PROMOTING ACCOUNTABILITY
Chheun Phon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0133
KPI0133
|
|
Name :
ឈ្មោះ :
|
ឈឺន ផុន
|
|
Last Name :
នាមត្រកូល :
|
Chheun
|
|
First Name :
នាមខ្លួន :
|
Phon
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I05164
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present aged: 45
បច្ចុប្បន្នអាយុ៤៥ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07040705, Kampot, Chum Kiri, Trapaing Raing, O
០៧០៤០៧០៥ ខេត្ដកំពត ស្រុកជុំគីរី ឃុំត្រពាំងរាំង ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1976????
១៩៧៦????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was introduced to join the revolution by chief of village.
ប្រធានភូមិនាំគាត់ចូល
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពជនពិការ
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តាខ្មៅ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff in 1978
ពេទ្យឆ្នាំ១៩៧៨
|
|
Superiors :
ថ្នាក់លើ :
|
Mam, chief of unit.
មុំ មេកង
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Ong, chief of village.
អ៊ុង ប្រធានភូមិ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0133 20040622, O village, Trapaing Raing sub-district, Chum Kiri district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She told she has 3 daughter and 2 sons. She did not study when she was young. In 1976, a chief of village introduced her to join the revolution. She first worked in Tum Nup Romlech. One month she was moved to live in Koh Sla. Living a few months, she was sent to Ta Khmao to serve handicaps in hospital. One month ago she was sent to Phnom Penh grow vegetable. There she never visited her family.
ខេភីអាយ០១៣៣ ២០០៤០៦២២ ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាបថា សព្វថៃ្ងគាត់មានកូនស្រី៣ ប្រុស២។ គាត់មិនបានរៀនសូត្រទេ កាលពីគាត់នៅតូច។ នៅឆ្នាំ១៩៧៦ ប្រធានភូមិបានឱ្យគាត់ចូល ធ្វើកងចល័ត។ តំបូងគេឱ្យទៅធ្វើការនៅទំនប់រំលេច មួយខែ ក្រោយមកគេផ្លាស់ប្តូរទៅកោះស្លាវិញ។ នៅបាន៣៤ខែ គេក៏ បញ្ជូនគាត់ទៅនៅតាខ្មៅដើម្បីបម្រើជនពិការនៅក្នុងពេទ្យ។ ១ខែ ក្រោយមកគាត់ទៅភ្នំពេញដាំបនែ្ល។ នៅទីនោះគាត់មិនដែលបាន មកលេងផ្ទះនោះទេ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឈឺន