PROMOTING ACCOUNTABILITY
Leang Thuch
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0888
KDI0888
|
|
Name :
ឈ្មោះ :
|
លាង ធុច
|
|
Last Name :
នាមត្រកូល :
|
Leang
|
|
First Name :
នាមខ្លួន :
|
Thuch
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K09024
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 23. Present aged: 52]
«សម័យខែ្មរក្រហមអាយុ២៣ឆ្នាំ។ បច្ចុប្បន្នអាយុ ៥២ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
០៨០៤០៨០៦ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំពោធិបាន,ភូមិកំពង
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ធ្វើស្រែនៅពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Huy and Sry, chief of platoon
បង ហ៊ុយ និង បង ស៊្រី, កងអនុសេនាតូច។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0888 20041211, Kampong Kor village, Pothy Ban sub-district, Koh Thom district, Kandal province. Interviewed by Long Dany. Notes: Interviewed with the biography owner.
ខេឌីអាយ០៨៨៨ ២០០៤១២១១ ភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ទ្បុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ ម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
លាង ធុច ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ធុច មាន ប្រពន្ធឈ្មោះ នី មានកូនចំនួន៥ នាក់ ស្រី១ប្រុស៤ ប្រកបរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកំពង់គរ ឃុំពោធិបាន ស្រុកកោះ ធំ ខេត្ដកណ្ដាល។ ធុច មានឪពុកឈ្មោះ លាង ម្ដាយឈ្មោះ លាង មានបងប្អូន៥នាក់ស្រី៣ប្រុស២។ ធុច កាលពីតូចរៀននៅសាលា បឋមសិក្សាវិជ័យសាគរត្រឹមថ្នាក់ទី១២ឪចាស់ឱ។ ពេលឈប់រៀន មក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ក្រោយមក មានយន្ដហោះទម្លាក់គ្រាប់ បែកនៅក្នុងភូមិក៏ត្រូវប្អូនប្រុសម្នាក់សម្លាប់ក៏មានកំហឹងចេញទៅចូលធ្វើយោធាខែ្មរក្រហម។ ធុច បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហមនៅឆ្នាំ១៩៧២ តាមរយៈឈ្មោះ ឌឹម។ ចូលដំបូងធ្វើជាយោធានៅស្រុក១៨តំបន់២៥ រៀនក្បួនយុទ្ធ សាស្រ្ដយោធានិងវគ្គនយោបាយ ចប់ អង្គការបញ្ជូនទៅសមរភូមិ មុខវាយជាមួយទាហានលន់ នល់ កាលនោះមានរបួសនិងស្លាប់ច្រើន ណាស់ នៅម្ដុំកោះអន្លុងចិនប្រធានវរសេនាតូចលេខ២៦០ឈ្មោះ ឈុន ឈ្មោះ ប៊ន ប្រធានកងពល ៧០៣ ឈ្មោះ ណាត ឈ្មោះ ពីន។ នៅឆ្នាំ១៩៧៥ ពេលយោធាខែ្មរក្រហមចូលដល់ទីក្រុង ភ្នំពេញ ខែ្មរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងទាំងអស់។ នៅឆ្នាំ១៩៧៥ ធុច អង្គការឱ្យនៅ ត្រឹមតាខ្មៅ និងបញ្ជូនឱ្យទៅរៀនបចេ្ចកទេសខាងមីននៅវត្ដក្រពើហារ អត់បានចូល ភ្នំពេញទេ។ នៅឆ្នាំ ១៩៧៦ ធុច និងយោធាកងពល៧០៣ ត្រូវអង្គការបញ្ជូនទៅលុតដំនៅពៃ្រស ឱ្យធ្វើស្រែភ្ជួររាស់
លំបាកវេទនាណាស់ ធ្វើការងារច្រើនគ្មានរបបអាហារគ្រប់គ្រាន់ មិនតែប៉ុណេ្ណាះយុវជនមួយចំនួនត្រូវ អង្គការចាប់ដាក់ឡានយក ទៅបាត់ទៀត។ នៅឆ្នាំ១៩៧៩ ធុច បានរត់ចូលពៃ្រតាម កម្មាភិបាលខែ្មរ ក្រហមជាច្រើនរយនាក់ ដើរពេញពៃ្ររហូតដល់ ខេត្ដបាត់ដំបង។ រស់នៅក្នុងពៃ្រគ្មានបាយហូបគ្មានទឹក ផឹកឈឺ សេ្ទីរស្លាប់ សេ្ទីររស់ ក្រោយមកបានស្ដាប់វិទ្យុផ្សព្វផ្សាយថា ឱ្យបងប្អូនខែ្មរក្រហមវិលមករកស្រុក កំណើតវិញ ឱ្យចូល សារភាពរដ្ឋាភិបាលមិនយកទោសពរៃ្ដីទេ ពេលនោះ ធុច បាននាំគ្នាចូលសារភាព រួចហើយទៅរៀនសូត្រអប់រំបានមួយ អាទិត្យ កងទ័ពវៀតណាមសួររកស្រុកកំណើតនិងបានបញ្ជូនមក ស្រុកវិញបានជួបបង។ តែមកដល់ដឹងថា ឪពុកស្លាប់និងមាន បងប្អូនបាត់ខ្លួនជំនាន់ខែ្មរក្រហម តែពេល មកដល់ភូមិវិញ អ្នកស្រុកមិនសប្បាយចិត្ដទេ មាននិយាយដៀមដាមថា យើងជាខែ្មរក្រហមធ្លាប់ធ្វើ បាបគេ តែធុច មិនហ៊ានមាត់ស្ដីទេ ចេះតែរស់នៅរហូតតទៅ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”