| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0015
|
|
Name :
ឈ្មោះ :
|
យីម
|
|
First Name :
នាមខ្លួន :
|
Yim
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I04704
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៣២។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10021507, kratie, Kratie, Thmei, Thmei
១០០២១៥០៧, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំថ្មី ភូមិថ្មី
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
គណៈឃុំថ្មី ខេត្ដក្រចេះ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វយ័យ័ត«៥០៥»ក្រចេះ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កម្មាភិបាល
|
|
Superiors :
ថ្នាក់លើ :
|
យ៉ែម,យី គួន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Yut sent to Yim at O Sampauch. Die was a security at O Sampauch, lived with Yim.
យុត បានទៅជាមួយយឹមនៅអូរសំពោច។ ឌៀ ធ្វើជាសន្ដិសុខ នៅអូរសំពោច សហករណ៍ជាមួយយីម។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0015 20060318, Thmei village, Thmei sub-district, Kratie district, Kratie province. Inteviewed by Chhay Naroeun. Notes: Interviewed with Sat San, 60, wife. She said that Yim ordained to be a monk at Angtung Vien pagoda. He was a secretary of Thmei sub-district. After he was changed his work to be a handcraft man at O Sampauch. Since then he disappeared.
ខេអអាយ០០១៥ ២០០៦០៣១៨, ភូមិថ្មី ឃុំថ្មី ស្រុក ក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់ សម្គាល់ៈជួបជាមួយ សាត សាន អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ។ គាត់និយាយថា យីម បួសនៅវត្តអន្ទង់វៀន។ គាត់ធ្វើជាលេខា ឃុំថ្មី។ បន្ទាប់មក គាត់ផ្លាស់ប្តូរទៅធ្វើការនៅសិប្បកម្មអូរ សំពោច។ តាំងពីនឹងមក គាត់បាត់ខ្លួនរហូត។
|
|
Summary :
សេចក្ដីសង្ខេប :
|
យីម ភេទប្រុស កើតឆ្នាំ១៩៣២ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សាត សាន អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ។ យីម មានឪពុកឈ្មោះ ព្លឺន ម្ដាយឈ្មោះ ទេស មានបងប្អូន១០នាក់ ប្រុស៦ស្រី មានស្រុកកំណើតនៅភូមិថ្មី ឃុំថ្មី ស្រុកក្រចេះ ខេត្ដក្រចេះ។ យីម ធ្លាប់រៀនសូត្របានច្រើន ពេលឈប់រៀនបានបួសនៅវត្ដអន្លង់ វៀន ហើយបានរៀននៅសាលាបាលីទទួលបានសញ្ញាប្រ័ត១ច្បាប់ ធម្មវិន័យមួយច្បាប់ សាលាអនុវត្ដមួយច្បាប់។ យីម បួសបានច្រើនវស្សាបន្ទាប់បានសឹកមកវិញ ជួយធ្វើស្រែចម្ការ ឪពុកម្ដាយ ដោយសារមានជីវភាពខ្វះខាត។ យីម បានឪពុកម្ដាយចូលស្ដីដណ្ដឹងប្រពន្ធឈ្មោះ សាន រស់នៅក្នុងភូមិជិតគ្នា ពេលដណ្ដឹងបានមួយឆ្នាំក៏រៀប ការតាមប្រពៃណីខែ្មរយើង កាលនោះប្រទេសជាតិមិនទាន់កើតមាន រដ្ឋប្រហារឬមានសង្គ្រាមអីទេ។ ពេលរៀប ការនាំគ្នារកស៊ីធ្វើស្រែ ចម្ការធម្មតា រហូតមកដល់ឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ យីម មានកូនចំនួន៤នាក់។ ក្រោយពីកើតមាន រដ្ឋប្រហារប្រទេសជាកើតចលាចល មានបាតុកម្ម សាលារៀនបិទទ្វារ ទាំងអស់ ជាពិសេសគ្រូនាំគ្នាបាតុកម្មដើម្បីចង់បានសមេ្ដចឪមក គ្រប់គ្រងប្រទេសជាតិវិញ។ កម្លាំងបាតុកម្មមិន អាចយកឈ្នះ ខាងទាហានលន់ នល់ ដែលមានកាំភ្លើងបានទេ ក៏ចាប់ផេ្ដីមស្ងប់ ស្ងាត់ទៅវិញ បានលេចចេញ កម្លាំងចលនារណសិរ្សរួបរួមជាតិ កាលនោះមានទាំងទាហានយួនយៀកកុងថា មកជួយកម្លាំង ចលនារួបរួមជាតិ។ នៅពេលមានកម្លាំងចលនាខែ្មរក្រហម ចូលមកឃោសនាឱ្យកម្លាំងយុវជនចូលបម្រើចលនាខែ្មរក្រហម ពេលនោះ យីម និងប្រពន្ធឈ្មោះ សាន បានស្ម័គ្រចិត្ដបម្រើ ចលនាខែ្មរក្រហមនៅឆ្នាំ១៩៧០។ យីម ចូលតាមរយៈ គណៈតំបន់ឈ្មោះ យ៉ែម និងឈ្មោះ គួន កាលនៅជាសម្ងាត់នៅ ឡើយទេ មិនទាន់ចេញមុខពិតប្រាកដទេ។ យីម ចូលមុនដំបូង គ្រាន់តែជាអ្នកដឹកនាំក្រុមចលនាដើរឃោសនានៅក្នុងភូមិឃុំ រីឯប្រពន្ធមានឋានៈជាប្រធានពួក ដឹកនាំកម្លាំងនារីៗដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច យីម ត្រូវបានអង្គការចាត់ តាំងធ្វើជាប្រធានសករណ៍ភូមិថ្មី បន្ទាប់មកទៀតបានឡើងធ្វើជាគណៈឃុំដើរធ្វើការងារជាមួយកម្មាភិបាលខែ្មរ ក្រហមកន្លះខែឬមួយខែបានចូលផ្ទះម្ដង។ បន្ទាប់មកទៀត អង្គការបានផ្លាស់ យីម និងរគ្រួសារឱ្យទៅរស់ នៅឃុំ សំពោច កាលយួនជិតវាយចូលដល់ហើយ យីម បានប្រាប់ប្រពន្ធថា ពេលយួនវាយចូលមក អញប្រហែលជា មិននៅស្រុកទេ។ តែការដែល យីម គិតទុកមុននោះមិន បានប៉ុន្មានថៃ្ងផង ស្រាប់តែម៉ោង៩យប់ទៅហើយមាន កងឈ្លបមកហៅ ពូៗមិត្ដយើងស្នើរជួប ស្រាប់តែចុះទៅ បាត់តែម្ដង បាត់រហូតមកដល់ពេលនេះ។ នៅឆ្នាំ១៩ ៧៩ សាន បាននាំកូនចៅត្រឡប់មកស្រុកកំណើតវិញ ដោយឡែកបាត់តែប្ដី មិនដឹងជាទៅណា។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”