PROMOTING ACCOUNTABILITY
Nou Kean
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0887
KTI0887
|
|
Name :
ឈ្មោះ :
|
នូ គាន
|
|
Last Name :
នាមត្រកូល :
|
Nou
|
|
First Name :
នាមខ្លួន :
|
Kean
|
|
Other Name :
ឈ្មោះផ្សេង :
|
Teng
តេង
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I02396
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៤៦
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
0601????, Kampong Thom, Baray, Bak Sna, Bak Sna
០៦០១????, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំបាក់ស្នា ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាវរសេនាតូចលេខ៩២៩ ខេត្ដសៀមរាប។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់«១០៦» ខេត្ដសៀមរាប។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Chief of battalion
ប្រធាននយោបាយវរៈសេនាតូច
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0887 20050227, Bak Sna village, Bak Sna sub-district, Baray district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Saom Tun, 80, mother.
ខេធីអាយ០៨៨៧ ២០០៥០២២៧ ភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ សោម ទន់ អាយុ ៨០ឆ្នាំ ត្រូវជាម្តាយ។
|
|
Summary :
សេចក្ដីសង្ខេប :
|
នូ គាន ហៅ តេង ភេទប្រុស កើតឆ្នាំ១៩៤៦ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សោម ទន់ អាយុ ៨០ឆ្នាំត្រូវជាម្ដាយ។ គាន មានឪពុកឈ្មោះ នូ គន់ មានបងប្អូន៦នាក់ មានស្រុកកំណើត នៅភូមិ បាក់ស្នា ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ គាន ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀន រួចទៅបួស ជាព្រះសង្ឃនៅវត្ដលាភបានចំនួនបួនវស្សានិងក្រោយមកបាន សឹកមកនៅជាមួយឪពុកម្ដាយ បន្ទាប់បានរៀបការប្រពន្ធឈ្មោះ អុន មានកូនចំនួនពីរនាក់។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅក្នុងភូមិកើតមានចលនាខែ្មរ រំដោះជាតិ មានយុវជនយុវនារីមួយចំនួន នាំគ្នាចូលពៃ្រ ដើម្បីធ្វើសង្គ្រាមជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧១ គាន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ដឿន។ ចូលដំបូងនៅភូមិបាក់ស្នា ស្រុកបារាយណ៍ បន្ទាប់ មកអង្គការ
បញ្ជូនទៅខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៣ គាន បានយក ប្រពន្ធកូនទៅនៅខេត្ដសៀមរាប ដឹងថា គាន មានឋានៈជាប្រធាន យោធានៅការពារតំបន់អង្គរវត្ដ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច គាន ក៏មិនបានមកទីក្រុងភ្នំពេញទេ អង្គការចាត់តាំងឱ្យនៅខេត្ដសៀមរាប។ ក្រោយមកទៀតមិន បានដឹងថា ឆ្នាំណាទេ មានគេមកប្រាប់ថា កូនលោកយាយឈ្មោះ គាន អង្គការ ចាប់ខ្លួនយកទៅសម្លាប់ចោលបាត់ហើយ សូម្បីតែប្រពន្ធ បានត្រឹមថា ប្ដីបាត់ខ្លួននិងបានដឹងថា អង្គការ ចាប់ខ្លួនទេ។ សព្វថៃ្ងនេះប្រពន្ធកូន របស់ គាន មានជីវិតរស់នៅក្នុងភូមិបាក់ ស្នាក់ប្រកបរបរធ្វើស្រែ ចម្ការ បាត់តែប្ដីឈ្មោះ គាន ហៅ តេង មកដល់ពេលនេះ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”