Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0775
Name :
ឈ្មោះ :
ប៉ុក តាប់
Last Name :
នាមត្រកូល :
Pok
First Name :
នាមខ្លួន :
Tap
Other Name :
ឈ្មោះផ្សេង :
Tap
តាប់
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06804
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 28. Present aged: 58]
«សម័យខែ្មរក្រហមអាយុ ២៨ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៨ ឆ្
Home Village :
ភូមិកំណើត/ទីលំនៅ :
06040203, Kampong Thom, Prasat Balang, Samaky, Sam
០៦០៤០២០៣ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាមគ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 310
អង្គភាពកងពល ៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ ស្រី។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0775 20050113, Thall village, Tuol Kreul sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Hiep Tap aka Pok Tap, the biography owner.
ខេធីអាយ០៧៧៥ ២០០៥០១១៣ ភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ហៀប តាប់ ហៅ ប៉ុក តាប់ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ម៉ុក តាប់ ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ តាប់ មានប្រពន្ធឈ្មោះ គឹម មានកូនចំនួន ៨នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្ដ កំពង់ធំ។ តាប់ មានឪពុកឈ្មោះ ហៀម ម្ដាយឈ្មោះ សាត សព្វថៃ្ងនៅសល់តែបងប្អូន៣នាក់ទេ។ តាប់ មិនបានរៀន សូត្រនៅក្នុងសាលាទេ ពេលធំពេញវ័យជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩ ៧១ តាប់ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហមតាមរយៈឈ្មោះ ស្រី ជាប្រធានសង្កាត់។ តាប់ ចូលដំបូងអង្គការចាត់តាំងឱ្យធ្វើជាកងឈ្លបការពារភូមិឃុំ មិនឱ្យមានកម្លាំងទាហានលន់ នល់ ចូលមក ដល់ធ្វើសកម្ម ភាពនៅ ទីនេះ។ នៅឆ្នាំ១៩៧២ តាប់ បានស្ម័គ្រធ្វើជាយោធាតំបន់ និងបន្ដទៅធ្វើជាយោ ធានៅក្នុងភូមិភាគឧត្ដរ នៅក្នុងអង្គភាព វរៈ៣០៦ ប្រធានវរសេនាធំឈ្មោះ អឿន។ តាប់ បានឡើង សមរភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំស្ទោងនិងវាយចល័ត គ្រប់កនែ្លង។ នៅឆ្នាំ១៩៧៤៧៥ អង្គការបញ្ជាឱ្យមកឡើង វាយចូលទីក្រុងភ្នំពេញ តាមផ្លូវកប់ស្រូវរហូតបានទទួលជ័យជម្នះ នៅថៃ្ងទី១៧ មេសា ឆ្នាំ១៩៧៥។ តាប់ បានឃើញប្រជាជន ចាកចេញពីផ្ទះសំបែង សំដៅទៅស្រុកស្រែចម្ការ តាមផ្លូវមាន មនុស្សច្រើនកុះករ។ នៅពេលប្រជាជនចេញអស់ តាប់ រួមជាមួយអង្គភាពអង្គការឱ្យ ស្នាក់នៅម្ដុំវត្ដភ្នំ។ តាប់ អង្គការចាត់តាំងឱ្យទៅធ្វើស្រែនៅបឹងសំយាបនិងនៅតំបន់ជាយៗក្រុងភ្នំពេញ បន្ទាប់មកទៀត អង្គការជ្រើរើសឱ្យមកហ្វឹកហាត់ លោត ឆ័ត្រយោងនៅម្ដុព្រលានយន្ដហោះពោធិចិនតុង តាមផ្លូវជាតិលេខ៣។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំង ឱ្យធ្វើស្រែនិងចឹញ្ចឹមជ្រូក ចឹញ្ចឹមមាន់នៅម្ដុំទួល សង្កែ។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច កងពលទី១ដូរទៅ ជាកងពល៣១០ ប្រធានកង ពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៧ អង្គការបានចាប់កម្មាភិបាលខែ្មរក្រហមជាច្រើនដូចជាតាអឿន កុយ ធួន និងកម្មាភិបាលជាច្រើនផេ្សងទៀត ដោយចោទថា ប្រធានកងពលមានគំរោងការធ្វើរដ្ឋ ប្រហារទម្លាក់លោកប៉ុល ពត។ នៅឆ្នាំ១៩៧៨ តាប់ និងយោធាជាច្រើនរយនាក់ អង្គការបញ្ជូន ទៅ ធ្វើការលុតដំនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង ប្រធានគ្រប់គ្រងនៅទីនោះឈ្មោះ តារវៃ មកពីភូមិ ភាគឧត្ដរ។ តាប់ ថានៅពេលកំពង់ធ្វើព្រលានយន្ដហោះមានជនជាតិចិនរាប់រយនាក់ជាអ្នកបបេ្ចកទេស នៅទីនោះ បង្គាប់ឱ្យយោធាលាយ គ្រួសស៊ីម៉ង្សតិ៍ ដើម្បីចាក់បេតុងនិងអ្នកខ្លះនាំគ្នា គាស់គល់ឈើនិងបាន ជនជាតិចិននិយាយខែ្មរបៃ៉ឡាំៗថា នៅពេលធ្វើព្រលានយន្ដហោះហើយសម្លាប់ខែ្មរឱ្យអស់ ដើម្បីយក ជនជាតិចិនមករស់នៅ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀត ណាមបានវាយចូលមកដល់ ទាំងកម្មករខែ្មរទាំង វិស្វករចិននាំគ្នារត់ទៅព្រំដែនថៃ ដើម្បីបានរស់ជីវិត។ តាប់ បានរត់ចូលពៃ្របានមួយរ្យពេលខ្លីក៏រកផ្លូវ មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា