PROMOTING ACCOUNTABILITY
Sum Sieng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0772
KTI0772
|
|
Name :
ឈ្មោះ :
|
ស៊ុំ សៀម
|
|
Last Name :
នាមត្រកូល :
|
Sum
|
|
First Name :
នាមខ្លួន :
|
Sieng
|
|
Other Name :
ឈ្មោះផ្សេង :
|
Soeun
សឿន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00058
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 26. Present aged: 53]
«សម័យខែ្មរក្រហមអាយុ ២៦។ បច្ចុប្បន្នអាយុ៥៣ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040605, Kampong Thom, Prasat Balang, Samaky, Sam
០៦០៤០៦០៥ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាមគ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល២០៧ ភូមិភាគបូព៌ា។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0772 20050120, Samrong village, Samaky sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Sum Siem, 53, the biography owner.
ខេធីអាយ០៧៧២ ២០០៥០១២០ ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ស៊ុំ សៀម អាយុ ៥៣ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ស៊ុំ សៀម ហៅ សឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ សៀម មានប្រពន្ធឈ្មោះ ស៊ូ មានកូនចំនួន៥នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទ បល្ល័ង្គ ខេត្ដកំពង់ធំ។ សៀម មានឪពុកឈ្មោះ ស៊ុំ ម្ដាយឈ្មោះ ឡឹង មានបងប្អូន៧នាក់ស្រី៣ប្រុស ៤។ សៀម តាំងពីតូចដល់ធំពេញវ័យមិនបានចូលរៀនតាមសាលាទេ ពេលធំពេញវ័យជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ រ៉ុង។ ចូលដំបូងអង្គការបញ្ជូនទៅធ្វើជាយោធាខេត្ដកំពង់ធំ រួចបន្ដទៅ តំបន់រហូតចូលយោធាភូមិឧត្ដរ ហាត់ រៀនក្បួនយោធានៅ ខេត្ដកំពង់ចាម មានគ្រូបង្រៀនឈ្មោះ ឡាយ។ ពេលហាត់រៀនចប់ អង្គការបាន បញ្ជូនទៅសមរភូមិវាយជាមួយទាហានលន់ នល់ នៅខេត្ដកំពង់ចាម ចល័តមកខេត្ដកំពង់ធំ។ នៅឆ្នាំ ១៩៧៤៧៥ អង្គការចាត់តាំងឱ្យមកវាយសម្រុកមកទីក្រុងភ្នំពេញវិញ។ សៀម នៅក្នុងកងអង្គភាព ៨០១ កាន់ខាងកាំឡើងធំ នៅក្នុងកង ពលទី១ប្រធានកងពលឈ្មោះ អឿន។ នៅក្នុងពេលធ្វើសង្គ្រាម វាយជិតបានទីក្រុងភ្នំពេញ យោធាខែ្មរក្រហមនិងទាហានលន់ នល់ ស្លាប់ច្រើនដូចគ្នា ខាងលន់ នល់ មានយន្ដហោះជាទម្លាក់គ្រាប់ បែកថែមទៀត។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ អង្គភាពយោធាខែ្មរ ក្រហមខាងកាំភ្លើងធំមិនបានទទួលបញ្ជាឱ្យ ជម្លៀសប្រជាជនចេញទីក្រុងភ្នំពេញទេ តែបានឃើញការ ជម្លៀសរបស់ប្រជាជនតាមផ្លូវមានមនុស្សច្រើនកុះករ។ នៅពេលខែ្មរក្រហមបានឡើងកាន់អំណាចកង ពលទី១ ក្លាយជាកងពល៣១០វិញ ប្រធានកងពលឈ្មោះ អឿន។ សៀម និងយោធាខែ្មរក្រហម រាប់រយនាក់ផេ្សងទៀតអង្គការចាត់ តាំងឱ្យធ្វើស្រែនៅម្ដុំកប់ស្រូវ បឹងសំយាប ជាតំបន់ជាយៗក្រុង។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាលខែ្មរក្រហមជាច្រើនត្រូវអង្គការ ចាប់ខ្លួនដោយចោទថា ក្បត់ចង់ធ្វើរដ្ឋ ប្រហារ ដូចជាប្រធាន កងពលឈ្មោះ អឿន និងកម្មាភិបាលជាច្រើននាក់ផេ្សងទៀត។ នៅឆ្នាំ១៩៧៨ សៀម និងយោធារាប់រយនាក់ផេ្សងទៀត អង្គការបញ្ជូនទៅលុតដំធ្វើព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង តែមានយោធាមួយចំនួនទៅបានតែបីខែ អង្គការបញ្ជូនឱ្យទៅ ធ្វើសង្គ្រាមជាមួយប្រទេសវៀតណាមតាម ព្រំដែន ខាងភូមិភាគ បូព៌ា។ សៀម អង្គការបានបញ្ជូនទៅព្រំដែនវៀតណាម ដើម្បីធ្វើសង្គ្រាមម្ដងទៀត នៅក្នុងកងពល២០៧ ប្រធានកង ពលឈ្មោះ ញ៉ មកពីភូមិភាគនិរតី។ សៀម បានវាយជាមួយកង ទ័ពវៀតណាមរហូតដល់ផ្សារក្រដាសប្រទេសវៀតណាម។ នៅចុងឆ្នាំ១៩៧៨ សៀម និងយោធា មួយចំនួនត្រូវរបួសអង្គការ បញ្ជូនមកដេកសម្រាកនៅមន្ទីរពេទ្យសួង ខេត្ដកំពង់ចាម។ ពេលជាសះ ស្បើយមិនទាន់បានឡើងវាយទេ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ក៏រត់សំដៅមកស្រុក កំណើតវិញ បានជួបជុំបងប្អូនវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”