PROMOTING ACCOUNTABILITY
Chin Leang
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI0896
KDI0896
|
|
Name :
ឈ្មោះ :
|
ជិន លាង
|
|
Last Name :
នាមត្រកូល :
|
Chin
|
|
First Name :
នាមខ្លួន :
|
Leang
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K08604
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 17. Present aged: 48]
«សម័យខែ្មរក្រហមអាយុ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨ឆ្នា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ពៃ្រស ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ហ៊ុយ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI0896 20041222, Prek Mesrok village, Prek Sdei sub-district, Koh Thom district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៨៩៦ ២០០៤១២២២ ភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជិន លាង ភេទស្រី អាយុ៤៨ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិរូប។ លាង មានប្ដីឈ្មោះ កេ្រង មានកូនចំនួន៤ នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្ដ កណ្ដាល។ លាង មានឪពុកឈ្មោះ ជិន ម្ដាយឈ្មោះ ហេង ស្រ៉ី។ លាង កាលពីតូចរៀននៅសាលា បឋមសិក្សាវត្ដកោះត្រឹមថ្នាក់ទី៩ឪចាស់ឱ។ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ គ្មានគ្រូ បង្រៀនសាលាបិទទូទាំងប្រទេស។ ពេលឈប់រៀន
បានមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧៤ លាង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ យីម កាលនោះឪពុក ម្ដាយក៏មិនចង់ឱ្យកូនស្រីទៅឆ្លាយពីផ្ទះដែរ យុវជនយុវនារី នៅក្នុងឃុំមានគ្នារាប់រយនាក់បានស្ម័គ្រចិត្ដ ចូលទាំងអស់គ្នា ភាគតិចបំផុតដែលអាចរស់នៅក្នុងភូមិបាន។ លាង កាលនោះអាយុទើបតែ១៨ឆ្នាំ អង្គការបានបញ្ជូនឱ្យទៅរៀនក្បួនយោធានិងវគ្គនយោបាយនៅពោធិបាន ស្រុក១៨តំបន់២៥។ ពេល រៀនចប់អង្គការបញ្ជូនទៅសមរភូមិ វាយជាមួយទាហាន លន់ នល់ ឃើញមានមនុស្សស្លាប់និងរបួស ច្រើនពេក មានការភ័យខ្លាចក៏នាំគ្នារត់មកផ្ទះវិញ។ លាង បានទៅ ផ្ទះបានរយៈពេលប្រហែលជាពីរអង្គ ការមកតាមហៅយកទៅអង្គ ភាពយោធាវិញ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ អង្គ ការឱ្យឈរជើងនៅម្ដុំក្បាលថ្នល់ ពេលនោះប្រជាជនបាន ចេញពីទីក្រុងអស់ហើយ អង្គភាពរបស់ លាង ដើរបោសសម្អាត តាមផ្ទះថ្មបានមួយរយៈពេលខ្លី។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅ ស្រុកកណ្ដាលស្ទឹង ម្ដុំភូមិបាក់រនាស់។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនទៅមន្ទីរពៃ្រសដើម្បីធ្វើការលុត ដំ ធ្វើស្រែ នៅស្ទឹងបាគូ គ្មានអាហារហូចចុកគ្រប់គ្រាន់ នៅពេល នោះបានដឹងថា មានយោធាមកហៅយុវ ជនយុវនារីនៅតាម អង្គភាពឱ្យទៅរៀនសូត្រមិនដែលឃើញត្រឡប់មកវិញទេ ប្រធានគ្រប់គ្រងនៅមន្ទីរ គុកពៃ្រស ស្គាល់តែឈ្មោះ ហ៊ុយ ម្នាក់គត់ គាត់មានរាងខ្ពស់ខ្មៅឪហៅថា ហ៊ុយស្រែឱ។ នៅឆ្នាំ១៩ ៧៩ ពេលកងទ័ពវៀតណាមវាយចូលដល់ប្រទេស កម្ពុជា លាង និងកម្មាភិបាលខែ្មរក្រហមរត់ចូលពៃ្រ កាត់ភ្នំសំដៅទៅព្រំដែនថៃ។ លាង បានរត់ចូលពៃ្របានមួយ រយៈពេលខ្លីដោយលំបាកវេទនាពេកណា មួយនឹកឪពុកម្ដាយបងប្អូន ផងក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញ និងបានរៀបការ នៅឆ្នាំ១៩ ៧៩។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា មានយោធាមកហៅយុវជនយុវនារីនៅមន្ទីរពៃ្រសឡើង ឡាន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”