Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0883
KTI0883
Name :
ឈ្មោះ :
យ៉េង យ៉ាត
Last Name :
នាមត្រកូល :
Yeng
First Name :
នាមខ្លួន :
Yat
Other Name :
ឈ្មោះផ្សេង :
Yan
យ៉ាន
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00474
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 20. Present aged: 51]
«សម័យខែ្មរក្រហមអាយុ ២០ឆ្នាំ។ បច្ចុប្បន្នអាយុ ៥១ឆ្ន
Home Village :
ភូមិកំណើត/ទីលំនៅ :
06040203, Kampong Thom, Prasat Balang, Kraya, Kray
០៦០៤០២០៣ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំក្រយ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
Superiors :
ថ្នាក់លើ :
Oeun, chief of division. Phat, Eng and Rith.
អឿន ប្រធានកងពល, ផាត អេង រិទ្ធ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0884 20050208, Kraya Khang Tbaung village, Kraya sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Yan, the biography owner.
ខេធីអាយ០៨៨៤ ២០០៥០២០៨ ភូមិក្រយាខាងត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វិរៈ។ កំណត់សំគាល់ៈ ជួបជាមួយ យ៉ាន ម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
យ៉េង យ៉ាត ហៅ យ៉ាន ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិ រូប។ យ៉ាត មានប្រពន្ធឈ្មោះ សិន មានកូនចំនួន៨នាក់ ប្រុស៥ស្រី៣ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិ ក្រយាខាងត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្ដកំពង់ធំ។ យ៉ាត មានឪពុកឈ្មោះ យ៉េង ម្ដាយឈ្មោះ ស៊ន មានបងប្អូន៧នាក់ ស្រី២ប្រុស៥។ យ៉ាត ធ្លាប់ចូលរៀននៅសាលាបឋមសិក្សាក្រយា បានតែប៉ុន្មាន ខែឈប់រៀន មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ លែងមានសាលារៀនតែម្ដង ព្រោះមានចលនាខែ្មរក្រហមចូលមកនៅ ក្នុងភូមិ។ នៅឆ្នាំ១៩ ៧១ អង្គការចាត់តាំងឱ្យទៅធ្វើជា យោធាខែ្មរក្រហម បើយើងមិនទៅប្រធានឃុំឈ្មោះ ប៊ិន ចេះតែ មកនិយាយថា គេទៅមុខអស់ហើយ ឯងនៅតោងកន្ទុយក្បិនគេ ដោយមិនចង់ឮពាក្យដៀមដាមក៏ចូល ធ្វើជាយោធាខែ្មរក្រហម តែម្ដងទៅ។ នៅឆ្នាំ១៩៧២ អង្គការបញ្ជូនទៅរៀនសូត្រវគ្គ នយោបាយនិង ក្បួនយោធាចប់ អង្គការបញ្ជូនទៅសមរភូមិ វាយជាមួយទាហានលន់ នល់។ នៅក្នុងភូមិភាគឱ្យឧត្ដរ ប្រធានភូមិភាគមានកែ ពត មានកុយ ធួន មានតាអឿន ជាប្រធានកងពលទី១ ដឹកនាំកម្លាំងវាយចូល ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៤ យ៉ាត វាយចូលទីក្រុងភ្នំពេញ តាមភ្នំប្រសិទ្ធមាន ច្រើនកងពល ពេលនោះមានរបួសនិងស្លាប់ច្រើនណាស់។ នៅឆ្នាំ១៩៧៥ យ៉ាត មិនវាយចូលទីក្រុងភ្នំពេញទេ ព្រោះត្រូវរបួសដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច យ៉ាត និងយោធារាប់រយនាក់ផេ្សងទៀត អង្គការដកកម្លាំងមួយចំនួនឱ្យ ទៅធ្វើស្រែដូចជាប្រជាជនធម្មតាដែរ អង្គការបានបញ្ជូនយោធា ឱ្យទៅការងារនៅតំបន់ជាយៗក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៧ អង្គការបាន ចាប់កម្មាភិបាលមួយចំនួនយកទៅដាក់គុកនិង សម្លាប់ចោល ដូចជាឈ្មោះ អឿន អង្គការបានយកខ្សែ អាត់សមេ្លងពីសកម្មភាពក្បត់របស់គាត់ឱ្យយោធាស្ដាប់។ យ៉ាត អង្គការបានបញ្ជូនទៅព្រំដែនវៀត ណាម នៅស្រុកមេមត់ ខេត្ដកំពង់ចាម។ នៅពេលធ្វើសង្គ្រាមជាមួយកងទ័ព យួនដំបូងកម្លាំងខែ្មរក្រហម នៅតែខ្លាំងវាយចូលទឹកដីយួន ចូលដុតផ្ទះយួនចាប់ប្រជាជនយួនបញ្ជូនមកខាងកងពលវិញ។ នៅឆ្នាំ ១៩៧៩ កម្លាំងខែ្មរក្រហមបានចាញ់សង្គ្រាមយួន នាំគ្នារត់ប្រាស់អាយុរៀងៗខ្លួន ខ្លះស្លាប់តាមផ្លូវជា បន្ដបន្ទាប់ យ៉ាត បានរត់ចូលពៃ្រតាមភូមិឆ្លងកាត់ទនេ្លមេគង្គបន្ដចូលពៃ្រ តាមកម្មាភិបាលខែ្មរក្រហម មួយរយៈទៀតបានចុះមកសារ ភាពដើម្បីបានទៅស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សពិតមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា