Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0884
KDI0884
Name :
ឈ្មោះ :
កែស ព្រឹត
Last Name :
នាមត្រកូល :
Kes
First Name :
នាមខ្លួន :
Prit
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K08453
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 17. Present aged: 46]
«សម័យខែ្មរក្រហមអាយុ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៦ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
០៨០៤១០០៨ ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំព្រែស្ដី, ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាការពារមន្ទីរ ស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Security guard at S-21
កងការពារនៅស២១
Superiors :
ថ្នាក់លើ :
Duch, chief of S-21
ឌុច, ប្រធានកុគស២១
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0884 20041207, Po Reamea village, Prek Sei sub-district, Koh Thom district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៨៨៤ ២០០៤១២០៧ ភូមិពោធិរាម្មា ឃុំព្រែកសី្ត ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ប្រវត្តិ រូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
កែស ព្រឹក ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ព្រឹក មានប្រពន្ធឈ្មោះ ខន មានកូនចំនួន ៥នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិពោធិរាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដ កណ្ដាល។ ព្រឹក មានឪពុកឈ្មោះ កែស ម្ដាយឈ្មោះ ស្រ៉ិន មានបងប្អូន៧នាក់។ ព្រឹក កាលពីតូចរៀននៅ សាលាបឋមសិក្សា ព្រែកស្ដីត្រឹមថ្នាក់ទី១០ឪចាស់ឱ។ ព្រឹម មានបងស្រីម្នាក់ឈ្មោះ កែស តាយ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាំង ពីឆ្នាំ១៩៧២ ក្រោយមកបានស្លាប់ក្នុងសង្គ្រាមពេល ច្បាំងគ្នាជា មួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៤ ព្រឹក ត្រូវអង្គការបង្ខំឱ្យចូលធ្វើជាយោធាខែ្មរ ក្រហមដែរ តែ ព្រឹក ប្រកែក ព្រោះឃើញ បងស្រីស្លាប់និងបានដឹងថាមនុស្សមួយចំនួនផេ្សងទៀតបាន ស្លាប់។ ព្រឹក ខំប្រកែកយ៉ាងណាក៏នៅតែមិនផុតពីចូលធ្វើយោធា ខែ្មរក្រហមដែរ ចូលទៅដំបូងនៅ ស្រុក១៨តំបន់២៥ រៀនក្បួន យោធានិងវគ្គនយោបាយនៅវត្ដកោះខែល អង្គការបាន បំពាក់គោល នយោបាយឱ្យយើងចេះស្រឡាញ់ប្រទេសជាតិទឹកដី។ ពេលហាត់រៀនចប់អង្គការបញ្ជូនទៅសមរភូមិមុខ វាយជាមួយ ទាហានលន់ នល់ រហូតបានទទួលជ័យជម្នះនៅឆ្នាំ១៩៧៥។ ពេលសង្គ្រាមបញ្ជប់យោធា មួយចំនួនអង្គការបញ្ជូនឱ្យទៅការពារព្រំដែនខ្លធ្វើកម្មករ ចំណែក អង្គភាពរបស់ ព្រឹក អង្គការចាត់តាំង ឱ្យទៅស្រែភ្ជួររាល់នៅខាងត្បូងវត្ដឫស្សីសាញ ព្រែកហូរ។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនមកធ្វើស្រែ នៅស្ទឹងបាគូវិញ សុទ្ធតែយុវជនរាប់រយនាក់ គ្មានអាហារហូបចុកគ្រប់ គ្រាន់។ នៅពាក់កណ្ដាលឆ្នាំ១៩ ៧៦ អង្គការបានរើសកម្លាំង យោធា៣០នាក់ ឱ្យមកធ្វើការនៅមន្ទីរស២១ ជាកងការពារ អ្នកទោស ប្រធានវរៈឈ្មោះ ខន។ ក្រោយមកទៀត ព្រឹក នៅកង ការពារខាងក្រៅរបងមានប្រធានឈ្មោះ ស្រ៉ី និងឈ្មោះ ហ៊ុយ ជាប្រធានក្រុម ក្រោយមកទៀត ហ៊ុយ បានឡើងជាប្រធាន កងហា។ ព្រឹក យាម ខ្លាចអ្នកទោសរត់រួចគឺអ្នកយាមក៏មាន ទោសដែរ ដូចនេះយាមមានការប្រុងប្រយ័ត្នខ្លាំងណាស់ នៅមន្ទីរ ស២១ តាមដឹងអង្គភាពបានចែកចេញជាបី អង្គភាពនិរសា មានអង្គភាពសួរចម្លើយនិងមានអង្គភាព ការពារ។ ឈ្មោះ ហ៊ ប្រធានគ្រប់គ្រងកងការពារនិងក្រុមសួរចម្លើយទាំងអស់ បើ ឌុច ធំជាងគេគាត់ គ្រប់គ្រងមន្ទីរស២១តែម្ដង មានឈ្មោះ ចាន់ មានឈ្មោះ ប៉ុន ទៀតច្រើនគ្នាដែរ តែកម្មាភិបាល មានមុខ ដំណែងនៅទួលសែ្លងក៏អង្គការចាប់យកទៅសម្លាប់ដែរ។ នៅឆ្នាំ១៩៧៩ ព្រឹក បានរត់ជាមួយ កម្មាភិបាលខែ្មរក្រហម រហូរដល់អមលាំង ខេត្ដកំពង់ស្ពឺ នៅក្នុងពៃ្របានពីរបីខែក៏រកផ្លូវ ត្រឡប់មកស្រុក កំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញអ្នកទោសដឹកចូលទួលសែ្លងនិងឃើញដឹកចេញនៅពេល យប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា