PROMOTING ACCOUNTABILITY
Sam Thy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0037
KPI0037
|
|
Name :
ឈ្មោះ :
|
សំ ធី
|
|
Last Name :
នាមត្រកូល :
|
Sam
|
|
First Name :
នាមខ្លួន :
|
Thy
|
|
Other Name :
ឈ្មោះផ្សេង :
|
Sum Sy
ស៊ុំ ស៊ី
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03298
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present aged: 45
បច្ចុប្បន្នអាយុ៤៥ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07030603, Kampot, Chhouk, Kraing Sbov, Kraing Mden
០៧០៣០៦០៣ ខេត្ដកំពត ស្រុកឈូក ឃុំក្រាំងស្បូវ ភូមិក្រ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was called to join the revolution.
ត្រូវគេហៅឱ្យចូលធ្វើបដិវត្ដន៍
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
Sin, deputy chief of hospital.
ស៊ីន អនុពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Chim, medical staff. Vut, chief of sub district.
ជីម ពេទ្យ, វុធ ប្រធានឃុំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0037 20040617, Kraing Mdeng village, Kraing Sbov sub-district, Chhouk district, Kampot province. Interviewed by Long Dany. Inrterviewed with the biography owner. She told she now has 4 daughters and 2 sons. She learned to grade 10. After Sy stopped studying, she was called to work as member of mobile brigade at Romlech. Then she was selected as a medical staff at Kraing Sbov and 17 Mesa hospital. She worked there about for 1 year. After the liberation in 1979, she returned home.
ខេភីអាយ០០៣៧ ២០០៤០៦១៧ នៅភូមិក្រាំងមេ្តង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ សម្ភាដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់បានប្រាប់ថាសព្វថៃ្ងគាត់មានកូនស្រី៤នាក់ និងប្រុស ២នាក់។ គាត់បានដល់ថ្នាក់ទី១០។ បន្ទាប់ពីឈប់រៀន គាត់ ត្រូវគេហៅទៅធ្វើកងចល័តនៅរំលេច។ ក្រោយមកគាត់ត្រូវគេ ជ្រើសរើសទៅធ្វើពេទ្យនៅក្រាំងស្បូវ និងនៅពេទ្យ១៧មេសា។ គាត់នៅពេទ្យ១៧មេសានោះបានប្រហែលជារយៈពេល១ឆ្នាំ។ បែកឆ្នាំ១៩៧៩ បានគាត់ត្រឡប់មកវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
សំ ធី ហៅ សំ ស៊ី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិក្រាំងមេ្ដង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្ដកំពត។ ស៊ី មានគ្រួសារឈ្មោះ លាង ដែន និងមានកូន៦នាក់ ប្រុស២នាក់ និងស្រី៤នាក់។ ឪពុករបស់ស៊ីឈ្មោះ លាង សាំង និងម្ដាយឈ្មោះ សុខ តា ហើយមានបងប្អូន៧នាក់ ស្រី៤នាក់ និងប្រុស៣នាក់។ ស៊ី រៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ។ ២៣ខែក្រោយពេលដែលខែ្មរក្រហម ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ស៊ី ត្រូវគេជ្រើសរើសឱ្យទៅកងចល័តលើកទំនប់នៅត្រពាំងបឹង ក្រោយមកទៅលើកទំនប់នៅរំលេច និងគេសួរប្រវត្ដិរូបល្អទើបបញ្ជូនទៅធ្វើជាពេទ្យនៅភ្នំពេញ បានជា ប្រវត្ដិរូបរបស់ស៊ីល្អព្រោះតែមានបងប្អូនធ្វើជាយោធារបស់ខែ្មរក្រហម និងជានីរសាឱ្យកម្មាភិបាល ហើយស៊ីជាកូនកសិករ ហើយដោយសារប្រវត្ដិរូបល្អពេលទៅលើកទំនប់គេឱ្យស៊ី ធ្វើជាប្រធានពួក។ ក្រោយមកគេឱ្យស៊ី ទៅធ្វើជាពេទ្យនៅឃុំក្រាំងស្បូវ ជាមួយតាជីម និងយាយចាប ដែលជាធ្វើថ្នាំ ហើយមានប្រធានឈ្មោះស៊ីន ហើយរឿន សុទ្ធតែស្រី។ ពេលទៅធ្វើជាពេទ្យដំបូងគេបង្រៀនឱ្យចាក់ ខ្នើយ ចាក់ដើមចេក ដល់ពេលដែលចាក់ស្ទាត់ហើយគេបញ្ជូនឱ្យទៅភ្នំពេញនៅពេទ្យ៦មករា។ ពេលទៅដល់ពេទ្យ៦មករា គេឱ្យស៊ី រៀនចាក់ថ្នាំ រៀនវះកាត់ តែមិនទាន់បានវះកាត់ទេ គឺថែជំងឺសិន ហើយក៏បែកភ្នំពេញតែម្ដង។ នៅមន្ទីរពេទ្យគឺមានអ្នកជំងឺត្រូវរបួស គ្រុនចាញ់មកពីព្រំដែន។ នៅពេល ដែលបង្រៀនវះកាត់គឺនៅពេទ្យ១៧ មេសា គឺយកសាកសពដែលត្រាំទឹកកកមកវះជាក់សែ្ដង គ្រូពេទ្យដែលបង្រៀនជាខែ្មរហើយប្រុស។ ស៊ីធ្លាប់ទៅទទួលភ្ញៀវមកពីចិន និងសន្និបាតនៅស្ដាតអូឡាំពិក ហើយធ្លាប់ឃើញអៀង សារី, ប៉ុល ពត និងខៀវ សំផន។ ចំពោះការហូបចុកនៅមន្ទីរពេទ្យគឺគ្រប់គ្រាន់ជាងនៅរែកដី ហើយក៏មិនលំបាកដូចនៅរែកដីដែរ។ ស៊ី មិនដែលបានមកលេងផ្ទះទេ តែធ្លាប់សរសេរសំបុត្រមកសួរសុខទុក្ខអ្នកផ្ទះបាន២៣ដង។ នៅពេលដែលវៀតណាមចូល ស៊ី ត្រូវគេសែងអ្នកជំងឺដាក់រទេះភ្លើង ចំណែកស៊ី វិញជិះឡានរត់ទៅតាមក្រោយ មកតាមផ្លូវជួបជាមួយទ័ពវៀតណាមក៏ផ្លោងដាក់ឡានរបស់ស៊ី ហើយក៏ផ្ទុះឡានឆេះ ហើយស៊ី រត់រហូតដល់មោងទើបបានជួបជាមួយអ្នកជំងឺ ហើយមានលឺថាគេវ៉ៃមនុស្សចោល ប្រុងឆ្លងទៅថមៃិនបាច់ទៅទេ ទៅដល់គេវ៉ៃចោលហើយ ក៏បកត្រឡប់មកក្រោយ រហូតដល់ស្រុកកំណើត។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
witnessed Pol Pot and Ieng Sary went to hospital of 17 Mesa .
ឃើញ ប៉ុល ពត និង អៀង សារី ចូលមកមន្ទីរពេទ្យ១៧ មេសា
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”