ផុន ហៅម៉ម ផុន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្ដកំពត។ គ្រួសាររបស់ផុន ឈ្មោះ ហេង នៅ អាយុ៣៧ឆ្នាំ និងមានកូន៥នាក់ ស្រី៣នាក់ និងប្រុស២នាក់។ ឪពុករបស់ផុនឈ្មោះ ម៉ម ឈឿន និងម្ដាយឈ្មោះ ស៊ឹម ញ៉ាញ់។ ផុន ចូលកង ចល័តឆ្នាំ១៩៧៦ តាមរយៈមេភូមិអូរមាសចូលឈ្មោះមិត្ដអ៊ុង(ប្រុស)។ មុនដំបូងមេភូមិមកចុះឈ្មោះ ហើយគេហៅឱ្យទៅរែកដី អត់មានសួរយើងទេ បើយើងអត់ទៅគឺគេហៅឈ្លបមកនាំទៅ។ ជំនាន់ដែល ផុន ទៅដំបូងមានគ្នា៣នាក់ ឈ្មោះ ហន និងយ៉ាវ។ មុនដំបូងទៅលើកទំនប់ម្លិចបានមួយខែដូរទៅទំនប់ កោះស្លា(ចល័តឃុំ) ហើយសុទ្ធតែការងារលំបាក ហើយហូបចុកក៏មិនគ្រប់គ្រាន់។ អ្នក១៧មេសា ក៏ធ្វើការជាមួយគ្នាដែរ។ នៅពេលដែលអ្នកមូលដ្ឋានមានការទំនាក់ទំនងជាមួយអ្នក១៧មេសា ហើយ ឈ្លប ឬប្រធានក្រុមដឹងគេមានការកសាងអ្នកមូលដ្ឋាន។ អ្នក១៧មេសា មានខ្លះកូនកាត់ចិន និងខ្លះជា ជនជាតិចាម។ មែកងរបស់ផុងឈ្មោះ មុំ(ស្រី)។ ចំពោះការហូបចុកគឺគេដាក់ខ្លាញ់ជ្រូកឱ្យចាមហូប ជនជាតិចាមចេះតែទ្រាំហូបទៅ បើមិនហូបគឺគេធ្វើបាប ហើយផុន ឧស្សាហ៍គេនាំជនជាតិចាមដែលមិន ហូបសាច់ជ្រូកហ្នឹងទៅញឹកណាស់ តែមិនដឹងថាគេយកទៅណា មិនមែនតែជនជាតិចាមទេដែលគេយក ទៅ តែខែ្មរបើមិនធ្វើការ ឧស្សាហ៍ឈឺ ក៏គេយកទៅបាត់ដែរ គេថាយកទៅកងខ្ជិល។ ផុន ធ្លាប់ឈឺ រាគសុទ្ធតែឈាម ហើយគេថាផុន ហ្នឹងឈឺពុតទៀត ឈឺមិនហ៊ានឈប់ផងក៏គេយកទៅកងខ្ជិលដែរ។ ផុន ធ្លាប់ឃើញគេចាក់ទឹកឱ្យអ្នកជំងឺ ហើយអ្នកជំងឺហ្នឹងក៏ស្លាប់ទៅ ពេលដែលផុនទៅសំរាកព្យាបាលនៅ ពេទ្យ១អាទិត្យ ហើយផុន លែងហ៊ានឈឺទៀតហើយ។ ផុន នៅកោះស្លារហូតគេបញ្ជូនមកភ្នំពេញ តាមឡានប្រហែលជា៣០នាក់។ មុនដំបូងទៅដល់តាខ្មៅនៅជាប់មាត់ស្ទឹង ហើយបម្រើឱ្យជនពិការ ដូចជាបម្រើបាយ ទឹក បោកខោអាវ ហើយអ្នកពិការប្រហែល២៣ពាន់នាក់ ពេលខ្លះធ្វើមិនទាន់ពួក គាត់ស្ដីឱ្យដែរ។ អ្នកពិការក៏មានស្នើនារីៗឱ្យរៀបការជាមួយគាត់ដែរ បើបាន៤៥គូទើបគេរៀប ម្ដង។ នៅក្នុងក្រុមរបស់ផុន ក៏បាត់ខ្លួនដែលគេថាយកទៅរៀនសូត្រនៅនីរតី អស់ប្រហែល៤៥នាក់ សុទ្ធតែប្រុស ហើយអត់ដែលឃើញមកវិញ មានតែគេសម្លាប់ចោល។ ក្រោយមកផុន មកដាំបនែ្លនៅ ក្បាលជ្រោយ ដែលឈ្មោះ លីម(ប្រុស) ជាអ្នកគ្រប់គ្រង ហើយនៅហ្នឹងស្រួលជាងនៅលើកទំនប់ កោះស្លា ហូបបានគ្រប់គ្រាន់។ ហើយក៏បែកភ្នំពេញគឺក្រុមរបស់ផុន ជិះតាមរថភ្លើងរហូតដល់បាត់ដំបង ហើយទៅរស់នៅកំពង់សោម រហូតស្រុកស្រួលបួលទើបត្រឡប់មកផ្ទះ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
Witnessed the Khmer Rouge taking people a way to kill.
ឃើញខែ្មរក្រហមយកមនុស្សទៅសម្លាប់
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”