Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0150
KPI0150
Name :
ឈ្មោះ :
ម៉ូវ សារឿន
Last Name :
នាមត្រកូល :
Mouv
First Name :
នាមខ្លួន :
Saroeun
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I01647
អាយ០១៦៤៧
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 15]
«អាយុ១៥ឆ្នាំសម័យខែ្មរក្រហម»
Home Village :
ភូមិកំណើត/ទីលំនៅ :
07030304, Kampot, Chhouk, Boeng Nimul, Boeng
០៧០៣០៣០៤ ខេត្ដកំពត ស្រុកឈូក ឃុំបឹងនិមល ភូមិបឹង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ពេទ្យ
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម ភំ្នពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0150 20040610, Boeng village, Boeng Nimul sub-district, Chhouk district, Kampot province. Interviewed by Pheng Pong Rasy and Sokh Vannak. Notes: the biography owner disappeared. Interviewed with her older sister Mouv Nhor, aged 48. She told that Roeun joined the revolution at the aged of 15. Then she worked at saltfield in the village. Later Rouen left home for Phnom Penh. Since then, she disappeared completely.
ខេភីអាយ០១៥០ ២០០៤០៦១០ ភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី និង សុខ វណ្ណៈ។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ សម្ភាសជាមួយ ម៉ូវ ញ៉ ហៅ លាន ញ៉ ជាបងស្រី អាយុ ៤៨ឆ្នាំ។ គាត់ប្រាប់ថា រឿន ចូលបដិវត្តន៍អាយុប្រហែលជា ១៥ឆ្នាំ និងធ្វើស្រែអំបិលនៅភូមិនេះ។ បន្ទាប់ពី រឿន ចាក ចេញពីផ្ទះទៅភ្នំពេញ រឿនបានបាត់ដំណឹងរហូត។
Summary :
សេចក្ដីសង្ខេប :
ម៉ូវ សារឿន ភេទស្រី អាយុ១៥ឆ្នាំ កើតនៅភូមិបឹងនិមល ឃុំបឹង និមល ស្រុកឈូក ខេត្ដកំពត។ សារឿន បាត់ខ្លួន ជួបសំភាសន៍ ជាមួយ ម៉ូវ ញ៉ ហៅលាន អាយុ៤៨ឆ្នាំ ជាបងស្រី។ សារឿន ចូលបដិវត្ដន៍នៅឆ្នាំ១៩៧១ ព្រោះតំបន់ដែលសារឿន រស់នៅ កាន់កាប់ដោយខែ្មរក្រហម។ សារឿន ចូលបដិវត្ដន៍នៅស្រែអំបិល ហើយក៏ទៅធ្វើការនៅស្រែអំបិលដែរ ក្រោយមកទៅធ្វើជាពេទ្យ នៅភ្នំពេញ ព្រោះមានពូមួយនៅជិតផ្ទះគាត់ធ្វើជាយោធាខែ្មរ ក្រហម បាញ់គ្នាជាមួយវៀតណាមហើយគាត់ត្រូវ របួសធ្ងន់ទៅ សំរាកព្យាបាលពេទ្យនៅភ្នំពេញ ហើយបានជួបជាមួយសារឿន ហើយពេលដែលខែ្មរ ក្រហមដួលរលំគឺបាត់ដំណឹងរបស់សារឿន រហូតដល់សព្វថៃ្ង។ ចំណែក ញ៉ គេផរែកដី ទប់ទំនប់នៅ កោះស្លា រយៈពេល៣ឆ្នាំ ហើយមកវិញឈឺជ្រុះសក់ ហើយសុខ ជាប្រធាន កងនារី គេធ្វើទំនប់កោះស្លា ទាំងថៃ្ង ទាំងយប់ ទាំងអ្នកឈឺ ព្រោះគេ ចង់បានស្នាដនៃារីស្រករហ្នឹង។ ចំពោះរបបអាហារវិញគឺរក បបរ ហើយរកបនែ្លថែមហូបខ្លួនឯង ហើយក៏មានអ្នកឈឺច្រើនដែរ ដោយសារជំងឺគ្រុនចាញ់ ដាច់ ស្បៀង ប្រើឱ្យធ្វើការហួសកំលាំង។ តាប៊្គត ជាអ្នកគ្រប់គ្រងធំ ទៅពីខេត្ដកំពត។ ជំនាន់នោះពេលគេ យកមនុស្សទៅសម្លាប់គេអត់ ប្រាប់ត្រង់ថាយកទៅសម្លាប់ទេ គេប្រាប់ថាទៅរស់នៅភូមិថ្មី ហើយមានអ្នកថ្មីមកទៀតហើយ អីចឹង ចំនួនមនុស្សវានៅតែច្រើន បើយើងខ្ជិលធ្វើការ គេតិទាន ហើយគេយកទៅភូមិខ្ជិល សុទ្ធតែទៅស្លាប់។ នៅពេលដែលរបប ខែ្មរក្រហមដួលរលំ ញ៉ ក៏ត្រឡប់មកផ្ទះនិងរស់នៅស្រុកកំណើតដល់ សព្វថៃ្ង។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ញ៉ ធ្លាប់ឃើញក្បាលខេ្មាចច្រើនណាស់ពេលទៅរកអុសក្នុង ពៃ្រ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា