PROMOTING ACCOUNTABILITY
Ier Nean
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0201
|
|
Name :
ឈ្មោះ :
|
អៀ នាន
|
|
Last Name :
នាមត្រកូល :
|
Ier
|
|
First Name :
នាមខ្លួន :
|
Nean
|
|
Other Name :
ឈ្មោះផ្សេង :
|
No
ណូរ
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I03583
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៣
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
060810?? Kampong Thom, Stung, Rung Roeung, Po
០៦០៨១០?? ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំរុងរឿង ភូមិពោធ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0201 20030319, Po village, Rung Roeung sub-district, Stung district, Kampong Thom province. Interviewed by Dara P.Vanthan. Notes: Interviewed with his older brother Oeur Chhor, 65. Nean joined the revolution in 1972. Then he left home to work in the village and he was a soldier. Nean disappeared when the Vietnamese troops liberated country in 1979.
ខេធីអាយ០២០១ ២០០៣០៣១៩ភូមិពោធិ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយអឿ ឈ អាយុ ៦៥ឆ្នាំ ត្រូវជាបងប្រុស។ នាន ចូលបដិវត្តនៅឆ្នាំ ១៩៧២ ចេញពីភូមិដំបូងគេហៅយុវ័ន្តធ្វើការនៅក្នុងភូមិ ក្រោយម៉ោគេឱ្យ ទៅធ្វើទ័ព។ នាន បាត់ខ្លួនម៉ាហ៊ឹក យួន ចូលឆ្នាំ ៧៩។
|
|
Summary :
សេចក្ដីសង្ខេប :
|
អឿ នាន ហៅ ណូ ភេទប្រុស កើតឆ្នាំ១៩៥៣បាត់ខ្លួន។ ជួបជាមួយឈ្មោះ អឿ ឈ អាយុ៦៥ ឆ្នាំត្រូវជាបងប្រុស។ នាន មានឪពុកឈ្មោះ អឿ ម្ដាយឈ្មោះ ហ៊ិន មានបងប្អូន៧នាក់ស្រី២ ប្រុស ៥ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោង ខេត្ដកំពង់ធំ។ នាន ធ្លាប់ចូលរៀននៅ សាលាត្រឹមថ្នាក់ទី១២ ឪចាស់ឱ រៀនបានមួយឆ្នាំក៏ឈប់រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ ណា មួយប្រទេសជាតិកើតមានសង្គ្រាមនៅ ឆ្នាំ១៩៧០។ នៅពេលនោះប្រជាជនរស់នៅក្នុងភូមិក្លាយជា តំបន់រំដោះនិងប្រទាញប្រទង់ជាមួយរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧២ នាន បានស្ម័គ្រចិត្ដ ចូលធ្វើជាយោធាខែ្មរក្រហម តាមរយៈឈ្មោះ ឡយ។ ក្រោយមកទៀត ដឹងថា នាន បានឡើងឋានៈ ជាយោធាកងអនុសេនាធំ នៅក្នុងសមរភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំបុសខ្នុរ ខេត្ដកំពង់ចាម។ នៅមុខឆ្នាំ១៩៧៥ នាន ត្រូវរបួសជើងដេកសម្រាកព្យាបាលនៅបុសខ្នុរ បងប្អូនដឹង បានទៅលេង បានមួយម្ដង។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ឡើងកាន់អំណាចមិនបានឃើញប្អូនឈ្មោះ នាន មក លេងផ្ទះទេ បាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៩ មានប្អូនប្រុសឈ្មោះ អូយ ដែលចូលធ្វើជាយោធា ខែ្មរក្រហមជាមួយឈ្មោះ នាន បានត្រឡប់មកស្រុកកំណើតវិញបានប្រាប់ថា អូយ បានជួបឈ្មោះ នាន នៅភ្នំពេញ។ ក្រោយមកទៀត មានចាប់កម្មាភិបាល ខែ្មរក្រហមធំៗយោធាមួយចំនួនទៀតអង្គ ការយកមកលត់ដុំនៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង រួមមានឈ្មោះ អូយ និង នាន បានមកធ្វើការ ងារនៅខេត្ដកំពង់ឆ្នាំង ជាមួយគ្នារហូតដល់ ឆ្នាំ១៩៧៩។ នៅពេលកងទ័ពយួនវាយចូលមកដល់បានរត់ បែកគ្នាចូលទៅក្នុងពៃ្រ អ្នកខ្លះក៏ស្លាប់មានអ្នកខ្លះក៏រត់មកដល់ផ្ទះ វិញ ចំណែកឈ្មោះ នាន មិនដឹងជារត់ ទៅដល់ណាបាត់ដំណឹង ឈឹងរហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”