Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0016
KPI0016
Name :
ឈ្មោះ :
ឡុក ម៉ៃ
Last Name :
នាមត្រកូល :
Lok
First Name :
នាមខ្លួន :
Mai
Other Name :
ឈ្មោះផ្សេង :
Ear Nat
អៀ ណាត
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00642
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present aged: 44
បច្ចុប្បន្នអាយុ៤៤ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
07030601, Kampot, Chhouk, Kraing Sbouv, Choar Dom
០៧០៣០៦០១ ខេត្ដកំពត ស្រុកឈូក ឃុំក្រាំងស្បូវ ភូមិជ័រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was assigned to join the revolution by chief of village.
មេភូមិបានចាត់តាំងឱ្យគាត់ទៅចូលធ្វើបដិវត្ដន៍
DK Zone 75-79 :
តំបន់ DK 75-79 :
12??????, Phnom Penh [in 1975]
១២??????ភ្នំពេញ ១៩៧៥????
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member of mobile brigade.
Medical staff of 7 Maraka hospital
សមាជិកងចល័តពេទ្យនៅមន្ទីរពេទ្យ៧មករា
Superiors :
ថ្នាក់លើ :
Hun, cheif of women unit. Se, Chief of Koh Sla village. Peou, chief of 6 Makara hospital.
ហ៊ុន ប្រធានកងនារី, សែ ប្រធានភូមិកោះស្លា, ពៅ ប្រធាន ពេទ្យ៦មករា។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0016 20040613, Choar Dom village, Kraing Sbov sub-district, Chhouk district, Kampot province. Interviewed by Long Dany. Notes: Invterviewed with Lok Mai the biography owner. She said now she has a husband and two children. she learned to grad 10. She worked in mobile unit. Then the Khmer Rouge ordered her to work in Kraing Sbov. When she was disease, they allowed her to go back home to treat it. Recovering from disease, the chief of unit ordered her to go Koh Sla. In 1975, she was sent to Phnom Penh. she was a medical staff at 6 Makara hospital. After 1979 he returned to homeland.
ខេភីអាយ០០១៦ ២០០៤០៦១៣ នៅភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ ឡុក ម៉ៃ ជាម្ចាស់ប្រ វត្តិរូបបាននិយាយថាសព្វថៃ្ងគាត់មានប្តី និងកូន២នាក់។ គាត់ រៀនបានថ្នាក់ទី១០។ គាត់ធ្វើការនៅកងចល័ត បន្ទាប់មកខែ្មរ ក្រហមបានឱ្យគាត់ទៅធ្វើការនៅក្រាំងស្បូវ។ ពេលដែលឈឺខែ្មរ ក្រហមឱ្យគាត់ត្រឡប់មកផ្ទះវិញដើម្បីព្យាបាល។ ពេលជាសះ ស្បើយជម្ងឺហើយ មេកងបានបញ្ជាឱ្យទៅកោះស្លាវិញ។ ឆ្នាំ១៩៧៥ គាត់ត្រូវខែ្មរក្រហមបញ្ជូនទៅភ្នំពេញ។ គាត់គឺជា ពេទ្យនៅពេទ្យ៦មករា។ ក្រោយឆ្នាំ១៩៧៩ គាត់បានត្រឡប់មក ផ្ទះវិញ។
Summary :
សេចក្ដីសង្ខេប :
ឡុក ម៉ៃ ហៅ អៀ ណាត ភេទស្រី រស់នៅភូមិជ័រដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្ដកំពត។ ណាត មានគ្រួសារឈ្មោះ តាន់ ចេក និងមានកូនប្រុស២នាក់។ ឪពុករបស់ណាតឈ្មោះ ង៉ែត អៀង និងម្ដាយឈ្មោះឡុក ខាត់ ហើយមានបងប្អូន៧នាក់ ស្រី៣នាក់ និងប្រុស៤នាក់ ហើយ ណាត ចាកូនទី៤ក្នុងចំណោមបងប្អូន៧នាក់។ ណាត រៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ ណាត ឈប់រៀន ព្រោះតែយន្ដហោះទម្លាក់គ្រាប់បែក ហើយក្រោយមកទៅចិញ្ចឹមដង្កាូវនាង ដើរបេះម៉នយកទៅឱ្យដង្កាូវស៊ី ដល់បានជាសូត្រក៏យកទៅដាក់សិប្បកម្មរួម អស់រយៈពេល២ឆ្នាំទើបផ្លាស់កងចល័តលើកទំនប់នៅ ក្រាំងស្បូវ។ ពេលនៅក្រាំងស្បូវ ណាត មានជំងឺរាគមួលយ៉ាងខ្លាំង សុំគេមកផ្ទះក៏គេមិនព្រម ក៏លួច មកផ្ទះបានម្ដាយដាំទឹកស្លឹកឈើឱ្យហូប ក៏លែងរាគ តែពេលត្រឡប់ទៅវិញគេថារត់ចោលជួរក៏បញ្ជូនទៅ រំលេចជាកនែ្លងលត់ដំ ក្រោយមកទើបទៅលើកទំនប់នៅកោះស្លា ហើយសំរាកនៅនឹងវត្ដលោក ឬ សាលាឆាន់។ ពេលទៅដល់កោះស្លាគេចំរាញ់មួយសារទៀត អ្នកដែលធំៗគេបញ្ជូនទៅខាងសេដ្ឋកិច្ច លីអង្ការ ហើយណាតក៏នៅក្នុងចំណោមអ្នកដែលធំៗព្រោះណាតខ្ពស់ គេក៏បញ្ជូនទៅខាងសេដ្ឋកិច្ច។ ប្រធានកាលហ្នឹងឈ្មោះ បូ (ស្លូត)និងឈ្មោះ សែ (កាច)។ ពេលហ្នឹង ណាត ឈឺគ្រុនគេយកមក បំប៉នឱ្យជា អត់មានពេទ្យទេតែគេឱ្យហូបបាយ ដល់ធូរគេបញ្ជូនទៅភ្នំពេញ តាមរយៈជិះឡានពីឈូកទៅ កំពត ពេលទៅដល់កំពតឡើងជិះរទេះភ្លើង។ មកតាមផ្លូវជិះឆ្ងាយទៅៗ ណាត ចង់លោតពីរទេះភ្លើង តែមានអ្នកឃាត់ថាគេឱ្យទៅណាចេះតែទៅៗ ដល់ភ្នំពេញនៅម៉ោង១០យប់ឃើញភ្លើងភ្លឺពេញទឹក ពេញដី សួរគេមកដល់ណា? គេថាហ្នឹងហើយភ្នំពេញអត់ដឹងទេអី? ចុះពីរទេះភ្លើងជិះឡានទៅពេទ្យ ៦មករា គេអត់មានប្រាប់ថាទៅណា ធ្វើអីទេ។ ពេលដែលណាត មកដល់ពេទ្យបាន១ខែទើបគេ បង្រៀនអក្សរខែ្មរ និងប្រាប់ពីឈ្មោះថ្នាំ ប្រយ័ត្នច្រឡំដកថ្នាំ។ ចំពោះការហូបចុកគឺគ្រប់គ្រាន់ជាងនៅ ភូមិ ព្រោះបើសល់ពីអ្នកជំងឺគឺបាយរឹងហូបឆែ្អត។ ណាត អត់ដែលចូលរួមសន្និបាតទេ ព្រោះព្រលឹម ឡើងដើរចាក់ថ្នាំមួយ និងបោកខោអាវអ្នកជំងឺ។ ពេទ្យ៦មករា អត់មានព្យាបាលអ្នកជំងឺធម្មតាទេ ព្យាបាល តែពួកទ័ពដែលត្រូវរបួសពីព្រំដែនវ៉ៃជាមួយយួន។ អ្នករបួសស្រាលៗយកចូលពេទ្យ៦មករា ឯអ្នករបួសធ្ងន់យកចូលពេទ្យ៧ មករា។ ទាំងនៅទំនប់កោះស្លា ពេលឈឺ ពេលនៅមន្ទីរពេទ្យ៦មករា ណាត មិនដែលបានមកលេងផ្ទះទេ។ នៅពេលដែលខែ្មរក្រហមដួលរលំ ណាតរត់ដល់ព្រំដែនថៃច្រលំ ថាជាព្រំដែនវៀតណាមក៏ត្រឡប់មកវិញ ហើយមកស្រុកកំណើតបាន១ឆ្នាំទើបរៀបការនិងរស់នៅ ស្រុកកំណើតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា