Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0020
Name :
ឈ្មោះ :
សុង ហៀក
Last Name :
នាមត្រកូល :
Song
First Name :
នាមខ្លួន :
Hiek
Other Name :
ឈ្មោះផ្សេង :
Hok
ហុក
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I05305
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៣ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10030705, Kratie, Prek Prasap, Saob, Prek Rorka
១០០៣០៧០៥, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0020 20060215, Prek Rorka village, Saob sub-district, Prek Prasap district, Kratie province. Interviewed by Yin Chhay. Notes: Interviewed with Sing Keat, 72, mother.
ខេអអាយ០០២០ ២០០៦០២១៥, ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ យិន ឆាយ។ កំណត់សម្គាល់ៈ ជួបជាមួយ ស៊ឹង គាត អាយុ៧២ឆ្នាំ ត្រូវជា ម្តាយ។
Summary :
សេចក្ដីសង្ខេប :
សុង ហៀក ហៅ ហុក ភេទប្រុស អាយុ២៣ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស៊ឹង គាត អាយុ៧២ឆ្នាំ ត្រូវជាម្ដាយ។ ហៀក មានឪពុកឈ្មោះ ធួក កុយ មានបងប្អូន៧នាក់ ប្រុស៦ស្រី១ មានស្រុកកំណើតនៅ ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ហៀក ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀននៅពេលប្រទេសជាតិកើតមានសង្គ្រាម មានយន្ដ ហោះទម្លាក់គ្រាប់បែកគ្មានពេលរេវលាសម្រាប់រកស៊ី ប្រជាជន រស់នៅជួបការលំបាក។ នៅឆ្នាំ១៩៧២ ហៀក ត្រូវបាន ប្រធានឃុំឈ្មោះ ជ័យ ជាអ្នកមកហៅឱ្យ ចូលបម្រើចលនាខែ្មរ ក្រហម កាលនោះកូនឈ្មោះ ហៀក មិនចង់ទៅទេ ព្រោះមិនចង់បែក ចេញពីឪពុកម្ដាយបង ប្អូន។ ពេល ហៀក ចេញទៅមិនបានដឹងថា អង្គការបញ្ជូនខាងគោកម្លូ ធ្វើជាកងឈ្លបធម្មតាទេ តែក្រោយមក ទៀតអង្គការបញ្ជូនទៅចំបក់ នៅសាលាស្រុកព្រែកប្រសប់ រួចហើយបានដឹងថា អង្គការបញ្ជូនទៅសមរភូមិវាយ ជាមួយ ទាហានលន់ នល់ មិនដែលបានត្រឡប់មកលេងស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបានប្រកាសឱ្យប្រជាជនប្រមូលទ្រព្យសម្បត្ដិដាក់រួម ធ្វើការងាររួម ហូបបាយ នៅតាមសហករណ៍ ពេលនោះក៏មិន ឃើញកូនឈ្មោះ ហៀក ត្រឡប់មកផ្ទះដែរ។ តែមានដំណឹងថា ហៀក ធ្វើ ការងារនៅភ្នំពេញ ខាងជាងសំណង់ តែមិនដែលឃើញកូន ត្រឡប់មកលេងផ្ទះទេ ហើយក៏មិនដែលបានសរសេរ សំបុត្រ មកសួរសុខទុក្ខឪពុកម្ដាយបងប្អូនដែរ។ នៅឆ្នាំ១៩៧៩ ក៏មិនឃើញ ហៀក វិញមកស្រុកកំណើតវិញ ដែរ ហើយឪពុក ម្ដាយខិតខំសេុីបសួរបងប្អូនជិតខាងឆ្ងាយជិតគ្រប់កនែ្លងនិង ដើររកគ្រូមើល គ្រូខ្លះថា រស់ មាន គ្រូខ្លះថា ស្លាប់ ខ្លះថា មានកូនពីរ នាក់ស្រីមួយប្រុសមួយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា