Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0782
KTI0782
ឈ្មោះ :
ណាលី
First Name :
Naly
Other Name :
ឈ្មោះផ្សេង :
Leang
លាង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I03016
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៩ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
060410604, Kampong Thom, Baray, Chraneang, Thla Kr
០៦០៤១០៦០៤ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំច្រនៀង ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0782 20050227, Thla Krao village, Chraneang sub-district, Baray district, Kampong Thom province. Interviewed by Noy Sophary. Notes: Interviewed with Un Nhim and You Pheap, 41, younger sister.
ខេធីអាយ០៧៨២ ២០០៥០២២៧ ភូមិថ្លាក្រៅ ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ណយ សុផារី។ កំណត់សំគាល់ៈ ជួបជាមួយ អ៊ុន ញឹម ត្រូវជាម្តាយ អាយុ ៨០ឆ្នាំ, យូ សុខអេង អាយុ ៥៩ ឆ្នាំ និ ង យូ ភាព អាយុ ៤១ ត្រូវជាប្អូន។
សេចក្ដីសង្ខេប :
ណាលី ហៅ លាង ភេទប្រុស កើតឆ្នាំ១៩៥៧ បាត់ខ្លួន។ ជួបជា មួយឈ្មោះ អ៊ុន ញឹម អាយុ៨០ ឆ្នាំត្រូវជាម្ដាយនិងឈ្មោះ យូ សុខអេង អាយុ៥៩ឆ្នាំត្រូវជាបងស្រី។ ណាលី មានឪពុកឈ្មោះ យូ ហេង មានបងប្អូន៦នាក់ ស្រី៤ប្រុស២ មានស្រុកកំណើតនៅភូមិថ្លា ក្រៅ ឃុំច្រនៀង ស្រុកបារាយ ណ៍ ខេត្ដកំពង់ធំ។ ណាលី មានកំរិតវប្បធម៌ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារ ប្រទេស ជាតិកើតមានសង្គ្រាម មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ក្រោយពីរដ្ឋប្រហារមាន ចលនាខែ្មរក្រហម ចូលមកក្នុងភូមិនិងជម្លៀសប្រជាជនមួយចំនួនឱ្យទៅរស់នៅក្នុងទឹកដីរំដោះ។ កម្លាំង ខែ្មរក្រហមបានហៅកម្លាំងយុវជនយុវនារីឱ្យមក ប្រជុំហើយធ្វើការឃោសនាឱ្យនាំគ្នាចូលបម្រើជាតិ កុំឱ្យ របប សក្ដិភូមិនាយទុនជិះជាន់មកលើប្រជាជនក្រីក្រ។ នៅឆ្នាំ១៩៧៣ ដោយមិនអាចនៅផ្ទះបានស្រួល ណាលី បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់តាំងឱ្យធ្វើជាកងឈ្លប ភូមិមិន បានប៉ុន្មានខែផង អង្គការបញ្ជូនទៅធ្វើជាយោធា តំបន់រួចបញ្ជូនទៅភូមិភាគ ចូលសមរភូមិវាយជាមួយ ទាហានលន់ នល់ នៅម្ដុំតាំងគោកមិនដែលបានមកលេងស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច ក៏មិនឃើញមកលេងផ្ទះ តែមានមិត្ដភក្ដិដែលចូលធ្វើជាយោធាជា មួយគ្នាតាំងពីជំនាន់សង្គ្រាមមកប្រាប់ថា បានជួបកូនឈ្មោះ ណាលី ហៅ លាង ធ្វើការងារនៅភ្នំពេញ។ នៅឆ្នាំ១៩៧៩ នៅពេលប្រទេសជាតិរួចផុតពីរបបខែ្មរក្រហម ក៏មិនឃើញកូន ឈ្មោះ ណាលី វិល មកផ្ទះវិញសោះបាត់ដំណឹងរហូតមក ដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ ណាលី ហៅ លាង នៅឆ្នាំ១៩៧៧ ធ្វើការនៅក្នុងក្រសួងពាណិជ្ជកម្ម បកគរនៅទួល ទំពូង ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា