Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0043
KRI0043
ឈ្មោះ :
អឹប បុនឡុង
Last Name :
Ib
First Name :
Bunlong
Other Name :
ឈ្មោះផ្សេង :
Cheng
ចេង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I06293
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Rooster]
«កើតឆ្នាំរកា»
Home Village :
ភូមិកំណើត/ទីលំនៅ :
10030601, Kratie, Prek Prasap, Russey Keo, Boeung
១០០៣០៦០១, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំឫស្សីកែវ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0043 20060303, Boeung Rey village, Russey Keo sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed Ib Kimchhun, 70, father.
ខេអអាយ០០៤៣ ២០០៦០៣០៣, ភូមិបឹងរ៉ៃ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ អិប គឹមឈុន អាយុ៧០ឆ្នាំ ត្រូវ ជាឪពុក។
សេចក្ដីសង្ខេប :
អិប ប៊ុនឡុន ហៅ ចេង ភេទប្រុស កើតឆ្នាំ១៩៥៥ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អិប គឹមឈុន អាយុ៧០ ឆ្នាំ ត្រូវជាឪពុក។ ចេង មានម្ដាយឈ្មោះ ឡាន តាំងសេង មានបងប្អូន៨នាក់ស្រី៣ប្រុស៥ មានស្រុក កំណើតនៅភូមិបឹងរៃ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ចេង ធ្លាប់រៀនសូត្រនៅសាលាបឋម សិក្សាបឹង រៃត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ លែងមានសាលា រៀនបិទទ្វារ។ នៅមុនឆ្នាំ១៩៧៥ ចេង បានចូលជាកុមារដើររើស អាចម៌គោយកទៅធ្វើជីដាក់ ស្រែ ព្រោះតំបន់នេះក្លាយជា តំបន់រំដោះ ខាងទាហានលន់ នល់ ចូលមកមិនបានទេ កម្លាំងចលនា ខែ្មរក្រហម ចាប់ដើមដឹកនាំប្រជាជនឱ្យធ្វើស្រែជារួមជាប្រវ៉ាស់ដៃ តែមិនទាន់មានជាសហករណ៍ទេ។ នៅឆ្នាំ១៩៧៣ ចេង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ សារឿន។ ចេង បានចូលធ្វើជាយោធាខែ្មរក្រហម អង្គការបញ្ជូនទៅ តំបន់៤២ ខាងចម្ការលើ ខាងបុសខ្នុរ ខេត្ដកំពង់ចាម។ ចេង ពេលហាត់ក្បួនយោធានៅខេត្ដ កំពង់ចាម ធ្លាប់បានមកលេងស្រុក កំណើត។ នៅពេលត្រឡប់ទៅវិញ មានដំណឹងថា អង្គការ
បានបញ្ជូនឡើង សមរភូមិមុខវាយជាមួយទាហានលន់ នល់ មិនបានដឹងថា អង្គការបញ្ជូនទៅខាងណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចបានប្រហែលជាពីរខែ ចេង បានផ្ញើរសំបុត្រមកសួរសុខទុក្ខឪពុកម្ដាយ ថា ធ្វើជាយោធា នៅភ្នំពេញ បានសុខសប្បាយទេ តែមិនឃើញមកលេងស្រុក កំណើតសោះ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួលរំលំទៅ ក៏មិនឃើញកូនឈ្មោះ ចេង ត្រឡប់មកផ្ទះវិញ បាត់ឈឹងរហូត មកដល់ពេល នេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា