Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0028
KPI0028
Name :
ឈ្មោះ :
ហ៊ុន វឿន
Last Name :
នាមត្រកូល :
Hun
First Name :
នាមខ្លួន :
Voeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I05201
Gender :
ភេទ :
Female
Home Village :
ភូមិកំណើត/ទីលំនៅ :
07030605, Kampot, Chhouk, Kraing Sbov, Mon
០៧០៣០៦០៥ ខេត្ដកំពត ស្រុកឈូក ឃុំក្រាំងស្បូវ ភូមិមន
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI00028 20040615, Mon village, Kraing Sbov sub-district, Chhouk district, Kampot province. Interviewed by Long Dany. Notes: the biography owner disappeared. Interviewed with her mother Sean Vuoch. Her mother told that in 1970 Voeun left home for Phnom Penh. She heard that Voeun was a medical staff. Since then, Voeun never returned to visit her family.
ខេភីអាយ០០២៨ ២០០៤០៦១៥ នៅភូមិមន ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ឡុង ដានី។ កំណត់ សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ ជួបសម្ភាសន៍ជាមួយ ស៊ាន វួច ត្រូវជាម្តាយ។ គាត់បានប្រាប់ថានៅឆ្នាំ១៩៧០ វឿនបាន ចេញពីផ្ទះទៅភ្នំពេញ។ គាត់បានឮដំណឹងថា វឿន គឺធ្វើពេទ្យ។ ចាប់តាំងពីពេលនោះមក វឿន មិនដែលបានត្រឡប់មកលេង ផ្ទះទេ។
Summary :
សេចក្ដីសង្ខេប :
ហ៊ុន វឿន ភេទស្រី កើតនៅភូមិបន ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្ដកំពត។ រឿន បាត់ខ្លួន ជួបសំភាសន៍ជាមួយម្ដាយ ឈ្មោះស៊ាន វួច អាយុ៧២ឆ្នាំ។ ឪពុករបស់វឿន ឈ្មោះ ហ៊ុន លាប់។ វឿន មានបងប្អូន១០នាក់ ប្រុស៨នាក់ និងស្រី២នាក់ ស្លាប់អស់៥នាក់ និងបាត់ខ្លួនម្នាក់ សព្វថៃ្ងនៅ តែ៤នាក់។ វឿន ចេញពីផ្ទះទៅធ្វើការនៅកងចល័តឆ្នាំ១៩៧៥ បន្ទាប់ពីឈប់រៀន ពេលមានបាយ រួម។ វឿន ចេញពីផ្ទះទៅចល័តនៅកោះស្លា ហើយបានទៅធ្វើជាពេទ្យនៅភ្នំពេញ ព្រោះមុននឹងទៅ ភ្នំពេញ វឿន បានមកប្រាប់ថាទៅភ្នំពេញហើយ វួច ក៏មិនបានឃាត់ឃាំងកូនដែរ ព្រោះរបបគេ តំរូវអីចឹងហើយ បើឃាត់កូនមានតែគេយកទៅសម្លាប់ អីចឹងមានតែកាត់ចិត្ដសុខចិត្ដឱ្យកូនឃ្លាតឆ្ងាយ។ នៅពេលដែលរត់ពេលវៀតណាមចូល រត់ទៅលាចក៏បានជួបនឹងកូន ហើយក្រោយមកមានអ្នកដែលរត់ ពីភ្នំពេញទៅដែរ ក៏វឿន សុំទៅតាមគេ ហើយម្ដាយក៏មិនឃាត់ព្រោះខ្លាចយួនឃើញថាមានកូនក្រមុំ ហើយម្ដាយឪពុកចាស់ ខ្លាចវៀតណាមចាប់កូន ហើយក៏បាត់កូនលែងលឺដំណឹងដល់សព្វថៃ្ង។ ចំណែក វួច នៅក្នុងរបបហ្នឹងគាត់មានអាយុច្រើនដែលគេឱ្យគាត់នៅត្បាញកនេ្ទល ក្រោយមកគាត់ឈឺជំងឺហើម គេឱ្យនៅរោងបាយ ហើយប្ដីចេះតែខំរកថ្នាំខែ្មរមកឱ្យផឹក យូរៗទៅក៏ស្រកហើម ហើយក៏ជាទៅ។ កាលហ្នឹងខែ្មរក្រហមយកវត្ដធ្វើជាមន្ទីរពេទ្យ ហើយវួច ធ្លាប់ទៅចាក់ថ្នាំនៅវត្ដហ្នឹងដែរ ហើយអត់មាន ព្រះសង្ឃទេ។ ក្រោយពីបែកពីកូននៅលាចមក វួច និងប្ដីបានត្រឡប់មកស្រុកកំណើតវិញ និងរស់នៅ ស្រុកកំណើតដល់សព្វថៃ្ង ហើយនៅតែទន្ទឹងរង់ចាំផ្លូវរបស់វឿន ក្រែងលោកូននៅរស់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា