PROMOTING ACCOUNTABILITY
Min Neng
| Personal Info | |||||
| ID: | KRI0046 | ||||
|
Name
ឈ្មោះ
|
Min Neng
មិន ណេង
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I09124 |
||||
Source Interview |
KRI0046 20060218, Samrong 2 village, Khsach Andet sub-district, Chhloung district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Min Sothy, 65, younger sister and You Eng, cousin. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៤៦ ២០០៦០២១៨, ភូមិសំរោង២ ឃុំខ្សាច់ អណែ្តត ស្រុកឆ្លូង ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ មិន សុធី អាយុ៦៥ឆ្នាំ ត្រូវជា ប្អូនស្រី និង យូ អេង ត្រូវជាប្អូនជីដូនមួយ។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
ជំនាន់ខែ្មរក្រហមអាយុ៣៩ឆ្នាំ។
|
||||
|
Home Village
|
10010602, Kratie, Chhloung, Khsach Andat, Samrong
|
||||
|
ទីកន្លែងកំណើត
|
១០០១០៦០២, ខេត្ដក្រចេះ ស្រុកឆ្លូង ឃុំខ្សាច់អណែ្ដត ភ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
អ្នកទោស
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
មិន ណេង ភេទប្រុស អាយុ៣៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ មិន សុធី អាយុ៦៥ឆ្នាំ ត្រូវជាប្អូនស្រី។ ណេង មានឪពុកឈ្មោះ មិន ហៃ ម្ដាយឈ្មោះ ភន ឡាត មានបងប្អូន៤នាក់ប្រុស៣ស្រី១ មានស្រុកកំណើត នៅភូមិសំរោង២ ឃុំខ្សាច់អណែ្ដត ស្រុកឆ្លូង ខេត្ដក្រចេះ។ ណេង ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៦ឪចាស់ឱ នៅសាលាអនុវិទ្យាល័យព្រែកសំរោង ខេត្ដកំពង់ចាម និងរៀន ភាសាចិន។ បន្ទាប់មកទៀត ណេង បានចូល រៀនសាលា ទិចនិចខាងគ្រៀងម៉ាស៊ីន រៀនខាងបចេ្ចកទេសអគ្គីសនីរយៈ ពេល៥ឆ្នាំ។ នៅឆ្នាំ១៩៦៨ ណេង បានរៀនចប់ បានបម្រើការ ងារនៅរោងចក្រអគ្គីសនី នៅតាខ្មៅ ជាមួយឈ្មោះ សេង សាផន។ បន្ទាប់មក ទៀត ណេង បានចូលស្ដីដណ្ដឹងប្រពន្ធឈ្មោះ សេង សាផេន បន្ទាប់មកទៀតមានកូនពីរនាក់ស្រី១ប្រុស១ ធ្វើ ការងារផ្នែកអគ្គីសនីនៅតាខ្មៅ ក្រុងភ្នំពេញ។ ណេង កាលពីដើម ចូលចិត្ដលេងកីឡាបាល់ទះនិងធ្លាប់បានទៅលេង ប្រទេសក្រៅ។ ពេលមានប្រពន្ធហើយបានឈប់លេងកីឡានៅធ្វើការងារនៅក្នុងរោងចក្រអគ្គីសនី មានឋានៈជា មេការ ហើយក្នុងមួយ ឆ្នាំបានទៅលេងស្រុកកំណើតជួបជុំឪពុកម្ដាយបានតែពីរដងទេ។ នៅឆ្នាំ១៩៧០ កើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ណេង នាំប្រពន្ធមកស្រុកកំណើតនៅខាងក្រចេះ ហើយឈ្មោះ ណេង ទុក ប្រពន្ធផ្ញើរឪពុកម្ដាយសិន ហើយត្រឡប់ទៅធ្វើការងារនៅ ភ្នំពេញវិញ។ នៅមិនបានមួយឆ្នាំផង ក៏យកប្រពន្ធ ត្រឡប់ទៅភ្នំពេញវិញ។ នៅឆ្នាំ១៩៧២ ណេង លែងបានចូលមកស្រុកកំណើតវិញហើយ ព្រោះកម្លាំងចលនា ខែ្មរក្រហមនៅពេញភូមិ មិនអាចចេញចូលបានស្រួលទេ។ នៅតាមជនបទនេះវិញ មានយន្ដហោះទម្លាក់គ្រាប់ បែកពេញពៃ្រ កាលនោះមានទាហានយៀកកុងចូលមកក្នុងភូមិដែរ។ សង្គ្រាមចេះតែមានបន្ដរហូតប្រជាជនមិន សូវមានពេលវេលា គ្រប់គ្រាន់ដើម្បីរកស៊ី។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច មានប្រជា ជនជម្លៀសមករស់នៅតាមជនទប។ ពេលនោះក៏មានខាងអង្គការខែ្មរក្រហមប្រកាសរកអ្នកចេះដឹងឱ្យចូលធ្វើការ ងារវិញ ជាពិសេសចេះខាងអគ្គីសនី ពេលនោះប្រហែល ជាបងឈ្មោះ មិន ណេង ព្រមទាំងប្រពន្ធកូនត្រឡប់ ចូលក្រុងវិញ បានជាមិនឃើញមកស្រុកកំណើត។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួលរំលំក៏មិនឃើញ បងប្រុសឈ្មោះ ណេង ត្រឡប់មកស្រុកកំណើតវិញដែរ បាត់ឈឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប មិន ណេង អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៥។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”