| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0103
KPI0103
|
|
Name :
ឈ្មោះ :
|
ណាត
|
|
First Name :
នាមខ្លួន :
|
Nat
|
|
Other Name :
ឈ្មោះផ្សេង :
|
Sokh Rem
សុខ រ៉ែម
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02241
អាយ០២២៤១
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 16, Present aged: 44]
«អាយុ១៦ឆ្នាំសម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤៤ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07030104, Kampot, Chhouk, Baniev, Prey Phchum
០៧០៣០១០៤ ខេត្ដកំពត ស្រុកឈូក ឃុំបានៀវ ភូមិពៃ្រភ្ជុំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
១៩៧៧????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was selected to join the revolution by chief of sub-district.
មេឃុំជ្រើសរើសឱ្យចូលធ្វើទ័ព
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ពេទ្យ៦មករា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម, ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff.
ពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Ry, chief of Baniev sub district. Bit, chief of district.
រី មេឃុំបានៀវ, ប៊្គត គណៈស្រុក
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0103 20040616, Prey Phchum village, Baniev sub-district, Chhouk district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She told she has 6 daughters and 1 son. After she quitted school, she was selected as member of mobile brigade. Then she went to raise an embankment in Rumlech and Koh Sla. There she knew a leader such as Mok because he had a headquarter in Kampot. In 1978, she was selected as medical staff at 6 Makara hospial in Phnom Penh. There she helped look after patients who were injured. In 1979, she just came back home.
ខេភីអាយ០១០៣ ២០០៤០៦១៦ នៅភូមិពៃ្រភ្ជំុ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថា គាត់មានកូនស្រី៦នាក់ ប្រុស១។ បន្ទាប់ពីគាត់ឈប់រៀន គាត់ ត្រូវបានគេជ្រើសរើសឱ្យធ្វើកងចល័ត។ ក្រោយមកទៅជីក ប្រឡាយនៅរំលេច និងកោះស្លា។ នៅទីនោះគាត់ស្គាល់មេដឹកនាំ ដូចជាតាម៉ុក ព្រោះគាត់មានស្នាក់ការនៅកំពតនេះ។ ឆ្នាំ១៩៧៨ គាត់ត្រូវបានគេជ្រើសរើសទៅធើ្វពេទ្យនៅមន្ទីរពេទ្យ៦មករា ភ្នំ ពេញ។ នៅទីនោះគាត់ជួយមើលអ្នកជម្ងឺដែលរបួស។ បែកឆ្នាំ ១៩៧៩គាត់ក៏ត្រឡប់មកផ្ទះវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ណាត ហៅសុខ រ៉ែម ហៅវណ្ណាត ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិពៃ្រខ្ជឹង ឃុំបានាវ ស្រុកឈូក ខេត្ដកំពត។ គ្រួសាររបស់ណាតឈ្មោះ យ៉ែម នាក់(ស្លាប់) និងមានកូន៧នាក់ ស្រី៦ និងប្រុស១។ ឪពុករបស់ណាតឈ្មោះ ជួន ម៉ាន់ និងម្ដាយឈ្មោះ អុំ៊ សត់ ហើយមានបងប្អូន៩នាក់។ ណាត រៀន បានតិចតួច និងរៀនក្រោមដើមឈើ ដែលមានគ្រូនៅក្នុងភូមិជាអ្នកបង្រៀន ហើយក៏ជាអ្នកដឹកនាំធ្វើ កងចល័តដែរ។ ចូលកងចល័តនៅឃុំបានីវ ហើប្រធានកងនារីឈ្មោះបងរី(ស្រី) និងមេឃុំឈ្មោះតាអូក ណាត មុនដំបូងទៅលើកទំនប់នៅម្លិច ហើយបានទៅកោះស្លា។ នៅកោះស្លារែកដីចាក់ទំនប់ គិតជាស្ពានមាន១០០កាំ។ នៅទំនប់ហ្នឹងមានអ្នកស្លាប់ច្រើនដែរពេលដែលរាគ គឺទាំងម្ដាយរបស់ណាត ក៏ស្លាប់នៅពេករាគហ្នឹងដែរ។ ហើយក្រៅពីរាគមានគ្រុនកេ្ដៅ គ្រុនចាញ់ ហើយក៏មានវ៉ៃចោលដែរ ដោយយកលេសថាទៅដាំដំឡូង ដាំចេក តាមពិតយកទៅសម្លាប់។ ហើយការហូបចុកអត់គ្រប់គ្រាន់ទេ បបរលាយជាមួយនឹងឆ្អឹងគោ និងស្លឹកលេ្ងÃៈង។ ណាត ជិះរទេះភ្លើងពីឈូកឡើងទៅភ្នំពេញ ហើយ ពេលទៅដល់គេយកទៅដាក់នៅកនែ្លងព១ កនែ្លងសំរាកនៅស្ដាតចាស់។ ព្រឹកឡើងបានគេហៅឈ្មោះ ខ្លះទៅពេទ្យ៦មករា ខ្លះទៅពេទ្យ១៧មេសា ខ្លះទៅព១ ខ្លះទៅកនែ្លងចិញ្ចឹមកេ្មង ចំណែកណាត ទៅពេទ្យ៦មករា។ ណាត រៀនបណ្ដើរអនុវត្ដន៍បណ្ដើរ ហើយរៀនពីរម៉ោង។ ណាត មើលខាងជំងឺ ទូទៅ និងខាន់លឿង គឺអ្នកជំងឺសេ្លក និងភ្នែកឡើងលឿងព្រោះខ្វះជីវជាតិ ហើយមើលជាដោយដាក់ សារ៉ូមផែ្អម និងឧស្សាហ៍ឱ្យហូបបងែ្អម។ នៅពេលដែលខែ្មរក្រហមដួលរលំ ណាត រត់ទៅជាមួយ មេកងហើយតាមផ្លូវមានសភាពលំបាកណាស់ ហើយពេលដែលចង់មកផ្ទះមេកងគំរាមទៀតថាបើហ៊ាន រត់គេបាញ់ចោល ហើយបើជួបនឹងយួនប្រយ័ត្ន។ ណាត គិតថាសុខចិត្ដស្លាប់ជាមួយម៉ែឪកុំឱ្យស្លាប់នៅ លើភ្នំ ទើបសំរេចចិត្ដរត់មកផ្ទះ។ មកដល់ផ្ទះបងប្អូននៅពេញផ្ទះនិងគេកំពុងតែខែស្ទូង ហើយបាន២ឆ្នាំ ទើបរៀបការ។ ស្គាល់តាម៉ុក ពេលជិះឡានរត់ទៅជួបនៅស្នាក់ការចេ្រស នៅខេត្ដពោធិ៍សាត់។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Witnessed the Khmer Rouge walking people to kill.
ឃើញខែ្មរក្រហមបណ្ដើរមនុស្សទៅសម្លាប់
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”