PROMOTING ACCOUNTABILITY
Oem Sroeung
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0885
KDI0885
|
|
Name :
ឈ្មោះ :
|
អឹម ស្រឿង
|
|
Last Name :
នាមត្រកូល :
|
Oem
|
|
First Name :
នាមខ្លួន :
|
Sroeung
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K02130
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 27. Present aged: 53]
«សម័យខែ្មរក្រហមអាយុ២៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៣ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
០៨០៤០១០៨ ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំឈើខ្មៅ,ភូមិចុងខ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពអ្នកទោស នៅពោធិទនេ្ល ខេត្ដកណ្ដាល។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគនិរតី«២០៣»ស្រុកកោះធំ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទោស
|
|
Superiors :
ថ្នាក់លើ :
|
ស៊ិន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0885 20041208, Chong Khsach village, Chheu Khmao sub-district, Koh Thom district, Kandal province. Interviewed by Long Dany. Notes: Interviewed with the biography owner.
ខេឌីអាយ០៨៨៥ ២០០៤១២០៨ ភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ទ្បុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
អឹម ស៊្រើង ភេទប្រុស អាយុ៥៣ឆ្នាំ ជាម្ជាស់ប្រវត្ដិរូប។ ស៊្រើង មានប្រពន្ធឈ្មោះ ថា មានកូន ចំនួន៤នាក់ ស្រី២ប្រុស២ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុក កោះធំ ខេត្ដកណ្ដាល។ ស៊្រើង កាលពីតូចរៀននៅ សាលាបឋមសិក្សាបន្ទាយធំត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាកសមេ្ដចសីហនុ ប្រទេសជាតិមានសភាពច្របូក ច្របល់មានទាហានយួនខាងជើងផង មានទាហានយួនខាងត្បូងផង មាន សង្គ្រាមកើតឡើងធ្វើឱ្យប្រជាជនរស់នៅមិនសុខ ជាពិសេសឆ្នាំ១៩៧១៧២៧៣ ប្រជាជនទទួលរង នៅគ្រាប់ផ្លោងផង យន្ដហោះទម្លាក់គ្រាប់បែកផង ប្រជាជន មិនហ៊ានអង្គុយលេងលើគ្រែឬកណ្ដាលវាល បានទេ សូម្បីហូបបាយក៏ក្នុងឪត្រង់សេឱដែរ។ កាលនោះយួនឡើងមកប្លន់ផង ពិបាករស់នៅណាស់ ដល់ឆ្នាំ១៩៧៤ យួនឡើងមកគៀចុះទៅវា តាមក្អមសំណទៅស្រុកយួនខេត្ដបាក់ណាម។ នៅឆ្នាំ១៩ ៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ ខែ្មរក្រហមបានផ្សព្វផ្សាយ តាមវិទ្យុថា ឱ្យប្រជាជនដែលរស់នៅ លើទឹកដីវៀតណាមឱ្យវិញត្រឡប់មកស្រុកកំណើតវិញ។ ស៊្រើង និងប្រជាជន ខែ្មរប្រហែល១០០ គ្រួសារនាំគ្នាជិះទូកឡើងមកប្រទេសខែ្មរវិញ ពេលមកដល់អង្គការបានឱ្យឡើងឡានបំបែកពីគ្នា តែភាគ ច្រើនដឹង ថា យកទៅសម្លាប់ចោល។ ស៊្រើងនិងប្រពន្ធ អង្គការបានឱ្យមកនៅរស់នៅត្រោយកោះ ស្រុក១៨តំបន់២៥ជាកនែ្លងលុតដុំ អង្គការចាត់តាំងឱ្យធ្វើស្រែចម្ការលើភ្លឺជីកទំនប់លើកប្រឡាយរស់ នៅលំបាកវេទនាណាស់ ព្រោះអង្គការបានចោទថា ជាគិញរបស់ យួនធៀគី ជាសេអ៊ីអា។ ស៊្រើង នៅត្រោយកោះបានរយៈ ពេល៦ខែ អង្គការចាប់បញ្ជូនមកដាក់នៅមន្ទីរសន្ដិសុខ ពោធិទនេ្លជាកនែ្លង សម្លាប់។ ពេលមកដល់ប្រធានមន្ទីរឈ្មោះ ស៊ិន និយាយថា សុទ្ធតែពួកខ្មាំងមិនយកវាទៅវាយចោល ឱ្យអស់ទៅ ពេលនោះនាំគ្នាភ័យគ្រប់គ្នានិងចាំមើលសភាពការណ៍ទៅទៀត តែពេលនោះអង្គការមិនទាន់ ធ្វើអីទេ គ្រាន់តែប្រាប់ឱ្យខិតខំធ្វើការងារដើម្បីកសាងខ្លួន។ ប្រពន្ធ ស៊្រើង ក្រោយមកអង្គការបំបែក ឱ្យទៅធ្វើការនៅកនែ្លងផេ្សងហើយបាត់ខ្លួនរហូតមកដល់ពេលនេះ និងបងប្អូនបង្កើត ផេ្សងទៀតក៏បាត់ មិនឃើញដែរ។ នៅឆ្នាំ១៩៧៩ ស៊្រើងបានរួមខ្លួនដោយសារកងទ័ពវៀតណាមចូលមករំដោះកម្លាំង ខែ្មរក្រហមរត់ចូលពៃ្រអស់។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថាមានសម្លាប់មនុស្សច្រើន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”