបង្កើតគុកទួលសែ្លងនៅក្នុងឆ្នាំ១៩៧៥មក រហូត ស្រល់ ជួនណាយាមខាងក្រៅ ជួនណាយាមជាប់ ជាមួយអ្នកទោស តែយើងមិនអាចនិយាយអី បានទេ ម្នាក់ៗខ្លាច ស្លាប់រៀងខ្លួន ព្រោះនៅយូរៗឃើញអ្នកធ្វើការនៅមន្ទីរស២១ជាប់ទោសនៅទី នេះដែរ អង្គការយកទៅសម្លាប់ចោលដូចគ្នា និងធ្លាប់ឃើញក្រុមសួរចម្លើយធ្វើទារុណកម្មរហូតដល់ ស្លាប់ក៏មាន ខ្លះរបួសធ្លន់មានពេទ្យមកព្យាបាលដែរ ព្រោះខ្លះមិនទាន់ចម្លើយគ្រប់ គ្រាន់អាចទទួលយក បាន និយាយរួមអ្នកជាប់ទោសនៅស២១ គ្មានវាសនាបានរស់ សកម្មភាពទាំងអស់នេះសុទ្ធតែ ចេញបញ្ជាមក ពីប្រធានមន្ទីរឈ្មោះឌុច។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម ចូលមកដល់ ស្រល់ និងកម្មាភិបាលជាច្រើនផេ្សងទៀតនាំគ្នារត់ចូល ពៃ្រសំដៅទៅព្រំដែនកម្ពុជាថៃ ដើម្បីគេចខ្លួនខ្លាចប្រជា ជនសង សឹក។ ស្រល់ បានរត់ចូលពៃ្របន្ដធ្វើការវាយប្រហារជាមួយកងទ័ព វៀតណាមរហូតដល់ឆ្នាំ ១៩៨០ បានសមេ្រចចិត្ដមករកស្រុក កំណើតវិញ និងព្យាយាមមិនឱ្យប្រពន្ធកូនដឹងប្រវត្ដិខ្លួនធ្វើការងារ នៅក្នុងមន្ទីរស២១ ហៅថាគុកទួលសែ្លង។
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញអ្នកទោសឈាមពេញខ្លួន បន្ទាប់ពីសួរចមេ្លយហើយ និង បានដឹងថា យោធាខែ្មរក្រហមដឹងអ្នកទោសយកទៅសម្លាប់ ច
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា