Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0891
KTI0891
Name :
ឈ្មោះ :
ឡឹង ព្រោន
Last Name :
នាមត្រកូល :
Loeng
First Name :
នាមខ្លួន :
Pron
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03476
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 20. Present aged: 50]
«សម័យខែ្មរក្រហមអាយុ ២២ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥០ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
06011204, Kampong Thom, Baray, Andaung Po, Andaung
០៦០១១២០៤ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំអណ្ដូងពោធិ៍
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 310
អង្គភាពកងពល៣១០ ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
ទាហាន
Superiors :
ថ្នាក់លើ :
Ke Pauk and Koy Thuon.
កែ ពក និងកុយ ធួន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0891 20050318, Andaung Po village, Andaung Po sub-district, Baray district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Lach Pren, the biography owner.
ខេធីអាយ០៨៩១ ២០០៥០៣១៨ ភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជាៈ កំណត់សំគាល់ៈ ជួបជាមួយ ឡាច ពេ្រន ម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឡឹង ពេ្រន ភេទប្រុស អាយុ៥០ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិរូប។ ពេ្រន មានប្រពន្ធឈ្មោះ នន មានកូន ចំនួន៤នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិអណ្ដូងពោធិ ឃុំអណ្ដូងពោធិ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ ពេ្រន មានឪពុកឈ្មោះ ឡឹង ម្ដាយឈ្មោះ រឹម មានបងប្អូន៩នាក់។ ពេ្រន ធ្លាប់រៀន នៅសាលាអនុវិទ្យា ល័យ អណ្ដូងពោធិត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនដោយសារប្រទេស ជាតិកើតមាន សង្គ្រាមរដ្ឋប្រហារទម្លាក់សមេ្ដចឪនៅឆ្នាំ១៩៧០ មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ តែពេលនោះ មាន សង្គ្រាមយន្ដហោះមកទម្លាក់គ្រាប់បែកប្រជាជនរស់នៅរត់លូន
វេទនាណាស់។ នៅឆ្នាំ១៩៧១ ឃើញមានវត្ដមានកងទ័ពវៀត ណាម ខាងជើងចូលមករស់នៅក្នុងភូមិជាមួយប្រជាជន និយាយខែ្មរមិន កើតទេ ដឹងថា ជាកូនចៅសមេ្ដចសីហនុ ប្រជាជនដឹងថា ខាងសមេ្ដចសីហនុមិនមានពីណាខឹងទេ ចេះ តែឱ្យរស់នៅក្នុងភូមិមិនបានរាយការណ៍ឱ្យខាងទាហានលន់ នល់ ទេ។ នៅពាក់កណ្ដាលឆ្នាំ១៩៧២ ពេ្រន បានស្ម័គ្រចិត្ដចូលធ្វើជា យោធាខែ្មរក្រហមដោយសារខឹងនិងទាហានលន់ នល់ មកទម្លាក់គ្រាប់ បែកតាមភូមិជនបទ។ ពេ្រន បានចូលដំបូងនៅភូមិអណ្ដូងបន្ទាប់ មកបានចូលទៅសមរភូមិម្ដុំចេនឡាទី២ នៅតាំងគោក វាយជាមួយទាហានលន់ នល់ ស្លាប់ច្រើនណាស់ ខាងទាហានលន់ នល់ បានយកយន្ដ ហោះមកដឹកសាកសពជួនបានជួនមិនបានដោយ សារកម្លាំងខែ្មរក្រហមកំពង់តែមានកម្លាំងនិងទឹកចិត្ដ បាញ់មិន ឱ្យយន្ដហោះចុះយកសាកសពទាហានលន់ នល់ ទៅបាន។ ពេ្រន ជាយោធានៅភូមិភាគឧត្ដរ តំបន់៤២ មានឈ្មោះ ធុច ជាប្រធានភូមិភាគនិងឈ្មោះ អឿន ជាប្រធានកងពលទី១ ចូល សមរភូមិវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លងនៅ ក្នុងតំបន់ភូមិភាគឧត្ដរ។ នៅឆ្នាំ១៩៧៥ ពេលយោធាខែ្មរ ក្រហមគ្រប់កងពលទាំងអស់វាយទីក្រុងភ្នំពេញ ហើយជម្លៀស ប្រជាជនចេញ ពេល នោះ ឈ្មោះ ពេ្រន ត្រូវរបួសដេក សម្រាកព្យាបាលនៅម្ដុំព្រែកព្នៅ។ នៅពេលជាមុខរបួសអង្គការ បញ្ជូនទៅអង្គភាពវិញ នៅម្ដុំទួលគោក ប្រជាជនចេញអស់ទៅ ហើយ។ នៅពេលឈ្នះសង្គ្រាមអង្គការ ចាត់តាំងឱ្យចុះស្ទូង ស្រូវដូចជាប្រជាជនដែរ ធ្វើស្រែនៅម្ដុំបឹងប្រយ៉ាបនិង តំបន់ជាយៗក្រុងភ្នំពេញ។ បន្ទាប់ទៀតមិនយូរប៉ុន្មាន អង្គការបានចាប់កម្មាភិបាលខែ្មរក្រហមដូចជាលោកកុយ ធួន ប្រធានពាណិជ្ជ កម្មនិងប្រធានកងពល៣១០ឈ្មោះ អឿន ជាមួយកម្មាភិបាលត្រឹមប្រធានវរសេនាតូចឡើងទៅជា ច្រើនរយនាក់បាត់ខ្លួនជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៦ លោក ហ៊ូ នឹម ហ៊ូ យន់ ហៅទៅប្រជុំនៅស្ដាត ដោយបានប្រាប់ថា យោធានិងកម្មករនៅគ្រប់គ្រសួងថា យើងនិងបង្កើតឱ្យមាន លុយចាយទាំងអស់គ្នា តែក្រោយមកទៀតលុយក៏មិនបានចាយ លោក ហ៊ូ នឹម និងលោក ហ៊ូ យន់ ក៏បាត់ខ្លួនទៀត។ នៅឆ្នាំ ១៩៧៩ នៅពេលកងទ័ពវៀតណាមវាយចូលមកដល់ប្រទេសកម្ពុជា ពេ្រន និងកម្មាភិបាលមួយចំនួន នាំរត់ចូលពៃ្រឡើងភ្នំចុះភ្នំជួប ការលំបាកខ្លាំងណាស់ ពេលនោះ ពេ្រន បានសមេ្រចចិត្ដ ត្រឡប់មកស្រុក កំណើតវិញ ដើម្បីបានជួបជុំឪពុកម្ដាយបងប្អូន។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សនិងស្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា