Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0045
KPI0045
Name :
ឈ្មោះ :
អុម
First Name :
នាមខ្លួន :
Om
Other Name :
ឈ្មោះផ្សេង :
Siek Om
សៀក អុម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I02085
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 15, Present aged: 42]
«អាយុ១៥ឆ្នាំសម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤២ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
07030604, Kampot, Chhouk, Kraing Sbov, Kraing Sbov
០៧០៣០៦០៤ ខេត្ដកំពត ស្រុកឈូក ឃុំក្រាំងស្បូវ ភូមិក្រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
volunteered to join the revolution.
ស្ម័គ្រចិត្ដចូលធ្វើបដិវត្ដន៍
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Member of women unit
កងនារី
Superiors :
ថ្នាក់លើ :
Bop, chief of member womem unit. Kouv, chief of sub-district. Chap and Kod, chieves of district.
ប៉ុប ប្រធានកងនារី, ខូវ ប្រធានឃុំ, តាចាប និងតាកុដ ជាគណៈស្រុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0045 20040619, Kraing Sbov village, Kraing Sbov sub-district, Chhouk district, Kampot province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner. She told she learned to grade 1. In 1975, she stopped learning and went to work as a member of woman unit in Koh sla. Then she was selected to go Phnom Penh. When the Vietnamese troops took, she was evacuated to Banttambang. In 1980, she returned home.
ខេភីអាយ០០៤៥ ២០០៤០៦១៩ នៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់បានប្រាប់ថាគាត់បានរៀនដល់ថ្នាក់ទី១។ ឆ្នាំ១៩៧៥ គាត់ ឈប់រៀនរួចចូលធ្វើកងនារីនៅកោះស្លា។ ក្រោយមកគាត់ត្រូវ គេរើសទៅភ្នំពេញ។ នៅពេលវៀតណាមចូល គាត់ត្រូវបាន ជម្លៀសទៅបាត់ដំបង។ ដល់ឆ្នាំ១៩៨០ គាត់បានត្រឡប់មក ផ្ទះវិញ។
Summary :
សេចក្ដីសង្ខេប :
អុម ហៅសៀក អុម ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្ដកំពត។ ឪពុករបស់់ អុមឈ្មោះ សេង និងម្ដាយឈ្មោះយុប។ អុម មិនបានរៀនសូត្រជ្រៅជ្រះ ទេព្រោះតែស្រុកកើតសង្គ្រាម។ អុម ទៅចូលកងចល័តតាំងពីអាយុ១៥ឆ្នាំ ហើយប្រធានយាយប៉ុម។ ការងារនៅក្នុងកងចល័តគឺធ្វើស្រែ ធ្វើជី ជីកដីដំបូកដាក់ស្រែចំពោះខែវស្សា តែបើខែប្រាំងគឺរែក ទំនប់។ នៅក្នុងកងរបស់អុម មានចាមដែលមកពីកំពត និងចិនមកពីភ្នំពេញ បើមេកងណាគេធូរមិន ហូបសាច់ជ្រូកក៏បានតែបើមេកងទាំងនោះធ្វើបាបឱ្យចាមហូប សាច់ជ្រូក បើមិនហូបគេវ៉ៃដំច្រំធាក់ ហើយគេលាបខ្លាញ់ជ្រូកនៅបាតខ្ទះដាំបាយ។ ក្រោយមកទៀត អុម ទៅលើកទំនប់នៅកោះស្លា ទំនប់រំលេច គឺពិបាកណាស់ហូបមិនឆែ្អតទេ បើទៅលេងផ្ទះគឺអត់មាន របបទេ ឪពុកម្ដាយលួចលាក់ យកមកឱ្យហូប ហើយគាត់ប្រាប់ថាថៃ្ងក្រោយឈប់មកគេធើ្វបាបណាស់ គេមិនឱ្យហូប។ មានពេលខ្លះកងនារីរបស់អុម មានគ្នា៣០៤០នាក់ទៅជួយស្ទូង១២ខែ ត្រឡប់ទៅ លើកទំនប់វិញ។ ពេលដែលកំពុងតែធ្វើទំនប់រំលេច មិនទាន់ហើយផងក៏ដកកំលាំងទៅធ្វើទំនប់កោះស្លា បន្ដទៀត។ ឃុំក្រាំងស្បូវ គ្រប់គ្រងដោយតាខូវ ហើយតាចាប គណៈស្រុកឡើងជំនួសតាកុដដែល ស្លាប់ដោយសារជំងឺនៅឆ្នាំ១៩៧៨។ ហើយតាវិច ឃុំឈើទាលជ្រុំ។ នៅក្នុងកងរបស់អុម ក៏គេឧស្សាហ៍ប្រជុំ និងអប់រំមិនឱ្យដើរហើរសេរី ខំប្រឹងធ្វើការ ហើយមនុស្សចេះតែបាត់តែគេមិន ឱ្យយើងដឹងទេ។ ការធ្វើការនៅកោះស្លាគឺតឹងតែងណាស់ ដាក់ដីឱ្យពេញបង្គី ហើយអាណិតគ្នាក៏លួច ដកខ្លះ បើគេចាប់បានគឺដកចេញហើយ។ ប្រធានដែលទៅដល់ដំបូងឈ្មោះយាយប៉ុប តែក្រោយមក ដកពេលគេផ្លាស់ភូមិឃុំថ្មី ហើយក៏អត់ចាំឈ្មោះអ្នកថ្មីដែរ។ បើសិនជានៅក្នុងកងហ្នឹងមានអ្នកដែល ឧស្សាហ៍ឈឺគេដាក់ចូលក្នុងកងខ្ជិល។ បើសិនជាឈឺចូលត្រឹមពេទ្យស្រុកមិនសូវជាមានស្លាប់ទេ តែបើចូលពេទ្យតំបន់គឺមានស្លាប់ច្រើនណាស់។ អ្នកជំងឺភាគច្រើនគឺឈឺជំងឺគ្រុនចាញ់ និងគ្រុនកេ្ដៅ ហើយអ្នកដែលស្លាប់គឺគេកប់ក្បែរៗមន្ទីរពេទ្យ។ អុម ធ្លាប់ឈឺដែរហើយគេយកទៅដាក់ពេទ្យស្រុក ក្រោយមកគេថាឱ្យទៅពេទ្យតំបន់តែគាត់តវ៉ាមិនទៅព្រោះ ឃើញស្លាប់ច្រើនពេក ក៏ឪពុកគាត់ទៅ សុំឱ្យមកស្នាក់នៅពេទ្យឈូក គេក៏ព្រមព្រោះពេទ្យនិងឪពុកគាត់ ស្គាល់គ្នា។ បន្ទាប់ពីព្យាបាលនៅ ឈូកមានកំលាំងទើបគេបញ្ជូនអុម ឱ្យឡើងទៅភ្នំពេញ។ ពេលទៅដល់ ភ្នំពេញគេចែកអ្នកដែលមាន ប្រវត្ដិរូបល្អឱ្យទៅខាងបោះពុម្ពដែលជាការងារស្រាលៗ ឯអ្នកដែលមាន ប្រវត្ដិរូបបងប្អូនជាប់ពាក់ព័ន្ធ នឹងរបបលន់ នល់ គឺទៅធ្វើជាពេទ្យកំប៉ិកកំប៉ុក។ ពេលទៅដល់ដំបូងគឺគេ បង្រៀនឱ្យលាងរបួស ចាក់ថ្នាំ និងបោសសំអាតផ្ទះ។ នៅពេលយួនចូលដល់ទីក្រុងភ្នំពេញ អុម និងពេទ្យដទៃទៀតបានជម្លៀសចេញ តាមរយៈរថភ្លើង និងថេ្មីរជើង ទៅដល់បាត់ដំបងបន្ដទៅដល់សំឡូត ហើយបែកគ្នាអស់ខ្លះ។ ពេលទៅ ដល់គេចាប់ឱ្យរែកដី មួយអាទិត្យឱ្យបានមួយម៉ែត្រគីប និងកន្លះខែទើបបានមុជទឹកម្ដង។ ក្រោយមកគេ ឱ្យជញ្ជូនស្រូវយកទៅទុកក្នុងពៃ្រ។ អុម បានជួបជុំឪពុកម្ដាយនៅលាច ព្រោះពួកគាត់ក៏គេកៀរទៅ ដែរ។ ដោយសារតែការរស់នៅលំបាក ហូបចុកមិនគ្រប់គ្រាន់ អុម និងស្រីៗផេ្សងទៀតសំរេចចិត្ដ រត់ព្រោះយប់ឡើងគេតែងតែយកមនុស្សទៅសម្លាប់ ពេលរត់មកដល់ពោធិ៍សាត់បានជួបជាមួយកងទ័ព វៀតណាមក៏បានត្រឡប់មកស្រុកកំណើតនិងរស់នៅស្រុកកំណើតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា