Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0111
KPI0111
Name :
ឈ្មោះ :
សោម ធឿន
Last Name :
នាមត្រកូល :
Saom
First Name :
នាមខ្លួន :
Thoeun
Other Name :
ឈ្មោះផ្សេង :
Ly
លី
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05500
អាយ០៥៥០០
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 43]
«បច្ចុប្បន្នអាយុ៤៣ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
07040203, Kampot, Chum Kiri, Chumpouvoan, Kandal
០៧០៤០២០៣ ខេត្ដកំពត ស្រុកជុំគិរី ឃុំជម្ពូវ័ន ភូមិកណ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Was convinced to join the revolution.
គេបបួលឱ្យចូលធ្វើទ័ព
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ពេទ្យ៦មករា
DK Zone 75-79 :
តំបន់ DK 75-79 :
12??????, Phnom Penh [in 1978]
១២?????? ភ្នំពេញ ឆ្នាំ១៩៧៨????
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff [in 1978]
ពេទ្យឆ្នាំ១៩៧៨????
Superiors :
ថ្នាក់លើ :
Yon, chief of unit. Doeun, deputy chief of unit. Ny chief of 6 Makara hospital.
យ៉ន មេកង, ឌឿន អនុប្រធានកង, នី ប្រធានពេទ្យ៦មករា, ពៅ ប្រធានអគារ
Associates :
អ្នកពាក់ព័ន្ធ :
Horm, chief of Kandal village. sok, chief of district.
ហម ប្រធានភូមិកណ្ដាល, សុក គណៈស្រុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0111 20040617, Kandal village, Chumpouvoan sub-district, Chum Kiri district, Kampot province. Interviewed by Phann sochea. Notes: Interviewed with the biography owner. She told she has 5 daugthers and 1 son. After she quitted school, she went to work as member of mobile brigade to raise an embankment. One year later, she was sent to Koh Sla. In 1976, she left there and lived La-ang. Then she sent to work as medical staff at 6 Makara hospital in Phnom Penh. Arrived there, she learned treament of patients. She once received foreign guests at Pochenton. There were Pol Pot participated there. In 1979, she just came back home.
ខេភីអាយ០១១១ ២០០៤០៦១៧ ភូមិកណ្តាល ឃុំជម្ពូវ័ន ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថា គាត់មានកូនស្រី៥នាក់ និងកូនប្រុសម្នាក់។ បន្ទាប់ពីគាត់ឈប់ រៀន គាត់បានចូលធ្វើកងចល័តរែកដី។ មួយឆ្នាំក្រោយមកគេ បញ្ជូនគាត់ទៅកកោះស្លា។ ឆ្នាំ១៩៧៦ គាត់ចាកចេញពីកោះស្លា ទៅនៅល្អាងវិញ។ ក្រោយមកគេបញ្ជូនទៅធ្វើពេទ្យនៅមន្ទីរពេទ្យ ៦មករានៅភ្នំពេញ។ ពេលទៅដល់គេឱ្យគាត់រៀនពីវិធីមើលអ្នក ជម្ងឺ។ គាត់ធ្លាប់ទៅទទួលភ្ញៀវចិននៅឯពោធិ៍ចិនតុង ហើយក្នង នោះក៏មាន ប៉ុល ពត ចូលរួមដែរ។ រហូតដល់ឆ្នាំ១៩៧៩ គាត់ ត្រឡប់មកផ្ទះវិញ។
Summary :
សេចក្ដីសង្ខេប :
ធឿន ហៅលី ហៅសោម ម៉ាលី ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅ ភូមិកណ្ដាល ឃុំជម្ពូវ័ន្ដ ស្រុកជុំគិរី ខេត្ដកំពត។ ម្ដាយរបស់ធឿន ឈ្មោះ ម៉ន និងឪពុកឈ្មោះ សោម លិន។ គ្រួសាររបស់ធឿន ឈ្មោះ ធីង ហើយមានកូន៦នាក់ ស្រី៥នាក់ និងប្រុស១នាក់។ ធឿន រៀនដល់ថ្នាក់ទី១០ឪចាស់ឱ នៅវត្ដ អង្គអណែ្ដត ហើយ ក្រោយមកទៀតក្នុងពៃ្រព្រោះគេចនឹងកប៉ាល់ហោះទម្លាក់គ្រាប់បែក។ ក្រោយមក ឃើញគេហៅកងនារីទៅលើកទំនប់ ធឿន គេអត់ឱ្យទៅទេព្រោះនៅតូចគេចាត់ទុកជាកងកុមារ តែឃើញមិត្ដភក្ដិទៅ ក៏រត់ទៅតាមគេហើយទៅលើកទំនប់ រែកដី ហើយការងារមិន ស្រណុកទេ ធ្វើតាំង ពីម៉ោង៦ដល់ម៉ោង១១ ជួនកាល១២ ហើយម៉ោង១ចុះធ្វើទៀតហើយ។ ឪពុកម្ដាយទៅតាមមកវិញ ដែរតែមេកងគេមិនឱ្យមក ហើយឪពុកខ្ញុំយំណាស់អាណិតកូនដែល នៅតូច។ ឌឿន មេកងអនុប្រធាន ជាមួយនឹងយ៉ន។ ពូហម ប្រធាន ភូមិ។ ដល់ឡើងទៅទំនប់កោះស្លាគេហៅកងចល័តស្រុក ដែលគ្រប់ គ្រងដោយឈ្មោះសុក(ស្រី) ហើយនិងភឿក ហើយតាម៉ុត ជាឪពុក កេ្មករបស់សុក។ តាប៊្គត រាងគាត់ធំក្រម៉ាប់ ហើយនារី ជាប្រពន្ធ។ តាជេន រាងក្រម៉ាប់ទាបល្មម ហើយតាម៉ុត រាងខ្ពស់ហើយ ខ្មៅ ហើយតាចាប មិនសូវមាឌធំទេល្មម ពួកគាត់សុទ្ធតែនៅក្នុង សំបុក គ្រប់គ្រងទំនប់កោះស្លាដែរ។ នៅរែកទំនប់នៅកោះស្លា ទោះបី យើងជាមូលដ្ឋានក៏ដោយបើមិនសូវធ្វើការ ៣៤ថៃ្ងឈឺៗគឺគេ ដកយក ទៅបាត់ហើយ ជាពិសេសអ្នក១៧ មេសា គឺពួកគាត់ ធ្លាប់រស់នៅស្រណុក ហើយមកធ្វើការគឺទន់ បាត់ខ្លួនច្រើនណាស់ គេបណ្ដើរទៅទាំងខ្សែៗ។ ហើយបើទៅពេទ្យគឺមានថ្នាំតែមួយ មុខទេ បើសិនជា ចាក់ថ្នាំ អាចចាក់ទឹកដូងចូល ហើយអ្នកជំងឺភាគ ច្រើនមិនសូវបានឃើញត្រឡប់មកវិញទេ សុទ្ធតែ ស្លាប់។ ចេញពី កោះស្លា ធឿន ទៅនៅល្អាងគឺលើកទាំងកងទៅតែម្ដង ហើយសុក ក៏ធ្វើជាប្រធាន ដដែល។ នៅល្អាង គេឱ្យធឿន ដាំសណែ្ដកសៀង ក្រោយមកបានគេឱ្យជិះឡានមកឈូក ហើយជិះរទេះភ្លើងទៅ ភ្នំពេញ និងជិះឡានទៅកនែ្លងសំរាក និងទៅពេទ្យ៦មករា។ ពេល ទៅដល់គេ បង្រៀនមានឈ្មោះតានី ដែលគាត់បង្រៀនបចេ្ចកទេស និងតាពឿន, ពូពៅ ជាប្រធានអគារ។ ធឿន ស្ថិតនៅផ្នែកជំងឺ ទូទៅ ដូចជាឈឺក្បាល វិលមុខ ចុករាគ ហើមពោះ កេ្ដៅខ្លួន រលាក សួត ក្អក។ អ្នកជំងឺភាគច្រើនជាអ្នករបួស បើជំងឺទូទៅតិច ហើយ អ្នករបួសភាគច្រើនមកពីបូព៌ា ស្វាយរៀង និងក្រចេះ។ នៅពេល ដែលខែ្មរក្រហមដួលរលំ ធឿន ជិះតាមរទេះភ្លើងទៅដល់កំពង់ឆ្នាំង បាត់ដំបង បវេល ហើយឆ្នាំ១៩៨០ទើបត្រឡប់មកផ្ទះវិញ ដើរ រើសតែផែ្លឈើហូបទេ ដូចស្វាអីចឹង។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed the Khmer Rouge tying people in chain to kill.
ឃើញខែ្មរក្រហមចងប្រជាជនមួយខ្សែៗទៅសម្លាប់
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា