PROMOTING ACCOUNTABILITY
Kouv Phalla
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0019
|
|
Name :
ឈ្មោះ :
|
កូវ ផល្លា
|
|
Last Name :
នាមត្រកូល :
|
Kouv
|
|
First Name :
នាមខ្លួន :
|
Phalla
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I09370
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[ Born in the year of the Boar]
«កើតឆ្នាំកុរ» ជំនាន់ខែ្មរក្រហមអាយុ២០ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030303, Kratie, Prek Prasap, Kampong Kor, Kampon
១០០៣០៣០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំកំពង់គរ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0019 20060526, Kampon Kor village, Kampong Kor sub-district, Prek Prasap dsitrict, Kratie province. Interviewed by Sok Vanna. Notes: Interviewed with Kouv Srun, 73, father.
ខេអអាយ០០១៩ ២០០៦០៥២៦, ភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ កូវ ស្រ៊ុន អាយុ៧៣ឆ្នាំ ត្រូវ ជាឪពុក។
|
|
Summary :
សេចក្ដីសង្ខេប :
|
កូវ ផល្លា ភេទប្រុស អាយុ២០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កូវ ស្រ៊ុន អាយុ៧៣ឆ្នាំ ត្រូវជាឪពុក។ ផល្លា មានម្ដាយឈ្មោះ ឈឹម ភុំ មានបងប្អូន៩នាក់ ស្រី២ប្រុស៧ មានស្រុកកំណើតនៅភូមិកំពង់គរ ឃុំកំពង់ គរ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ផល្លា ធ្លាប់រៀន សូត្រនៅសាលាបឋមសិក្សាកំពង់គរត្រឹមថ្នាក់ទី៦ឪចាស់ឱ ចប់ថ្នាក់ក្នុងភូមិ ប្រុងបញ្ជូនឱ្យទៅរៀនសូត្រនៅភ្នំពេញ រស់នៅជាមួយម្ដាយមីង ទទួលកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានបាតុកម្ម ពេញភូមិស្រុក ខានទៅវិញ។ បន្ទាប់ពីកើតមានរដ្ឋ ប្រហារ ប្រទេសជាតិកើតមានសង្គ្រាម ទម្លាក់គ្រាប់បែក រត់ចង់ងាប់ ចង់រស់ហើយ កាលនោះទៅភ្ជួរស្រែផង កូន រត់បែកគ្នា គោ រត់មកផ្ទះមុន តែសំណាងល្អមិនមានត្រូវរបួសអីទេ កាលនោះ យន្ដហោះទម្លាក់ភាគច្រើនក្នុងពៃ្រ មិនសូវមានទម្លាក់ក្បែរភូមិទេ។ កាលនោះប្រជាជនរស់នៅក្នុងភូមិផ្ទះមួយណាក៏នាំគ្នាជីកត្រង់
សេដែរ។ នៅឆ្នាំ ១៩៧៤ អង្គការមកឃោសនាឱ្យចូលតែម្ដង បើតាមកូនឈ្មោះ ផល្លា គ្មានចង់ទៅទេ ព្រោះកូនហ្នឹងវាស្រឡាញ់ ឪពុកម្ដាយណាស់ មិនចង់ចេញទៅទេ។ ផល្លា មុនដំបូង អង្គការឱ្យធ្វើការងារនៅក្នុងឃុំបានប្រហែលជាកន្លះខែ អង្គការ បញ្ជូនទៅសមរភូមិបាត់ មិនបានដឹងថា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ ព្រោះតាំងពីចេញទៅមិន ដែលបានមកលេង ស្រុកកំណើតម្ដងណាទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច ក៏មាន ដំណឹងថា កូនរស់នៅទីណា បាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហម ដួលរំលំទៅ ក៏មិនឃើញ កូនត្រឡប់មកវិញ ចេះតែសេុីបស្វែង រកណាស់ដែរ នៅតែមិនឃើញមិនដឹង ហើយណាមួយចូល ធ្វើបដិវត្ដជំនាន់ ជាមួយកូនឈ្មោះ ផល្លា ក៏មិនឃើញត្រឡប់មកវិញ នៅភូមិនេះបាត់ច្រើនណាស់។ បើតាមប្រវត្ដិរូបឈ្មោះ កូវ ផល្លា ជាយោធានៅក្នុងកងពល៣១០ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៦។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”