Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0887
KDI0887
ឈ្មោះ :
ណុប ទៃ្ប
Last Name :
Nop
First Name :
Lai
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K08687
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 17. Present aged: 47]
«សម័យខែ្មរក្រហមអាយុ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៧ឆ្នា
ភូមិកំណើត/ទីលំនៅ :
០៨០៤១០០៥ ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំព្រែកស្ដី,ភូមិច
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ធ្វើស្រែនៅពៃ្រស ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ហ៊ុយ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0887 20041210, Prek village, Prek Sdei sub-district, Koh Thom district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៨៨៧ ២០០៤១២១០ ភូមិព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ប្រវត្តិរូបផ្ទាល់។
សេចក្ដីសង្ខេប :
ណុប ឡៃ ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឡៃ មានឪពុកឈ្មោះ ណុប វ៉ាន់ ម្ដាយ ឈ្មោះ ទេស នឹម មានបងប្អូន ៦នាក់ មានស្រុកកំណើតនៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះ ធំ ខេត្ដកណ្ដាល។ ឡៃ កាលពីសង្គមចាស់មិនបានរៀនសូត្រទេ ដល់ជំនាន់ខែ្មរក្រហមបានរៀនខ្លះតែមិន ចេះទេ។ នៅឆ្នាំ១៩៧៤ ឡៃ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈប្រធាន នារីឈ្មោះ គៀន និងតាគីម។ ឡៃ មុនដំបូងអង្គការបានបញ្ជូនឱ្យទៅធ្វើការនៅវត្ដពោធិបាន បទុមសាគរស្រុក ១៨ តំបន់២៥ នៅខាងតម្បាញនិងរៀនផ្នែកនយោបាយ ផ្នែកយុទ្ធសាស្រ្ដ មានឈ្មោះ សារី ជាអ្នក បង្រៀន។ នៅក្នុងឆ្នាំ១៩៧៤ ហ្នឹងដដែល ដោយសារសង្គ្រាមកាន់តែវាយខ្លាំងជាមួយទាហាន លន់ នល់ កម្លាំងខែ្មរក្រហមវាយកាន់តែជិតចូលភ្នំពេញ។ ឡៃ និងនារី មួយចំនួនទៀត អង្គការចាត់តាំងឱ្យ ចូលធ្វើជាយោធាតែនៅខាង សែងរបួសនិងសែងមនុស្សស្លាប់ កាលនោះមានមន្ទីរពេទ្យយោធា ខែ្មរ ក្រហមនៅម្ដុំស្វាយរលំ។ ឡៃ នៅក្នុងកង ពល៧០៣ មានឈ្មោះ ណាត និងឈ្មោះ ពីន ជាប្រធាន កងពល។ នៅឆ្នាំ១៩៧៥ ឡៃ មានជំងឺគ្រុនញាក់ដេកសម្រាកនៅ មន្ទីរពេទ្យរយៈពេល២ខែ ពេលជា វិចខោអាវរត់មកលេងផ្ទះ បើនៅខ្លាចស្លាប់ពេលរត់អង្គការចាប់តែម្ដង។ ក្រោយមក ឡៃ អង្គការ បញ្ជូនទៅកនែ្លងលុតដំនៅពៃ្រស ធ្វើស្រែនៅស្ទឹង
បាគូដើម្បីកសាងខ្លួនឡើងវិញ ប្រធាននៅពៃ្រស ឈ្មោះ ហ៊ុយ។ ឡៃ បានដឹងថា នៅមន្ទីរពៃ្រសមានយោធាខែ្មរក្រហមឧស្សាហ៍ យកឡានមកចាប់ មនុស្សនៅទីនេះជាច្រើនសងសេ្ទីរតែរាល់ថៃ្ង ពេលចាប់នោះមានបញ្ជាមកពីឈ្មោះ ហ៊ុយ។ នៅឆ្នាំ ១៩៧៩ ឡៃ បានរត់ចូលពៃ្ររហូតឡើងភ្នំចុះភ្នំ ពេលជួបកងទ័ពវៀតណាម
បានត្រឡប់មកផ្ទះវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្សនិងចាប់មនុស្សទាំងយប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា