PROMOTING ACCOUNTABILITY
Chhim Sitha
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0017
|
|
Name :
ឈ្មោះ :
|
ឈឹម ស៊ីថា
|
|
Last Name :
នាមត្រកូល :
|
Chhim
|
|
First Name :
នាមខ្លួន :
|
Sitha
|
|
Other Name :
ឈ្មោះផ្សេង :
|
Than
ថាន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05299
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[ Born in 1956]
«កើតឆ្នាំ១៩៥៦»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030303, Kratie, Prek Prasap, Kampong Kor, Kampon
១០០៣០៣០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំកំពង់គរ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Ta Oeun was a chief of division 310. Thuon was a chief of region 33. Ta En and Ta Hun were chief of
តាអឿន ជាប្រធានកងពល៣១០។ ធួន ជាប្រធានតំបន់៣៣។ តាអេន និង តាហុន ជាប្រធានវរសេនាតូច។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Chhim Nary and Chhim Siphon were soldier with Sitha. Ta Mao was a chief of sub district introducted
ឈឹម ណារី និង ឈឹម ស៊ីផុន ជាអ្នកចូលធ្វើទ័ពជាមួយស៊ីថា។ តាម៉ៅ ជាប្រធានសង្កាត់ជាអ្នកដឹកនាំចូលបដិវត្ដ។ គាត
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0017 20060220, Kampong Kor village, Kampong Kor sub-district, Prek Prasap district, Kratie province. Inteviewed by Sok Vannak. Notes: Inteviewed Chhim Sitha, 50, biography owner.
ខេអអាយ០០១៧ ២០០៦០២២០, ភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ឈឹម ស៊ីថា អាយុ៥០ឆ្នាំ ត្រូវជា ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឈឹម ស៊ីថា ហៅ ថាន ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស៊ីថា មានប្រពន្ធឈ្មោះ គីម មានកូន ចំនួន៨នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសប់ ខេត្ដ ក្រចេះ។ ស៊ីថា មានឪពុកឈ្មោះ ឈឹម ណំ ម្ដាយឈ្មោះ ឌុច រុន មានបងប្អូន១១នាក់។ ស៊ីថា ធ្លាប់រៀន សូត្រនៅសាលាបឋមសិក្សាកំពង់គរបានត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩ ៧០ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ ស៊ីថា បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយសារបាន
ស្ដាប់ឮតាមវិទ្យុសមេ្ដចសីហនុ បានប្រកាសពីប៉េកាំងប្រទេសចិនថា ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ។ ស៊ីថា ចូលមុនដំបូង អង្គការចាត់តាំងឱ្យធ្វើជាកងឈ្លបប្រចាំឃុំតាម៉ៅ។ នៅឆ្នាំ១៩៧២ អង្គការ បានបញ្ជូនឱ្យទៅធ្វើជាយោធាស្រុក តាមរយៈឈ្មោះ ឃិត។ កាលនោះលេខាស្រុកឈ្មោះ តាខឹម។ នៅឆ្នាំ ១៩៧៣ បានអង្គការបញ្ជូនទៅធ្វើជាយោធាតំបន់ ហើយបានចូលសមរភូមិវាយជាមួយទាហានលន់ នល់ នៅក្នុងភូមិភាគឧត្ដរក្រោមបញ្ជារបស់ឈ្មោះ ធុច ហៅ កុយ ធួន។ ស៊ីថា នៅក្នុងកងពលទី១ ប្រធានកងពល ឈ្មោះ អឿន ដឹកនាំកម្លាំងវាយជាមួយទាហានលន់ នល់ នៅម្ដុំចេនឡា១ ពេលនោះទាំងយោធាខែ្មរក្រហមនិង ទាហានលន់ នល់ ស្លាប់អស់ច្រើន។ នៅក្នុងសង្គ្រាម៥ឆ្នាំ ស៊ីថា មានឋានៈជាប្រធានអនុសេនាតូច ដឹកនាំកម្លាំង យោធាវាយដណ្ដើមយកទីក្រុងភ្នំពេញ។ ចាប់ពីឆ្នាំ១៩៧០ កម្លាំងយោធាខែ្មរក្រហម បានចូលរួមជាមួយកង ទ័ពយួនយៀកកុងរហូតដល់ឆ្នាំ១៩៧៣ បានទាហានយួនត្រឡប់ ទៅស្រុកកំណើតវិញ។ នៅថៃ្ងទី១៧មេសា ឆ្នាំ ១៩៧៥ ស៊ីថា បានចូលដល់ទីក្រុងភ្នំពេញតែម្ដង។ ពេលនោះរៀងច្របូក ច្របល់បន្ដិច ព្រោះប្រជាជនកំពង់ ជម្លៀសចេញលាយឡំជាមួយ ទាហានលន់ នល់ ទំរាំតែបោសសម្អាតអស់រាប់អាទិត្យ។ កាលនោះមានប្រជាជន មួយចំនួនតូចមិនព្រមចេញពីផ្ទះសំបែង សុខចិត្ដសម្លាប់ខ្លួនឯងក៏មានដែរ។ នៅពេលអង្គការបានគ្រប់ គ្រងអំណាច ទូទាំងប្រទេសកងពលទី១បានផ្លាស់ទៅជា កងពល៣១០វិញ តែប្រធានកងពលឈ្មោះ អឿន ដដែល។ នៅឆ្នាំ ១៩៧៧ អង្គការបានចាប់ខ្លួនប្រធានកងពលឈ្មោះ អឿន និងប្រធានវរសេនាធំតូចមួយចំនួនទៀតយកទៅ បាត់អស់ដោយចោទថា បានចូលជាសេអ៊ីអា។ នៅឆ្នាំ១៩៧៨ អង្គការបានប្រកាសធ្វើសង្គ្រាមជាមួយប្រទេស វៀតណាម ពេលនោះមានយោធាមួយចំនួនអង្គការលែងឱ្យធ្វើស្រែដកទៅ សមរភូមិវាយជាមួយកងទ័ពយួនវិញ។ កាលនោះ ស៊ីថា មិនបានទៅសមរភូមិទេ អង្គការបញ្ជូនទៅលុតដំនៅព្រលាន យន្ដហោះ ខេត្ដកំពង់ឆ្នាំង។ ជំនាន់ខែ្មរក្រហម ស៊ីថា ធ្លាប់បាន ឃើញមេដឹកនាំជាន់ខ្ពស់ ដូចជាលោកប៉ុល ពត លោក អៀង សារី លោក ខៀវ សំផន និងធ្លាប់ស្គាល់លោក ហ៊ូ នឹម លោក ហ៊ូ យន់ តែគាត់ទាំងពីរត្រូវខែ្មរក្រហមសម្លាប់ចោល។ ស៊ីថា បានទៅ ព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង ជួបការលំបាកខ្លាំងណាស់ ធ្វើការងារគាស់គុលឈើនិងវាយថ្ម គ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ ស៊ីថា បានរត់ចូលពៃ្រជាមួយកម្មាភិបាល ខែ្មរក្រហមអស់មួយ រយពេលខ្លីក៏ត្រឡប់មកស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He used to see some people from northwest arresting a lot of people to kill when he worked at airpor
គាត់ធ្លាប់ឃើញពួកនារតីបានចាប់មនុស្សជាច្រើនយកទៅសម្លាប់ ចោល នៅពេលដែលគាត់ធ្វើការនៅព្រលានយន្ដហោះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”