PROMOTING ACCOUNTABILITY
Thiv Dan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0013
|
|
Name :
ឈ្មោះ :
|
ធីវ ដាន
|
|
Last Name :
នាមត្រកូល :
|
Thiv
|
|
First Name :
នាមខ្លួន :
|
Dan
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៧ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10020504, Kratie, Kratie, Ko Leap, Banteay
១០០២០៥០៤, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំគោលាប់ ភូមិបន
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ប្រជាជនចាស់
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វ័យយ័ត«៥០៥» ក្រចេះ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កសិករ
|
|
Superiors :
ថ្នាក់លើ :
|
យី គួន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
A chief of revolution named Yem, Kuon, Yi, and Kang.
ប្រធានបដិវត្ដឈ្មោះយ៉ែម, គួន, យី, និង កង។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0013 20060305, Bantey village, Ko Leap sub-district, Kratie district, Kratie province. Interviewed by Dy Khamboly. Notes: Interviewed with Thiv Dan, 67, Non Biography.
ខេអអាយ០០១៣ ២០០៦០៣០៥, ភូមិបន្ទាយ ឃុំគោលាប់ ស្រុកក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឌី ខាំបូលី។ កំណត់ សម្គាល់ៈ ជួបជាមួយ ធីវ ដាន អាយុ៦៧ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ធីវ ដាន ភេទប្រុស អាយុ៦៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ដាន សព្វថៃ្ងមានតួនាទីជាប្រធានឃុំគោលាប់ មានប្រពន្ធ កូនប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកក្រចេះ ខេត្ដក្រចេះ។ ដាន កាលពីតូច ដល់ធំរស់នៅជា មួយឪពុកម្ដាយ ហើយបានរៀនសូត្រចេះដឹង បន្ទាប់មកទៀត មានប្រពន្ធកូនប្រកបមុខរបរធ្វើ ស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ កើតមានបាតុកម្ម ប្រឆាំងជាមួយរបបសា ធារណរដ្ឋលោកលន់ នល់ និងមានសង្គ្រាម កើតឡើង។ នៅឆ្នាំ១៩៧០ ដាន បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម តាមការអំពាវនាវរបស់សមេ្ដចសីហនុ ដែលបានប្រកាសពីប៉េកាំងប្រទេសចិន ឱ្យកូនចៅចូលពៃ្រ ម៉ាគី បង្កើតចលនារណសិរ្សរួបរួមជាតិ។ ធម្មតាប្រជាជនធ្លាប់មានជំនឿ ទៅលើសមេ្ដចសីហនុ ចង់ឱ្យសមេ្ដច យាងចូលមកគ្រប់គ្រង ប្រទេសជាតិវិញ។ ដាន ចូលក្នុងជួរបដិវត្ដនិងបានដើរឃោសនា ឱ្យប្រជាជននៅក្នុងតំបន់ ចូលពៃ្រម៉ាគី។ ពេលនោះមានក្រុមលោក គ្រូ ជាសាស្រ្ដចារ្យដូចជាឈ្មោះ យី គួន ឈ្មោះ ទេព សៀន ឈ្មោះ យ៉ែម និងក្រុមចលនានិសិត្សមួយចំនួនទៀតបានស្ម័គ្រ ចិត្ដចូលបម្រើចលនារណសិរ្សរួបរួមជាតិដែរ។ កាលនោះ ឈ្មោះ យ៉ែម ឈ្មោះ គួន ឈ្មោះ សៀន បានឡើងធ្វើជាគណៈតំបន់ គណៈស្រុកនៅក្នុងសកម្ម ភាពសម្ងាត់នៅឡើយទេ។ ពេលនោះមានកម្លាំងយួនយៀកកុងចូលមកសហការណ៍ជាមួយ
ក្រុមរណសិរ្សរំដោះ ជាតិដែរ។ ឪចូលពៃ្រម៉ាគី មានន័យថា ប្រមូលកម្លាំងគ្នា ដើម្បីប្រឆាំងនិងរបបលន់ នល់ឱ។ រីឯពួកយៀកកុង កាលនោះខែ្មរយើងបានចាត់ទុកថា ជាចោរពៃ្រប៉ុណេ្ណាះ តែយើងត្រូវការកម្លាំងក៏ឱ្យក្រុមនេះមកជួយ។ នៅឆ្នាំ ១៩៧១ មានយន្ដហោះមកទម្លាក់គ្រាប់បែក តាមពៃ្រនិងតាមដងទនេ្ល រួមទាំងស្ពានមួយចំនួនត្រូវបាក់ខូចខាត អស់ហើយខាងថេ្មីជើងមានគ្រាប់ផ្លោងពីខាងទាហានលន់ នល់។ នៅឆ្នាំ១៩៧៣ កម្លាំងខែ្មរក្រហមមានគ្រប់ គ្រាន់ ដូចនេះខាងខែ្មរយើងបានឱ្យកម្លាំងយួនយៀកកុងចេញទៅប្រទេសយួនវិញ។ នៅក្នុងសង្គ្រាម៥ឆ្នាំ ក៏មាន គោលនយោបាយ សម្លាប់មនុស្សដែរ។ នៅឆ្នំា១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ខែ្មរក្រហមបាន ជម្លៀសប្រជាជនចេញពីទីប្រជុំ ជនឱ្យទៅរស់នៅតាមជនបទ និងបានបង្កើតសហករណ៍ហូប បាយរួម របស់របរ ដាក់ទាំងអស់។ នៅក្នុងខេត្ដក្រចេះតាំងពី ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៨ ឋិតនៅក្នុងភូមិភាគឥសាន ប្រធានភូមិ ភាគឈ្មោះ នៃ សារ៉ាន់ ហៅ យ៉ា ក្រោយពីចាប់ប្រធានភូមិ ភាគនិងគណៈតំបន់ឈ្មោះឈ្មោះ យី គួន ឈ្មោះ យ៉ែម និងកម្មាភិបាលមួយចំនួនទៀតបាត់អស់ទៅ មានកម្មាភិបាលខែ្មរក្រហមមកពីភូមិភាគនិរតីចូលមកគ្រប់ គ្រងវិញ ពេលនោះខេត្ដក្រចេះទាំងមូលក្លាយជាតំបន់ស្វ័យយ័ត។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូល មក ធីវ ដាន មិនបានរត់ទៅណាទេ រស់នៅក្នុងភូមិឃុំរបស់ខ្លួនដដែល។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”