Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0779
Name :
ឈ្មោះ :
សំ ស៊ីន
Last Name :
នាមត្រកូល :
Sam
First Name :
នាមខ្លួន :
Sin
Other Name :
ឈ្មោះផ្សេង :
Bin Sin
ប៊្គន ស៊ីន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01465
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 20. Present aged: 48]
«សម័យខែ្មរក្រហមអាយុ ២០ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
06070811, Kampong Thom, Santuk, Taing Krasaing, Ve
០៦០៧០៨១១ ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំតាំងក្រសាំង ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution.
ចូលបដិវត្ដដោយស្ម័គ្រចិត្ដ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Superiors :
ថ្នាក់លើ :
Nha, and Va.
ញ៉, វ៉ា,អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0779 20050127, Veang village, Taing Krasaing sub-district, Santuk district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Sam Sin, the biography owner.
ខេធីអាយ០៧៧៩ ២០០៥០១២៧ ភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វិរៈ។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សំ ស៊ិន ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សំ ស៊ីន ហៅ ប៊ិន ស៊ីន ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ស៊ីន មានប្រពន្ធឈ្មោះ យុំ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ស៊ីន មានឪពុកឈ្មោះ សំ ប៊ិន ម្ដាយឈ្មោះ អ៊ឹម រ៉ាយ មានបង
ប្អូន៦នាក់ ស្រី២ប្រុស៤។ ស៊ីន ធ្លាប់ រៀននៅសាលាបឋមសិក្សា វត្ដភូមិវាំងត្រឹមថ្នាក់ទី១២ឪចាស់ឱរៀនបានមួយឆ្នាំប្រទេសជាតិកើតមាន សង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០ មកនៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ ស៊ីន បាន ស្ម័គ្រចិត្ដបម្រើ ចលនាខែ្មរក្រហម មុនដំបូងធ្វើជាកងឈ្លបឃុំ បន្ទាប់បានធ្វើជា និរសាឃុំ រត់សំបុត្រទៅ ឃុំចំនួនបី រួមមានឃុំកកោះ ឃុំភ្នៅ និង ឃុំព្រែកពោធិ៍ ពេលរត់សំបុត្រម្ដងៗ ពេលធ្វើដំណើរមាន សត្វសេះសម្រាប់ជិះរត់សំបុត្រ។ នៅឆ្នាំ១៩៧៣ បានចូល ធ្វើជាយោធានៅភូមិភាគឧត្ដរនៅក្នុងកង ពលទី១ ប្រធានកងពល ឈ្មោះ អឿន។ ស៊ីន អង្គការបញ្ជូនទៅសមរភូមិវាយជាមួយ ទាហានលន់ នល់ តាមផ្លូវជាតិលេខ៥ ម្ដុំព្រែកពៅ្ន ព្រែកតាទែន រហូតបានទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ ១៩៧៥ ពេលនោះអង្គការបានចាត់តាំងឱ្យជម្លៀសប្រជាជនចេញពីទីក្រុង
ភ្នំពេញ។ នៅពេលប្រជា ជនចេញអស់ កម្លាំងយោធាគ្រប់កង ពលមកជួបជុំគ្នា ដើម្បីអង្គការធ្វើការបែងចែកកម្លាំងទៅធ្វើការ ងារនៅកនែ្លងផេ្សងទៀត។ ស៊ីន អង្គការឱ្យស្នាក់នៅម្ដុំផ្សារថ្មី បោសសម្អាតផ្ទះសំបែង បន្ទាប់ចុះធ្វើ ស្រែនៅតំបន់ជាយៗក្រុង។ នៅឆ្នាំ១៩៧៦ អង្គការចាប់ផេ្ដីមស្រាវជ្រាវប្រវត្ដិរូបយោធា និងកម្មករ ទាំងអស់ ពីណាមកពីខាងណាខ្សែខាងណា។ ក្រោយឆ្នាំ១៩៧៥ កងពលត្រូវបានផ្លាស់ផ្ដូដូចជាកងពល ទី១ ទៅជាកងពល៣១០ប្រធានកងពលឈ្មោះ អឿន ដដែល។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាល មួយចំនួនអង្គការចាប់ខ្លួន ដោយចោទថាក្បត់ មានកម្មាភិបាលជាន់ខ្ពស់ ដូចជាលោកហ៊ូ យន់ ហ៊ូ នឹម កុយ ធួន តាអឿន ជាដើម។ នៅឆ្នាំ១៩៧៧ ស៊ីន អង្គការបញ្ជូនទៅធ្វើការងារលុតដំនៅព្រលាន យន្ដហោះខេត្ដ កំពង់ឆ្នាំង មានយោធាភូមិភាគបូព៌ានិងភូមិភាគឧត្ដររាប់ពាន់នាក់។ នៅឆ្នាំ១៩៧៨ ស៊ីន អង្គការបានជ្រើសរើសយកមកឱ្យទៅ សមរភូមិមុខ ដើម្បីធ្វើសង្គ្រាមជាប្រទេសវៀតណាម។ ស៊ីន និងយោធារាប់ពាន់នាក់ទៅធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម ដែលមានប្រធានកងពលឈ្មោះញ៉ មកពីភូមិភាគនិរតី មនុស្សនៅភូមិភាគឧត្ដរនិងភូមិភាគបូព៌ាអត់មានបានទទួលដំណែងធំទេ ព្រោះអង្គការ លែងទុក្ខចិត្ដ។ ស៊ីន និងយោធាជាច្រើនបាន វាយចូលដល់ទឹកដីវៀតណាម ដុតផ្ទះយួនចោលនិងចាប់ យកជ្រូកនិងមនុស្សបញ្ជូនមកខាងកងពល។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយសម្រុកខ្លាំង មកវិញ ធ្វើឱ្យកម្លាំង យោធាខែ្មរក្រហមបាក់ទ័ពរត់ចែកផ្លូវគ្នា។ ស៊ីន បានរត់ចូលមក តាមផ្លូវចូលពៃ្រ ផងហែលឆ្លងទឹកផង ទំរាំមកដល់ស្រុកកំណើត។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា