PROMOTING ACCOUNTABILITY
Soeng Sim
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0890
KDI0890
|
|
ឈ្មោះ :
|
សឹង ស៊ីម
|
|
Last Name :
|
Soeng
|
|
First Name :
|
Sim
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
K00789
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 18. Present aged: 47]
«សម័យខែ្មរក្រហមអាយុ១៨ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៧ឆ្នា
|
|
ភូមិកំណើត/ទីលំនៅ :
|
០៨០៤០៤??ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំកោះធំ,ភូមិទួលកន្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពនិរសាពៃ្រស ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier.
យោធា
|
|
ថ្នាក់លើ :
|
ឌុច ,ហ៊ុយ។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0890 20041213, Tuol Kantuot village, Koh Thom sub-district, Koh Thom district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biographyn owner.
ខេឌីអាយ០៨៩០ ២០០៤១២១៣ ភូមិទួលកន្ទួត ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
សេចក្ដីសង្ខេប :
|
សឹង ស៊ីម ភេទប្រុស អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស៊ីម មានប្រពន្ធឈ្មោះ ភា មានកូន៩នាក់ ស្រី៦ប្រុស៣ ប្រកបរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិទួលកន្ទួត ឃុំកោះ ស្រុកកោះធំ ខេត្ដ កណ្ដាល។ ស៊ីម មានឪពុកឈ្មោះ សម ម្ដាយឈ្មោះ សឹម មានបងប្អូន៥នាក់ស្រី២ប្រុស៣។ ស៊ីម ជាកូនពៅ កាលពីតូច រៀនបានត្រឹមថ្នាក់ទី១២ឪចាស់ឱ នៅសាលាបឋមសិក្សាវត្ដកោះ ធំ។ ឈប់រៀន ជំនាន់ទម្លាក់សមេ្ដចសីហនុ មកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដបម្រើ ចលនា ខែ្មរក្រហម ព្រោះយល់ថា ដើម្បីប្រទេសជាតិ ព្រោះកាលនោះ យន្ដហោះអាមេរិចកាំងបានមក ទម្លាក់គ្រាប់បែកធ្វើឱ្យខាតផល ប្រយោជន៍ប្រជាជននិងមានមនុស្សស្លាប់ធ្វើឱ្យស្រទាប់យុវជន មានកំហឹង ឈឺចាប់នាំគ្នាចូលធ្វើជាយោធាខែ្មរក្រហមដោយគ្មាន ខ្លាចស្លាប់។ ស៊ីម ចូលដំបូងមិនទាន់បានចូលទៅ សមរភូមិភ្លាមទេ នៅធ្វើជានិសារឱ្យឈ្មោះ សែម នៅត្រឹមឃុំសិន រត់សំបុត្រពី ឃុំមួយទៅឃុំមួយអស់ រយៈពេលមួយឆ្នាំ។ នៅឆ្នាំ១៩៧៤ អង្គការចាត់តាំងឱ្យចូលធ្វើជាយោធាភូមិភាគពិសេសតំបន់២៥ ប្រធានកងពលសេសឈ្មោះ សុខ កាលនោះហាត់រៀនក្បួនយុទ្ធ សាស្រ្ដនៅកំពង់ស្វាយ នៅទួលក្រសាំង នៅក្នុងកងពល៧០៣ ប្រធានកងពលឈ្មោះ ណាត វាយជាមួយទាហាន លន់ នល់ តាមព្រែក តាអេវ តាមព្រែកប្រារហូតចូលដល់ទីក្រុងភ្នំពេញនៅ ថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ កាលនោះបាន ឃើញប្រជាជន ជម្លៀសចេញពីក្រុងភ្នំពេញទៅរកស្រុកកំណើតតាមទីជនបទស្រែចម្ការ។ ស៊ីម ពេល ខែ្មរក្រហមឡើងកាន់អំណាច បានមក ស្នាក់នៅវត្ដល័ង្កា បោសសម្អាតផ្ទះសំបែកនៅភ្នំពេញ ក្រែងលោ មានខ្មាំងលាក់ខ្លួន។ នៅឆ្នាំ១៩៧៦ អង្គការបានចាត់តាំង មួយអង្គភាពរួមមានឈ្មោះ ស៊ីម ឱ្យមកធ្វើ ការងារជាអ្នកការពារ អ្នកទោសនៅស២១ហៅទួលសែ្លង មានឈ្មោះ ហ៊ុយ ជាប្រធាន ក្រុម។ ប្រធានមន្ទីរស២១ឈ្មោះ ឌុច ឈ្មោះ ហ៊។ ក្រោយមក ស៊ីម អង្គការបញ្ជូនឱ្យទៅធ្វើការនៅ ពៃ្រសធ្វើជានិរសាឱ្យឈ្មោះ រុន ក្រោយមកឈ្មោះ រុន អង្គការចាប់យកទៅវាយចោលទៀត។ នៅពេលទៅពៃ្រសមានឈ្មោះ ហ៊ុយ មួយទៀតគ្រប់គ្រងនៅ ទីនោះ ស៊ីម ជាដើរមើលកម្មករធ្វើការ កាប់គាស់ដីស្រែជាមួយ បងៗជាពិសេសមើលខាងសីលធម៌ឬអ្នកមានលួចនេះលួចនោះតាមដានគ្មាន ឈប់។ ជាធម្មតា ស៊ីម តែងតែឃើញឡានមកពីមន្ទីរស២១ មកចាប់មនុស្សយកទៅបាត់ទាំង ឡានៗជាពិសេសនៅ ឆ្នាំ១៩៧៧៧៨ ឡានសម្រាប់ចាប់មនុស្សប្រភេឡានមកពី ប្រទេសចិនហើយ បិតខ្លុបជិតៗគ្មានពីណាអាចមើលមនុស្ស ឃើញនៅក្នុងឡានថា មានប៉ុន្មាននាក់ទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ប្រទេសកម្ពុជា ស៊ីម និងកម្មាភិបាលខែ្មរក្រហមបានរត់កាត់ ពៃ្រទំរាំដល់ព្រំដែនថៃ មានសម្លាប់ដោយសារអត់មានអាហារនិងឈឺចាញ់ស្លាប់ច្រើន។ ស៊ីម សំណាង ល្អ ត្រូវកងទ័ពវៀតណាមចាប់បានហើយបញ្ជូនមក ខេត្ដកោះកុង បន្ទាប់មកបញ្ជូនមកក្រុងកំពង់សោម រៀនសូត្រវគ្គ នយោបាយចប់និងបានត្រឡប់មកស្រុកកំណើតវិញ។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា យោធាខែ្មរក្រហមចាប់មនុស្សដាក់ឡាន។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”