PROMOTING ACCOUNTABILITY
Mom Phen
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0007
KPI0007
|
|
Name :
ឈ្មោះ :
|
មុំ ផែន
|
|
Last Name :
នាមត្រកូល :
|
Mom
|
|
First Name :
នាមខ្លួន :
|
Phen
|
|
Other Name :
ឈ្មោះផ្សេង :
|
Poeun
ភឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02316
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present aged: 45
«បច្ចុប្បន្នអាយុ៤៥ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07030805, Kampot, Chhouk, Lbaek, Trapeang Korky
០៧០៣០៨០៥ ខេត្ដកំពត, ស្រុកឈូក, ឃុំល្បើក, ភូមិត្រពាំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Khmer Rouge sent her to join the army.
ខែ្មរក្រហមបញ្ជូនទៅធ្វើទ័ព
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
12??????, Phnom Penh.
១២??????នៅភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Worker of saltfield in 1976.
medical staff in 1977. កម្មករស្រែអំបិលឆ្នាំ១៩៧៦ធ្វើពេទ្យនៅឆ្នាំ១៩៧៧
|
|
Superiors :
ថ្នាក់លើ :
|
Han and Lon, chieves of hundred member unit. Chhiv, chief of fifty member unit. Pon, chief of saltfi
ហាន និង ឡន ប្រធានកងរយ, ឈីវ ប្រធានកងហា, ប៉ុន ប្រធានស្រែអំបិល, អៀង ធិរិទ្ធ ប្រធាន មន្ទីរពេទ្យ ១៧ មេសា
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Keoun, chief of sub district.
ឃឿន ប្រធានឃុំ,
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0007 20040611 Trapeang Korky village, Lbaek sub-district, Chhouk district, Kampot province. Interviewed by Sarin Vireak. Notes: Interviewed with Mam Pen the biography owner.He said he first did farming and then stopped learning to join the revolution. He was sent to work as member of mobile brigade. In 1976, the Khmer Rouge ordered him to work at saltfield. In 1977, she was sent to Phnom Penh to be a medical staff.
ខេភីអាយ០០០៧ ២០០៤០៦១១ នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយ មុំ ផែន ជាម្ចាស់ ប្រវត្តិរូប។ គាត់បាននិយាយថាកាលពីមុនគាត់ធ្វើស្រែ ក្រោយ មកឈប់រៀនដើម្បីចូលធ្វើបដិវត្តន៍។ គាត់ត្រូវខែ្មរក្រហមបញ្ជូន ឱ្យធ្វើកងចល័តទំនប់នៅកោះស្លា។ ឆ្នាំ១៩៧៦ គាត់ខែ្មរក្រហមឱ្យគាត់ធ្វើស្រែអំបិល។ ឆ្នាំ១៩៧៧ គាត់ត្រូវបញ្ជូនទៅភ្នំពេញ ធ្វើពេទ្យ។
|
|
Summary :
សេចក្ដីសង្ខេប :
|
មុំ ផែន ហៅ ភឿន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្ដកំពត។ ផែន មានគ្រួសារឈ្មោះ មាស ភុច និងមានកូន៥នាក់ ប្រុស៤នាក់ និងស្រីម្នាក់។ ឪពុករបស់ផែន ឈ្មោះ ស៊ុន ហេង និងម្ដាយឈ្មោះ ញ៉ែម ប្រាជ និងមានបងប្អូន៥នាក់ ស្រី៤នាក់ និងប្រុសម្នាក់។ ផែន រៀនជំនាន់កប៉ាល់ហោះទម្លាក់គ្រាប់បែក រៀនក្រោមដើមឈើ អត់មានសាលារៀនទេ ពីឆ្នាំ១៩៧០១៩៧៥ អាចអាន បាន សរសេរបាន។ មុននឹងចេញទៅចល័ត ផែន នៅភូមិធើ្វស្រែជាក្រុមប្រវាស់ដៃ។ ឆ្នាំ១៩៧៥ តាឃឿនជាប្រធានឃុំបានបញ្ជូន ផែន អោយទៅលើកទំនប់នៅកោះស្លា ដែលតាឈុំ ជាគណៈស្រុកកោះស្លា ប្រធានកងរយឈ្មោះ ហាន (ស្រី) ឈីវ ជាប្រធានកងហា។ ចំពោះរបបហូបចុកគឺគេចែកបបរមួយវែកម្នាក់ អ្នកក្រក៏ចែកប៉ុណ្ណឹង អ្នកមានក៏ចែកប៉ុណ្ណឹង។ ផែន ធ្លាប់លឺថាធ្វើការៗគេហៅទៅរៀនសូត្រតែមិនដែលឃើញត្រឡប់មកវិញទេ។ ម៉ោងធ្វើការចាប់ពី ម៉ោង៧ព្រឹកដល់ម៉ោង១១សំរាក ហើយម៉ោង១ចូលធ្វើរហូតដល់ម៉ោង៧យប់ ពេលខ្លះបន្ដដល់ ម៉ោង១០យប់។ ចប់ម៉ោងការងារគេប្រជុំរាល់ថៃ្ងដើម្បីតិះទាន និងជំរុញឱ្យ្យការងារកាន់តែរីកចំរើន។ ដល់ចុងឆ្នាំ១៩៧៦ ខែ១២ ទៅធ្វើការនៅស្រែអំបិលកំពត ដែលការងារហ្នឹងមានដូចជាៈ រែកអំបិល្បបង្ហាប់អំបិល បុកស្រែអំបិល។ ឆ្នាំ១៩៧៧ ទៅបើកឡានដឹកឈើ តែផែន មិនមែនជាអ្នកបើកឡានទេ។ ឡានបើកដឹកសរសរទៅធ្វើជាបង្គោលឃ្លាំងនៅស្រែអំបិល ធ្វើបង្គោលភ្លឺងសំរាប់ចាប់អំពូលធ្វើពេលយប់។ ពេលប្រមូលផលអំបិលគឺយកទៅដាក់ក្នុងឃ្លាំង ហើយប្រធានស្រែអំបិលកំពង់កណ្ដាលឈ្មោះ ប៉ុន។ នៅពេលខែវស្សាដែលមិនអាចធ្វើអំបិលបានគឺទៅកាប់ដីធ្វើស្រែថ្មី ហើយក្នុងកងរបស់ផែន មានប្រុសចំណាស់ៗ៣៤នាក់ ដែលសំរាប់មើលម៉ាស៊ីនបូមទឹក ជាងធ្វើផ្ទះ ធ្វើឃ្លាំង ចំណែកកូនជាងគឺស្រីៗទាំងអស់។ ឆ្នាំ១៩៧៨ ផែនមានជំងឺកើតរើម ញ័រដៃ ញ័រជើងមិនអាចធ្វើអំបិលបាន គេបញ្ជូនឱ្យ្យទៅធ្វើពេទ្យ៦មករានៅភ្នំពេញ ដែលមានគ្នាទៅ១០០នាក់ ពេលទៅដល់ផែន បានរៀនពីរវគ្គដែរ នៅអនុវិទ្យាល័យពេទ្យជិតស្ថានីយ៍ រថភ្លើង។ ពេលទៅដល់ពេទ្យដំបូងរយៈពេល៤៥ថៃ្ងគេឱ្យបោស សំអាតផ្ទះដាក់អ្នកជំងឺ ហើយក្នុងមន្ទីរពេទ្យហ្នឹងមានគ្នា៩០០នាក់ គេចែកតាមផ្នែកខុសៗគ្នា។ ផែន រៀនពីរបៀបចាក់ថ្នាំរាល់ថៃ្ង មុនដំបូងគេឱ្យ្យរុំរបួស គេឱ្យ្យយកសារ៉ាង យកម្ជុលគេបង្រៀនចាក់ខ្នើយ បង្រៀនពីទ្រឹស្ដី គេចែកសៀវភៅឱ្យ្យយើងរៀនជាភាសាខែ្មរ។ ផែន ជ្រើសរើសយកផ្នែកជំងឺទូទៅ ហើយផ្នែកជំងឺគេដាក់តាមផ្ទះដាច់ពីគ្នា អត់យកជំងឺដាក់ចូលគ្នាទេ ហើយយើងធ្លាប់មើលផ្នែកអី មើលតែផ្នែកហ្នឹង។ ផែន រៀនដំបូងផ្នែកពេទ្យបឋម ដូចជារុំរបួស ចាក់ថ្នាំ ដល់ចប់ពេទ្យបឋម ចូលរៀនពេទ្យមធ្យម ចាក់ម្ជុលវិទ្យាសាស្រ្ដ និងរៀនឆ្មប តែផែន រៀនមិនបានយូរទេ ក៏វៀតណាមចូលមករត់។ ចំពោះអ្នកជំងឺភាគច្រើនជាទ័ព ហើយអ្នកជំងឺគឺដឹកមកពីគ្រប់ខេត្ដទាំងអស់ បើពេទ្យតាមស្រុកព្យាបាលមិនជាគឺគេបញ្ជូនមកពេទ្យ ៦ មករា។ អៀង ធារិទ្ធិ ឧស្សាហ៍ចុះមកពេទ្យមើលថាអាហារគ្រប់ គ្រាន់សំរាប់អ្នកជំងឺទេ គេចុះមកប្រជុំសួរនាំ ចំណែកពេទ្យ ជួន ជឿន គឺគ្រប់គ្រងពេទ្យទាំងអស់។ ផែន ធ្លាប់ទៅទទួលយោហ្គូស្លាវីម្ដងនៅពោធិ៍ចិនតុង។ នៅពេលដែលវៀតណាមចូលមក ផែន និងពេទ្យផេ្សងទៀតដែលមានប្រធានមួយដឹកនាំថាវៀតណាមបុកមកហើយ នាំគ្នាជិះរទេះភ្លើងរហូតដល់បាត់ដំបង ព្រោះមានពាក្យថាខ្លាចយួនសម្លាប់បោះដែកគោល ម្នាក់ៗភ័យញ័រខ្លួន។ ផែន រត់ដល់ទល់ ដែនថៃ ហើយគេបំពាក់កាំភ្លើងទៀត គេបង្ហាត់តែមិនច្បាស់លាស់ទេ។ ក្រោយមកធ្វើជាពេទ្យយោធា គេប្រាប់ថាមិត្ដឯងធ្វើការនៅក្រោយ ដូចេ្នះផែន មកក្រោយរហូតដល់ផ្ទះ និងរស់នៅស្រុកកំណើតរហូត ដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”