PROMOTING ACCOUNTABILITY
Vung Vey
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0774
|
|
Name :
ឈ្មោះ :
|
វង់ វៃ
|
|
Last Name :
នាមត្រកូល :
|
Vung
|
|
First Name :
នាមខ្លួន :
|
Vey
|
|
Other Name :
ឈ្មោះផ្សេង :
|
Von
វ៉ុន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00100
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 31. Present aged: 58]
«សម័យខែ្មរក្រហមអាយុ៣១ឆ្នាំ។ បច្ចុប្បន្នអាយុ៥៨ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06081005, Kampong Thom, Stung, Preah Damrei, Kanda
០៦០៨១០០៥ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំព្រះដំរី ភូមិក
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពយោធា កងពល ៣១០
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Chhoeun
ឈឿន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0774 20050118, Kandal Chass village, Preah Damrei sub-district, Stung district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Vung Vey, 58, the biography owner.
ខេធីអាយ០៧៧៤ ២០០៥០១១៨ ភូមិកណ្តាលចាស់ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ វង់ វៃ អាយុ ៥៨ ឆ្នាំ ជាម្ចាសប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
វង់ វៃ ហៅ វ៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ វៃ មានប្រពន្ធឈ្មោះ ឡូត មានកូន ៦នាក់ មានមុខងារជាគ្រូបង្រៀន នៅសាលាបឋមសិក្សាកណេ្ដាល សព្វថៃ្ងរស់នៅភូមិកណេ្ដាលចាស់ ឃុំព្រះដំរី ស្រុកស្ទោង ខេត្ដកំពង់ធំ។ វៃ មានឪពុកឈ្មោះ ហុង វង់ ម្ដាយឈ្មោះ ចាន់ ថេង មាន បងប្អូន៦នាក់ស្រី៣ប្រុស៣។ វៃ មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី៩ចាស់ ឈប់រៀនដោយសារឪពុក ម្ដាយឱ្យឈប់មកជួយធ្វើការងាផ្ទះ។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមដោយ សារហៅមក ប្រជុំបំពាក់បំប៉ននិយាយពីការតស៊ូដើម្បីរំដោះជាតិ ព្រោះ ជំនាន់នោះមានកើតរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ។ វៃ ចូលដំបូងអង្គការបញ្ជូនទៅខេត្ដកំពង់ធំ រួចហើយអង្គការបញ្ជូនទៅយោធា តំបន់ហាត់រៀនក្បួនយោធា ហាត់លូនក្រាប ហាត់លូនគប់គ្រាប់បែក ប្រធានតំបន់ឈ្មោះ ថោង។ នៅឆ្នាំ១៩៧២ សង្គ្រាមវាយជាមួយទាហានលន់ នល់ ចាប់ផេ្ដីមខ្លាំងទៅៗសមរភូមិនៅម្ដុំពៃ្រគុយ ឡើងវាយចល័ត គ្រប់កនែ្លងទូទាំងខេត្ដ។ នៅឆ្នាំ១៩៧៤៧៥ អង្គការបញ្ជូនឱ្យមកវាយចូលទីក្រុង ភ្នំពេញ។ នៅថៃ្ងទី១៧ មេសា ឆ្នាំ១៩៧៥ យោធាខែ្មរក្រហមបានវាយបានទីក្រុងភ្នំពេញ ស៊ីវ បានទទួលបញ្ជាពីថ្នាក់លើឱ្យជម្លៀសប្រជាជនចេញ ដើម្បីអង្គការ បោសសម្អាត ខ្លាចមានខ្មាំងលាក់ខ្លួន នៅក្នុងលូ ជាដើម។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច ស៊ីវ នៅក្នុងកង ពល៣១០ ប្រធាន កងពលឈ្មោះ អឿន។ ស៊ីវ អង្គការបាន ចាត់តាំងឱ្យដើរ បោសសម្អាតផ្ទះសំបែងនិងប្រមូលរបស់ របរមួយចំនួនយករក្សាទុកនិងបន្ទាប់មកចុះធ្វើស្រែនៅតំបន់ជាយក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៦ អង្គ ការចាត់តាំងឱ្យធ្វើការងារ នៅក្នុងក្រសួងការបរទេស នៅខាងក្រុងទទួលភ្ញៀវចិន ភ្ញៀវកូរ៉េ ជាដើម្បី ជួនណាឃើញលោកខៀវ សំផន ចុះមកទទួល គណៈប្រតិភូចិន កូរ៉េ ផងដែរ។ នៅឆ្នាំ១៩៧៧ អង្គ ការបាន ចាប់កម្មាភិបាលខែ្មរក្រហមដូចជាឈ្មោះ អឿន ឈ្មោះ ធុច ជាដើម្បី។ នៅឆ្នាំ១៩៧៨ ស៊ីវ អង្គការបញ្ជូនទៅធ្វើការ ងារលុតដំ នៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង គ្មានអាហារ ហូបចុកគ្រប់គ្រាន់ និងមានមនុស្សបាត់ខ្លួនមួយចំនួនទៀត។ នៅឆ្នាំ១៩៧៩ ពេលកម្លាំងកងទ័ពវៀតណាមវាយចូលមក ស៊ីវ និងកម្មកររាប់រយនាក់នៅព្រលានយន្ដហោះ ភ័យខ្លាចវៀត ណាមសម្លាប់នាំគ្នារត់ចូលពៃ្រ ខ្លះទៅ ដល់ព្រំដែនថៃ ចំណែក ស៊ីវ ចូលពៃ្រមួយរយៈក៏ត្រឡប់មករកភូមិកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅបាត់។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”