Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0882
KDI0882
Name :
ឈ្មោះ :
ស្រី ធាម
Last Name :
នាមត្រកូល :
Srei
First Name :
នាមខ្លួន :
Theam
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K02149
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 22]
«សម័យខែ្មរក្រហមអាយុ២២ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
០៨០៤០១០៣ ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំឈើខ្មៅ,ភូមិចុងក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Votunteered.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ទួលសែ្លង ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0882 20041206, Chong Koh village, Chheu Khmao sub-district, Koh Thom district, Kandal province. Interviewed by Long Dany. Notes: The biography owner disappeared. Interviewed with his sibling Kheng Kun, 64 years old.
ខេឌីអាយ០៨៨២ ២០០៤១២០៦ ភូមិចុងកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ទ្បុង ដានី។ កំណត់សំគាល់ ជួបសម្ភាសជាមួយ ខេង គន់ អាយុ៦៤ឆ្នាំ ត្រូវជាបងបង្កើត។
Summary :
សេចក្ដីសង្ខេប :
ស្រី ធា ភេទប្រុស អាយុ២២ឆ្នាំ ជំនាន់ខែ្មរក្រហមបាត់ខ្លួន។ ជួបជាមួយឈ្មោះ ខេង គន់ អាយុ ៦៤ឆ្នាំត្រូវជាបងប្រុស។ ធា មានឪពុកឈ្មោះ ខេង ម្ដាយឈ្មោះ យ៉ែម មានបងប្អូន៥នាក់ស្រី២ ប្រុស៣ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំឈើខ្មៅ ស្រុក កោះធំ ខេត្ដកណ្ដាល។ ធា កាលពីតូច រៀននៅសាលាបឋម សិក្សា ឈើខ្មៅត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនបានបួសជាព្រះសង្ស
បានមួយ វស្សានៅវត្ដឈើខ្មៅ ពេលសឹកមកវិញ បានមកជួយ ធ្វើការឪពុកម្ដាយនិងជួយឃ្វាលគោ។ នៅឆ្នាំ ១៩៧០កើត មាន រដ្ឋប្រហារនិងមានយន្ដហោះទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧២ ធា បានស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរក្រហម ដោយសារមាន ការឃោសនានៅតាមភូមិថា យើងត្រូវចូលពៃ្រម៉ាគីដើម្បី នាំយកសមេ្ដចឪត្រឡប់មកចូលប្រទេសវិញ ព្រោះសេនាប្រមុខ លោក លន់ នល់ ក្បត់។ កាលនោះ មានយុវជនជាច្រើនបានចូល ធ្វើយោធាខែ្មរក្រហមជាច្រើននាក់ សឹងថាគ្មានយុវជនរស់នៅ ក្នុងភូមិ។ ធា ដំបូងយោធាធ្វើជាយោធាស្រុក១៨តំបន់២៥ បន្ទាប់ពីរៀនវគ្គយោធាចប់អង្គការបានបញ្ជូនសមរ ភូមិមុខវាយ ជាមួយទាហានលន់ នល់។ ធា បានចូលសមរភូមិវាយរហូតមកជិត ដល់ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៤ នៅម្ដុំវត្ដចំពុះកែ្អត ឃើញ យោធាខែ្មរក្រហមត្រូវគ្រាប់ស្លាប់ច្រើនសេ្ទីរតែរាល់ថៃ្ង ពេលនោះ ធា បាក់ស្មារតីលែងហ៊ានទៅសមរភូមិមុខគេចរត់មកស្រុក កំណើតវិញ នៅមិនបានប៉ុន្មាន អង្គការមកចាប់យកទៅវិញ ដោយប្រាប់បងប្អូនឪពុកម្ដាយថា ធា បាក់ស្មារតីចឹងអង្គការលែងឱ្យធ្វើ យោធាហើយយកទៅឱ្យធ្វើស្រែវិញ។ ពេល ធា ចេញពី ស្រុកកំណើតក៏បាត់ដំណឹងលែងបានដឹងរហូត ដល់ឆ្នាំ១៩៧៥
បានដឹងថា យោធាឈ្មោះ ធាម បានមកលេងស្រុកកំណើតក៏បាន ទៅសួររកនាំទៅ បានដឹងថា ធា សព្វថៃ្ងអង្គការឱ្យធ្វើស្រែនៅ ភ្នំពេញ ខាងតាខ្មៅ ម្ដុំវត្ដក្រពើហារ។ តាំងពីនោះមកក៏ លែងសួរ នាំអីទៀត រហូតដល់ឆ្នាំ១៩៧៩ ឈប់លែងមានរបបខែ្មរក្រហម ទៀតហើយពីណាក៏អាចដើរ ទៅណាបានដែរ ហើយមានកូនអ្នក ភូមិមួយចំនួនតូចបានត្រឡប់មករស់នៅស្រុកកំណើតវិញ ដោយ ឡែកបាត់តែឈ្មោះ ធា មិនឃើញមកវិញបាត់រហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប ធា ត្រូវអង្គ ការចាប់ខ្លួនជាច្រើនដងដោយសារ តែរត់មកផ្ទះវិញ ចុងក្រោយអង្គការចាប់យកទៅដាក់គុកនៅ មន្ទីរស ២១ ទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា