PROMOTING ACCOUNTABILITY
Im yon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0004
KPI0004
|
|
Name :
ឈ្មោះ :
|
អឹម យ៉ុន
|
|
Last Name :
នាមត្រកូល :
|
Im
|
|
First Name :
នាមខ្លួន :
|
yon
|
|
Other Name :
ឈ្មោះផ្សេង :
|
Im Ren
អឹម រ៉ែន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02170
អាយ០២១៧០
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 14, Present aged: 42]
«អាយុ ១៤ ឆ្នាំសម័យខែ្មរក្រហម។ អាយុបច្ចុប្បន្ន ៤២ឆ្
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07030805, Kampot, Chhouk, Lbaek, Trapeang Korky
០៧០៣០៨០៥ ខេត្ដកំពត, ស្រុកឈូក, ឃុំល្បើក, ភូមិត្រពាំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was selected to join the revolution
គេរើសឱ្យចូលបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Office Ph-5
មន្ទីរផ៥
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
12??????, Phnom Penh in 1976????
១២?????? ភ្នំពេញឆ្នាំ១៩៧៦????
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Member of mobile brigade in 1975.
Medical staff of 6 Makara hospital កងចល័តឆ្នាំ១៩៧៥????ពេទ្យនៅមន្ទីរពេទ្យ៦មករា
|
|
Superiors :
ថ្នាក់លើ :
|
Peou, teacher.
ពៅ គ្រូបង្រៀន,
|
|
Subordinates :
ថ្នាក់ក្រោម :
|
Tha, medical staff. Chhiev, chief of district. Chuop, chief of sub-district.
ថា ពេទ្យ, ឈៀវ គណៈស្រុក, ជួប គណៈឃុំ,
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0004 20040610 Trapeang Korky village, Lbaek sub-district, Chhouk district, Kampot province. Interviewed by Long Dany. Notes: Interviewed with Im Yon the biography owner.
ខេភីអាយ០០០៤ ២០០៤០៦១០ នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយ អឹម យ៉ុន ដែលជាម្ចាស់ ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អឹម យ៉ុន ហៅ អឹម រ៉ែន ភេទស្រី រស់នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្ដកំពត។ យ៉ុន កើតនៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្ដកំពត។ ឪពុករបស់យ៉ុនឈ្មោះ គីម និងម្ដាយឈ្មោះ កូវ។ យ៉ុន មានបងប្អូន៨នាក់ ប្រុស៣នាក់ និងស្រី៥នាក់ ហើយយ៉ុន ជាកូនទី២។ យ៉ុន រៀនបានត្រឹម ថ្នាក់ទី២ មិនសូវចេះអក្សរទេ។ ពេលនៅកងកុមារ យ៉ុន បានរៀនមួយម៉ោងក្នុងមួយថៃ្ង ហើយការងារគឺ កាប់ទន្រ្ទានខេត្ដ ដើររែកអាចម៍គោ ហើយបែកពីឪពុកម្ដាយទៀត។ កងចល័តរបស់យ៉ុន នៅកោះស្លា បែកពីឪពុកម្ដាយតាំងពីកេ្មងរហូតដល់នារី ហើយមានប្ដីទៀតអត់ដែលបានមកលេងឪពុកម្ដាយគេអត់ ឱ្យ្យមកទេ។ បន្ទាប់ពីនៅកងកុមាររហូតដល់ចូលកងនារីរែកដី នៅក្នុងឆ្នាំ១៩៧៧ យ៉ុន គេរើសឱ្យ្យធ្វើជា ពេទ្យនៅភ្នំពេញ។ ពេលធ្វើដំណើរមកតាមផ្លូវគឺឈប់សំរាកម្ដងនៅតាកែវគេរៀបបាយនៅមន្ទីរ ពេលហ្នឹងយ៉ុន មិនដឹងជាហូបអីពុលជិតស្លាប់។ មុនពេលចេញដំណើរអង្គការមិនបានប្រាប់ថាទៅណា ទេ យ៉ុន ចេះតែទៅព្រោះខ្លាចអង្គការ ទោះគេយកទៅសម្លាប់ចោលក៏មិនដឹង យកទៅទម្លាក់ទឹកក៏មិនដឹងដែរ។ ពេលមកដល់ភ្នំពេញក៏យ៉ុន មិនស្គាល់ថាភ្នំពេញដែរ។ ក្នុងឡានដែលយ៉ុនជិះមានសុទ្ធតែនារី ហើយមានយុទ្ធជនតែម្នាក់គត់ឈ្មោះថា។ ពេលទៅដល់ភ្នំពេញដំបូងចូលទៅផ៥ កនែ្លងរៀនបចេ្ចកទេស នៅជិតទួលទំពូង។ កនែ្លងផ៥គេបង្រៀនចាក់ថ្នាំ រៀនមើល រៀនវះកាត់។ ពេលទៅដល់ដំបូង គេហៅឱ្យទៅរៀនមើល ឆ្អឹងដៃ ឆ្អឹងជើង គេដោតពេញអគារ ហើយគេអោយយើងមើលតាមគន្លាក់ជើង គន្លាក់ដៃ។ បើយើងចូលឆ្មបទៅរៀនខាងឆ្មប តែយើងអត់ចេះអក្សរទេគ្រាន់តែបានមើលនឹងភ្នែក។ ពេលហ្នឹងគឺរៀនជាក់សែ្ដង ហើយថៃ្ងណាក៏ហូបសាច់ និងល្ពៅធំៗ យ៉ុនមានចម្ងល់ក៏លួចទៅមើលឃើញគេកាប់សេះអោយហូប យ៉ុន មានជំងឺដល់រាល់ថៃ្ង។ បើពេលនៅកងចល័តគឺហូបតែក្ដាម ខ្យង សម្លរព្រលិតរាល់ថៃ្ង។ ពេលនៅផ៥ គឺមានត្រាំសាកសពសំរាប់រៀនជាក់សែ្ដង ហើយយ៉ុន គឺខ្លាចខេ្មាច មិនហ៊ានដើរទៅណាពេលយប់ទេ មានពេលមួយឆក់ខ្សែភ្លើងដេកគរគ្នា។ ពេលទៅពេទ្យព៦ អ្នកបង្រៀនជាជនជាតិចិន មាន#នាក់ និងគណៈមន្ទីរឈ្មោះពៅ។ ជនជាតិចិន បង្រៀនចាក់ថ្នាំ លាងរបួស ជូតរបួស ព្រោះយ៉ុន យកខាងផ្នែករបួស។ ពេលហ្នឹងយ៉ុន គេរើសអោយទៅពេទ្យ៦មករា។ ពេលព្រឹកឡើងចេញព្យាបាលអ្នកជំងឺ ដល់ថៃ្ងឡើងរៀន ហើយល្ងាចចេញព្យាបាលទៀត។ ចំពោះដប ថ្នាំគឺមានសរសេរអក្សរខែ្មរហើយបានមានអក្សរចិន ពីក្រោម។ យ៉ុន នៅមន្ទីរពេទ្យ^មករា រហូតដល់ ពេលដែលវៀតណាមចូលមករំដោះ។ នៅពេលដែលរបបខែ្មរដួលរលំ យ៉ុន ត្រូវខែ្មរក្រហមដឹកតាម រទេះភ្លើងទៅខេត្ដបាត់ដំបង ហើយបន្ដដំណើរទៅជិតដល់ថៃ ឃើញផ្លូវតូចៗក៏បកត្រឡប់មកក្រោយ វិញ ពេលទៅដល់ថៃគឺអត់មាន អង្ការ អត់មានស្រូវ ហូបតែក្ដួចមួយខែកន្លះ យ៉ុន ហូបក្ដួចអត់ស្គមទេគឺធាត់។ ដល់បកមកវិញគឺចូលពៃ្រ គ្រី ពេលហ្នឹងអត់គ្រប់មុខតាំងពីថ្នាំពេទ្យ អំបិល អង្ការ សម្ភារគ្រប់មុខ សមេ្លៀកបំពាក់ ពេលហ្នឹងជួបនឹង កងទ័ពវៀតណាមប្រុសៗអត់ហ៊ានជួបទេ ខ្លាចវៀតណាមធ្វើបាបបានឱ្យ្យយ៉ុន ទៅហើយយ៉ុន ទៅជួបគឺ អត់អីទេ ក៏បានទៅហៅប្រុសៗឱ្យ្យចូល ពេលហ្នឹងមានពួកស្រុកនៅទនេ្លសាបហ្នឹងមកទទួល ហើយមានអ្នកខ្លះពុលក្ដួច គេដឹកតាមទូក។ ពេលចូលសារភាពហើយគេបានឱ្យ្យយ៉ុន រៀនសូត្រ ហើយគេបើកជាអង្ការ ថ្នាំពេទ្យ ក្រណាត់ កន្សែង។ ក្រោយមកយ៉ុន ក៏មិនបានត្រឡប់មកស្រុកកំណើតទេគាត់ទៅតាមប្ដីនៅកំពង់ធំ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
She witnessed the Khmer Rouge calling 17 Mesa people to learn.
ឃើញគេហៅពួក១៧មេសាទៅរៀនសូត្រ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”