Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0881
KDI0881
ឈ្មោះ :
ស៊ាត ឆែ
Last Name :
Seat
First Name :
Chhe
Other Name :
ឈ្មោះផ្សេង :
Tum
ទុំ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K05924
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 45. Present aged: 71]
«សម័យខែ្មរក្រហមអាយុ៤៥ឆ្នាំ។ បច្ចុប្បន្នអាយុ ៧១ឆ្នា
ភូមិកំណើត/ទីលំនៅ :
០៨០៤០១០៣ ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំឈើខ្មៅ,ភូមិចុងក
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ទួសសែ្លង។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0881 20041207, Chong Koh village, Chheu Khmao sub-district, Koh Thum district, Kandal province. Interviewed by Long Dany. Notes: Inerviewed with his older sister Seat Try, 76 years old.
ខេឌីអាយ០៨៨១ ២០០៤១២០៧ ភូមិចុងកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ទ្បុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សាត ទ្រី អាយុ៧៦ឆ្នាំ ត្រូវជាបងស្រី។
សេចក្ដីសង្ខេប :
ស៊ាត ឆែ ហៅ ទុំ ភេទប្រុស អាយុ៤៥ឆ្នាំ ជំនាន់ខែ្មរក្រហមបាត់ ខ្លួន។ ជួបជាមួយឈ្មោះ ស៊ាត ទ្រី អាយុ៧៦ឆ្នាំត្រូវជាបងស្រី។ ឆែ មានប្រពន្ធឈ្មោះ សុទ្ធា ហៅ ធា មានកូនចំនួន៣នាក់ មាន ឪពុកឈ្មោះ ស៊ូ ស៊ាត ម្ដាយឈ្មោះ អាង លី មានបងប្អូន ៨នាក់ ប្រុស៤ស្រី៤ មានស្រុកកំណើត នៅចុងកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្ដកណ្ដាល។ ឆែ ហៅ ទុំ កាលពីតូចរៀនសូត្រ
បានខ្ពស់ ឪពុកម្ដាយខិតខំរកលុយឱ្យរៀនសូត្រមិនដែលឱ្យជួយ ធ្វើស្រែចម្ការទេ។ ឆែ រៀនចប់បានបួសជាព្រះ សង្បនៅវត្ដមុន្នី វង្សភ្នំពេញ។ បន្ទាប់បានលាចាកសិក្ខាបទមកវិញ ចូលធ្វើជាគ្រូ បង្រៀននៅភ្នំពេញនិង បានរៀនការប្រពន្ធមានស្រុកកណើត នៅភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម។ ទ្រី មិនបានដឹងថា ឆែ ហៅ ទុំ បានចូលចលនាខែ្មរក្រហមតាំងពីពេលណាទេ នៅពេល ខែ្មរក្រហមបានទទួលជ័យជម្នះនៅឆ្នាំ ១៩៧៥ ឃើញ ឆែ មកលេងស្រុកកំណើតនិងឃើញមានអង្គរក្សមកជាមួយផង ពេល មកលេងបាន ផ្ដាំផ្ញើរប្រធានភូមិប្រធានឃុំជួយមើលថែឪពុក ម្ដាយបងប្អូនផង។ នៅឆ្នាំ១៩៧៧ មិនដឹងជាមានរឿង អីកើត ឡើងទេ ស្រាប់តែបាត់ដំណឹងឈឹងតែម្ដង។ ក្រោយមកទៀត យោធាខែ្មរក្រហមបានមកចាប់ឪ ពុកម្ដាយបងប្អូនយកទៅដាក់ មន្ទីរសន្ដិសុខពោធិទនេ្ល។ ទ្រី និងប្ដីឈ្មោះ ហ៊ី ក៏ជាប់នៅ ពោធិ៍ទនេ្លជាមួយ គ្នា តែអង្គការមិនបានឱ្យជួបគ្នាទេ ទ្រី ឪពុកម្ដាយ បងប្រុស៤នាក់និងប្ដីម្នាក់ត្រូវខែ្មរក្រហមវាយចោល នៅមន្ទីរ សន្ដិសុខពោធិ៍ទនេ្ល នៅសល់ ទ្រី និងអ្នកទោសតិចណាស់ដែល
បានរស់ត្រឡប់ស្រុកកំណើតវិញ។ បើតាមប្រវត្ដិរូប ឆែ ហៅ ទុំ ជាលេខាតំបន់២២ ភូមិភាគបូព៌ាត្រូវអង្គការចាប់ខ្លួននៅថៃ្ងទី២៩ ខែ មេសា ឆ្នាំ១៩៧៧ យកមកដាក់គុកនៅទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា